MENU
លោក ប៊ីត រីស្នើ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា កំពុងមានជម្ងឺធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងប្រទេសស្វីស
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២៩ មីនា ២០១៧, ១២:៣១ | ៤,៣៣១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោកប៊ីត រីស្នើ Beat Richnerអាយុ៧០ឆ្នាំជនជាតិស្វីសជាស្ថាបនិកកសាងមន្ទីរពេទ្យគន្ធបុប្ផា កំពុងមានជម្ងឺធ្ងន់ធ្ងរសម្រាកព្យាបាលនៅប្រទេសស្វីសស្រុកកំណើតរបស់លោក។លោកបានកើតនៅក្នុងឆ្នាំ១៩៤៧គាត់ទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិតនិងមានជំនាញផ្នែកដន្រ្តី។

ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣លោកបានមកកាន់ប្រទេសកម្ពុជានិងកសាងមន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយសង្រ្គោះកុមារកម្ពុជាដោយមិនគិតថ្លៃ។លោកបានកសាងមន្ទីរពេទ្យគន្ធបុប្ផាចំនួន៥កន្លែងនៅភ្នំពេញនិងខេត្តសៀមរាប។

ព័ត៌មានមន្ទីរពេទ្យគន្ធបុប្ផាបានបញ្ជាក់ថាលោកវេជ្ជបណ្ឌិត (Dr.Beat Richner) ប្រធានមន្ទីរពេទ្យ គន្ធបុប្ផាបានធ្លាក់ខ្លួនឈឺធ្ងន់និង បានប្រកាសលាលែងពីប្រធានមន្ទីរពេទ្យ គន្ធបុប្ផា។លោកវេជ្ជបណ្ឌិតប៊ី រីស្នើ ដែលជាជនជាតិស្វីស ត្រូវបានមហាជនខ្មែរ ទូទាំងព្រះនគរ ចាត់ទុកលោកថា គឺជា អាទិទេព ប្រោសជីវិតកុមារនិងស្ត្រីសម្រាលកូន ដែលជាទង្វើដ៏កម្ររកបាននិងជួបប្រទះ នៃមនុស្សលោក។

លោកបានចំណាយ ប្រាក់កាសយ៉ាងសន្ធឹកសន្ធាប់របស់លោកវេលាលើការសិក្សាវេលានៃការស្នាក់នៅបម្រើខ្មែរ តាំងពីទសវត្សឆ្នាំ១៩៩០ រហូតសព្វថ្ងៃ ដែលមន្ទីរពេទ្យក្រោមការគ្រប់គ្រងរបស់លោក មានដំណើរការល្អ ប្រកបដោយក្រមសិលធម៌ខ្ពស់ វិជ្ជាជីវៈ ដែលបានការជួយឧបត្ថម្ភទំនុកបម្រុង ទាំងថវិកាចំណាយបុគ្គលិក ថ្លៃព្យាបាលនិង ឱសថ រួមផ្សំនិងសម្កា ក្នុងមន្ទីរពេទ្យ តាមរយៈការលេងភ្លេង ច្រៀងផ្សព្វផ្សាយជាកុងស៊ែ ដោយរូបលោកផ្ទាល់នៅបរទេស ។

លោកបានចំណាយទាំងពេលវេលានិង កម្លាំងកាយចិត្តច្រើនណាស់ ដើម្បីរស់នៅបម្រើខ្មែរ(...), កម្រឃើញជនដទៃធ្វើបានដូចរូបលោកណាស់។ក្នុង១ថ្ងៃ មន្ទីរពេទ្យក្រោមការគ្រប់គ្រងរបស់លោកទទួលព្យាបាលកុមារបានមិនក្រោម មួយពាន់នាក់ និងស្ត្រីសម្រាលកូន មិនក្រោមបីរយនាក់ឡើយ។

Tags:
  • ប៊ីត រីស្នើ
  • ស្ថាបនិក
  • មន្ទីរពេទ្យ
  • ប្រទេសស្វីស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥