![]() |
MENU
|

អតីតប្រធានាធិបតីកូរ៉េខាត្បូង លោកស្រី Park Geun Hye ត្រូវបានចាប់ខ្លួន ហើយបញ្ចូនទៅកាន់ មន្ទីឃុំឃាំង នៅទីក្រុងសេអ៊ូល នៅមុន ម៉ោង៥ ព្រឹក ថ្ងៃទី៣១ខែនា។
កន្លងមកតុលាការទីក្រុងសេអូល កាលពីថ្ងៃទី៣០ខែមីនា បានចេញបញ្ចាចាប់ខ្លួន អតីត ប្រធានាធិបតី ផាកគឹនហេ ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធនិងអំពើពុករលួយ កេងប្រវ័ញអំណាច ដែលជាហេតុធ្វើឲ្យលោកស្រីត្រូវតុលាការធម្មនុញ្ញដកតំណែងប្រធានាធិបតី។
តុលាការ បានសម្រេច តាមសំណើរ របស់ក្រុម រដ្ឋអាជ្ញាស្នើរឲ្យចេញបញ្ចារចាប់ខ្លួនលោកស្រី ។ ក្រោយការបើកសាវនាការ ជាង៩ម៉ោង កាលពីថ្ងៃទី៣០ ដោយមានលោកស្រី ផាកគឹនហេ និង មេធាវី នៅក្នុងតុលាការនោះដែរ រួមទាំង ក្រុមរដ្ឋអាជ្ញា៦នាក់ទៀត នៅទីបំផុតតុលាការក៏បានសម្រេច ចេញដីការចាប់ខ្លួនលោកស្រី។
លោកស្រី ផាក គឹនហេ បានបដិសេធឆ្លើយនៅសំនួររបស់អ្នកសារព័ត៌មានក្រោយពេលចេញពីតុលាការ នៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី៣០ខែមីនា ។សារព័ត៌មាន AFP បានផ្សាយថា អតីតប្រធានាធិបតី ត្រូវបានបញ្ចូនទៅកាន់មន្ទីឃុំឃាំង ជិតទីក្រុងសេអូល ហើយអាចឃុំខ្លួន ក្នុងរយៈពេល២០ថ្ងៃ ដើម្បីបំពេញតាមតម្រូវការសួរចម្លើយ និងស្រាវជ្រាវ។
ប៉ូលិសបាន បង្កើនការរក្សាសន្តិសុខនៅក្នុងតំបន់ ជុំវិញតុលាកា ក្នុងពេលដែល មានក្រុមបាតុករ ប្រឆាំងនិងគាំទ្រ អតីតប្រធានាធិបតី នៅជុំវិញ អាគាតុលាការ។
លោកស្រីវ័យ៦៥ឆ្នាំរូបនេះ ត្រូវបាននាំខ្លួនពីគេហដ្ឋាន របស់គាត់ក្នុងទីក្រុងសេអ៊ូល ទៅកាន់តុលាការ ក្រោយ ព្រះរាជអជ្ញា បានអនុញ្ញាតិចេញសាលដីកា ចាប់ខ្លួនរបស់លោកស្រី ។ គាត់ដែលត្រូវបានទទួលរង ការចោទ ប្រកាន់ថា បានឲ្យមិត្តភ័ក្តដ៏ជិតស្និទ្ធិរបស់គាត់លោកស្រីChoi Soon Sil ជាអ្នកទទួលប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ពីសំណាក់ក្រុមហ៊ុនធំៗដូចជាSamsungជាដើម។
ទោះបីជាយ៉ាងណាក្តីលោកស្រីPark ដែលត្រូវបានគេបណ្តេញចេញ ពីតំណែងកាលពីដើមខែកន្លងមកនោះ បានធ្លាប់ធ្វើការបដិសេធ ទៅលើការចោទប្រកាន់មួយនេះផងដែរ ។
ស្ថានភាពនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូងអាចនិងប្រែប្រួលជាបន្តទៀតក្រោយពេលតុលាការបានចាប់ខ្លួន អតីតប្រធានាធបិតី ។ ហេតុការខាងលើនឹងធ្វើឲ្យក្រុមអ្នកគាំទ្រ អតីតប្រធានាធិបតី នឹងនាំគ្នា ធ្វើបាតុកម្ម ប្រឆាំងនិងការចាប់ខ្លួន នោះផងដែរ ដូចអ្វីដែល ក្រុមបាតុកម្មប្រឆាំង ទាមទាទម្លាក់លោកស្រី ផាកគឹនហេ ៕


