MENU
ចង់ក្លាយជាតារា »រសជាតិថ្មីពីទូរទស្សន៍អប្សរាប្រកាស រកបេក្ខជនដាក់ពាក្យ
សិល្បៈនិងកំសាន្ត | ថ្ងៃសៅរ៍ ទី១១ មីនា ២០១៧, ០៩:៣៧ | ៨៩៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ស្ថានីយទូរទស្សន៍អប្សរានឹងបង្កើតកម្មវិធីដ៍ថ្មីសន្លាងមួយសម្រាប់បើកឱកាសជូនដល់បេក្ខជនបេក្ខនារីវ័យក្មេងដែលមាននិស្ស័យសិល្បៈក្លាហាននិងហ៊ានបញ្ចេញសមត្ថភាពដែលមកដល់ក្នុងអំឡុងដើមខែមេសាខាងមុខនេះផងដែរ។នេះជាដំណឹងល្អមួយសម្រាប់បងប្អូនបេក្ខជនដែលកំពុងសម្លឹងមើលឱកាសសាងភាពលេចធ្លោដែលខ្លួនមានហើយចង់បានការសាកល្បងតាមរយៈកម្មវិធីប្រកួតប្រជែងលើវេទិកាដែលរំលេចឡើងដោយស្ថានីយ៍ទូរទស្សន៍។ដូចនេះអាចមកដាក់ពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅក្នុងកម្មវិធី«ចង់ក្លាយជាតារា»ដែលទើបបង្កើតឡើងក្នុងឆ្នាំ២០១៧នេះ។

លោកនូ សុផេនជាអ្នកគ្រប់គ្រងនិងដឹកនាំកម្មវិធីរួមជាមួយក្រុមការងារផលិតទាំងអស់បានឲ្យដឹងថា«ចង់ក្លាយជាតារា»ជាកម្មវិធីដែលបង្កើតឡើងដើម្បីជួយឲ្យក្តីស្រម៉ៃរបស់មិត្តយុវវ័យគ្រប់រូបដែលមានទេពកោសល្យលើវិញ្ញាសាសិល្បៈបានសម្រេចដូចក្តីបំណងដែលកម្មវិធីនេះនឹងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី១០ មិនាឆ្នាំ២០១៧នែះតទៅ។អ្នកគ្រប់គ្រងកម្មវិធីរូបនេះថ្លែងទៀតថាការប្រឡងនេះមានការប្រកួតប្រជែងលើវិញ្ញាសាថ្មីៗមានលក្ខណៈពិសេសដោយមានបេក្ខជនឡើងប្រកួតជាមួយវិញ្ញាសាច្រៀងរួមគ្នាគ្រប់ចង្វាក់គ្រប់បទ។លើសពីនេះកម្មវិធីក៍បានតម្រូវឲ្យមានវគ្គមួយជាវគ្គពិសេសបន្តទៀតសម្រាប់បេក្ខជនដែលស្រឡាញ់សិល្បៈអាចផ្ញើឃ្លីបវិដេអូនៃការសម្តែងរបស់ខ្លួនមកកាន់Pageចង់ក្លាយជាតារាដើម្បីមានឱកាសបង្ហាញពីសមត្ថភាពទទួលការគាំទ្រពីគណៈកម្មាការនិងទស្សនិកជនឲ្យក្លាយជាតារាអាជីពពិតៗ។កម្មវិធីនេះជាចំណីអារម្មណ៍ថ្មីដែលផលិតឡើងសម្រាប់ឆ្នាំ២០១៧នេះនិងជាការផ្តល់ពន្លឺថ្មីសម្រាបតារារលកក្រោយសូមចូលរួមគាំទ្រផ្តល់កម្លាំងចិត្តដល់តារាថ្មីៗក្នុងន័យជួយលើកស្ទួយសិល្បៈចម្រៀងជាតិយើង។

តាមរយៈការចង្អុលគន្លឹះថ្មីនេះសម្រាប់បេក្ខជនដែលចាប់អារម្មណ៍អាចទៅកាន់ទូរទស្សនស៍អប្សរាផ្ទាល់ដើម្បីទទួលពាក្យកុំឲ្យខកបំណង។

Tags:
  • តារា
  • ទូរទស្សន៍
  • បេក្ខជន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥