ខេត្តពោធិ៍សាត់៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨១-១៨២ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។
មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៏សពាក់ស្លាកលេខ ពោធិសាត់ 3A 0515 ដឹកស្រូវធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើចហេតុបានបុកគូទរថយន្តធុនធំដឹកទំនិញម៉ាក នីសាន់ ពណ៏ទឹកមាសលាយខៀវ ពាក់ស្លាលេខ ភ្នំពេញ 3A 3083 កំពុងខូច(បែកកង់មុខខាងក្រោយផ្នែកខាងឆ្វេង)នៅលើផ្លូវបណ្ដាលឲ្យស្លាប់២នាក់នៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់។