រាជធានីភ្នំពេញ៖ កាលពីម្សិលមិញថ្ងៃទី២៤ មិនា ឆ្នាំ២០១៧សមាគមទូរទស្សន៍កម្ពុជាបានរៀបចំកម្មវិធីសម្តែងទម្រង់សិល្បៈបែបប្រពៃណីខ្មែរជាច្រើនមានទាំងបទចម្រៀងប្រពៃណីជាតិខ្មែររាំវង់រាំក្បាច់សារ៉ាវ៉ាន់ឡាំលាវ កន្ទ្រឹមនិងឈុតឆាកកំប្លែងជាច្រើនដែលសិល្បៈទាំងអស់នេះផ្តល់ជូនដោយតារាល្បីៗថ្មីចាស់ជាច្រើនដួងផងដែរ។កម្មវិធីខាងលើនេះបានរៀបចំធ្វើឡើងក្នុងបរិវេនស្ថានីយ៍ទូរទស្សន៍ភីអិអិនស្ថិតនៅតាមបណ្តោយផ្លូវលី យ៉ុងផាត់ដែលភីអិនអិនធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ។
ការប្រារព្ឋកម្មវិធីខាងលើដើម្បីនាំសិល្បករថតទុកនូវបទចម្រៀងនិងកម្មវិធីសិល្បៈជាច្រើនឲហើយដើម្បីចាក់ផ្សាយថ្ងៃបុណ្យចូលឆ្នាំខ្មែរឆ្នាំរកា២០១៧ព.ស២៥៦១ដែលនឹងមកដល់ខែមេសាចាប់ពីថ្ងៃ១៤ ១៥និង១៦មេសាខាងមុខនេះហើយ។ដូចនេះមានតារាជាច្រើនបានបង្ហាញនូវសំលៀកបំពាក់បែបប្រពៃណីខ្មែរហូលផាមួងអាវប៉ាក់យ៉ាងស្រស់ប្រណិតបង្អួតសម្រស់ដាក់គ្នាដើម្បីទទួលយកពរជ័យឆ្នាំថ្មីលាភជ័យទាំងអស់គ្នា។ក្រៅពីនេះក៍មានការបង្ហាញនូវម៉ូដគ្រឿងអលង្ការប្លែកៗដើម្បីទាក់ទាញ។អ្វីដែលសំខាន់ពួកគេបានចូលរួមលើកកម្ពស់ការថែរក្សាបុណ្យប្រពៃណីជាតិខ្មែរបង្ហាញឲបរទេសកាន់តែបានស្គាល់ប្រទេសកម្ពុជាបន្ថែមទៀតតាមរយៈតម្លៃនៃវប្បធម៌នេះ។