រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នាស្ថានីយ៍ទូរទស្សនអប្សរ៉ាប៉ុស្តី៍លេខ១១បានរៀបចំពិធីក្រុងពលីរឿងភាគថ្មីដែលនេះជាលើកទី១របស់អប្សរ៉ាបានវិវត្តន៍ការផ្សាយចេញជាស្នាដៃរឿងភាគខ្មែរ។រឿងថ្មីនេះមានចំណងជើងថា«នាវាជីវិត»របស់ផលិតកម្មFCIដែលមានលោកគាំចន្ឋីផលិតករដ៍មានបទពិសោធន៍ក្នុងខ្សែភាពយន្តខ្មែរជាអ្នកដឹកនាំ។ពិធីនោះមានតារាប្រុសស្រីថ្មីចាស់និងមន្ត្រីថ្នាក់ដឹកនាំកំពូលប្រចាំស្ថានីយ៍ទូរទស្សន៍អប្សរ៉ាជាច្រើនរូបផងដែរបានផ្តល់វត្តមានចូលរួមក្រុងពលីសុំសេចក្តីសុខពេលដំណើរការថតនិងពេលចាក់បញ្ចាំងជាផ្លូវការ។ រឿងភាគបេបមនោសញ្ចេតនា«នាវាជីវិត»និពន្ឋដោយលោកគាំចន្ឋី រៀបរៀងដោយលោកសយ ឡត ដឹកនាំរឿងដោយលោកគាំចន្ឋីជំនួយការដឹកនាំរឿងដោយលោកសន ព្រានវណ្ណៈនិងលោកសូរវិសាល។
លោកគាំចន្ឋីជាអ្នកនិពន្ឋនិងដឹកនាំរឿងដែលទើបតែទទួលបានតំណែងជាអ្នកចាត់ចែងកម្មវិធីកម្សាន្តនានាប្រចាំស្ថានីយ៍ទូរទទស្សន៍អប្សរ៉ាគ្រាដែលលោកហ្វៃ សំអាងបានលាឈប់ទៅប្រាប់ឲ្យដឹងថាលោកបានចូលកាន់ការងារមួយចំនួនដែលជាផ្នែកកម្មវិធីកម្សាន្តប្រចាំស្ថានូយ៍ទូរទស្សន៍អប្សរ៉ាដែលលោកមានគំនិតច្នៃការងារជាច្រើនឲ្យមានភាពប្រសើរតាមជំនាញរបស់លោកដែលគេផ្តល់តួនាទីជូន។ជាជំហ៊ានដំបូងលោកត្រូវបន្តការវាយឡុកខ្សែភាពយន្តភាគខ្មែរដែលមានក្នុងដៃដើម្បីថតផលិតជាលើកដំបូងរបស់អប្សរ៉ាដែលកន្លងមកមិនដែលមាននោះទេនេះជាលើកទី១របស់អប្សរ៉ា។រឿង«នាវាជីវិត»និងចាំថតក្រោយពេលក្រុងពលីចប់ដែលមានចំនួនជាង៤០ភាគហើយគ្រោងចាក់បញ្ចាំងអាចមុនចូលឆ្នាំខ្មែរឬក្រោយចូលឆ្នាំខ្មែរតាមសភាពការងារលឿនឬឆាប់។លោកបន្តថាជាការព្យាយាមរូបលោកនឹងបញ្ចេញស្នាដៃខ្សែភាពយន្តភាគខ្មែរក្នុង១ឆ្នាំឲ្យបាន២ឬ៣រឿងតាមគ្រោងសម្រាប់បំពេញទីផ្សារភាពយន្តខ្មែរដែលមានសន្ទុះពេលនេះស្របតាមកម្មវិធីម៉ោងមាសរបស់ក្រសួងព័ត៌មានផ្តល់ជូន។យ៉ាងណាលោករំពឹងថាស្នាដៃទី១របស់អប្សរ៉ាផ្នែកភាពយន្តភាគនិងមានការទាក់ទាញពីសំណាក់ទស្សនិកជនក្រោយរូបលោកចូលទៅកាន់កម្មវីធីជាច្រើនដែលមានការកែប្រែ។
ដោយឡែកតារាសម្តែងទើបបានតំណេងតួឯកប្រុសលើកដំបូងលោកព្រហ្ម ប្រសិទ្ឋបានបង្ហាញចំណាប់អារម្មណ៍ថាលោកពិតជាសប្បាយរីករាយដែលបានខាងផលិតកម្មហ្វែសស៊ីអាយដែលមានលោកគាំចន្ឋីជាផលិតករជ្រើសរើសរូបលោកជាតួឯកដោយយល់ថាទឹកមុខលោកមានសភាពស្លូតបូតសាកសមនិងសាច់រឿងស្របពេលដែលលោកបានធ្វើតេស្តីសាកល្បងជាច្រើនលើកមកដែរទំរាំមានការលើកដាក់រូបលោកជាតួសម្តែងពេលនេះ។លោកនឹងយកបទពិសោធន៍ដែលធ្លាប់ថតរឿងបានជាង១០រឿងកន្លងមកធ្វើយ៉ាងណាឲ្យមានការសម្តែងទៅឲ្យល្អក្នុងពេលដែលលោកក្តាប់តំណេងសំខាន់នាពេលនេះ។ ចំពោះតារាមានវត្តមានក្នុងពេលក្រុងពលីរួមមានកុល ដាវី ថន ស្រីណៃ អ៊ុក សុភក្រ័រិទ្ឋ ព្រមទាំងតារាជាច្រើនរូបទៀតផងដែរ។