ខេត្តកោះកុង៖ កម្មករស៊ីឈ្នួលកាប់ចំការម្នាក់បានជាន់គ្រាប់មឺនផ្ទុះដាច់ជើងម្ខាងរងរបួសយ៉ាងធ្ងន់ធ្ងរក្រោយការផ្ទុះរួចត្រូវបានគេដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង
ដើម្បីសង្គ្រោះបន្ទាន់នៅ រសៀលថ្ងៃទី៨ខែសីហា ឆ្នាំ២០១៦នេះ។
ករណីបុរសជាន់គ្រាប់មីនខាងលើនេះនៅចំណុចភ្នំ ៣០៣ព្រំដែនកម្ពុជាថៃ (ហៅក្រៅ អូចាប់ដៃ)។បុរសដែលជាជនរងគ្រោះមានឈ្មោះ សុខ ពែក ភេទប្រុសអាយុ ៣៧ឆ្មាំមុខរបរជាកម្មករស៊ីឈ្នួលកាប់ចំការ។
ពេលនោះផងដែរសមាជិកចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តកោះកុងលោកគង់ សុភាព. បាននាំនូវអំណោយ សប្បុរសធ៌មនិងថវិកាមួយចំនួនរបស់លោក មឹង ពន្លក បានផ្តល់ជូនជនរងគ្រោះខាងលើ ។
លោក គង់ សុភាព បានឲ្យដឹងបន្ថែមទៀតថាអំណោយដែល សប្បុរសធម៌បានផ្តល់ជូនរួមមានមីចំនួន២កេស និងថវិការ៤០មុឺនរៀល លោក ណុប ដារាបានជួយឧបត្ថមនូវថវិការចំនួន២០មុឺនរៀលផងដែរ ។
ក្រុមគ្រូពេទ្យបង្អែកខេត្តបានអោយដឹងបន្ថែមថានៅល្ងាចថ្ងៃដដែលបុរសដែលជាន់គ្រាប់មីនខាងលើននេះមន្ទីរពេទ្យយើង មិនអាចមានលទ្ធភាពព្យាបាលបានទេដោយសារជនរងគ្រោះមានសភាពធ្ងន់ធ្ងពេកគ្រាន់តែរៀបចំជួយសម្រួលដើម្បីបញ្ជូនទៅរក្សានិងព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលានៅឯរាជធានីភ្នំពេញ។