![]() |
MENU
|

រាជធានីភ្នំពេញ៖ សម្តេចថ្លែងបិទសន្និបាតអប់រំយុវជននិងកិឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាល្ងាចថ្ងៃទី២៣ មីនាឆ្នាំ២០១៧នេះក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅវិទ្យាស្ថានជាតិអប់រំ បានស្នើឲ្យគ្រប់សាលារៀនទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងវិស័យកិឡាឲ្យបានខ្លាំងឡើងថែមទៀតតាមរយៈការទុកទីតាំងសម្រាប់ការហ្វឹកហាត់របស់យុវជនឲ្យបានផុលផុសលើប្រភេទកីឡាផ្សេងៗបន្ថែមទៀត។
សម្តេចបានលើកឡើងថា ទីតាំងហ្វឹកហាត់កីឡានៅតាមសាលារៀនមិនមែនគ្រាន់តែវិទ្យាល័យឬមហាវិទ្យាល័យនោះទេ។ប៉ុន្តែតម្រូវការខាងផ្នែកនេះមានតាំងពីបឋមសិក្សាតែម្តងដូច្នេះខ្ញុំសូមស្នើឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀតទៅលើវិស័យកីឡា ចាប់ពីថ្នាក់មូលដ្ឋានឡើងទៅតែម្តង។ទាក់ទងទៅនិងការទទួលខុសត្រូវរបស់អាជ្ញារថ្នាក់ក្រោជាតិ ហើយនិងការចូលរួមនានាពិសប្បុរសជននិងពីរគ្រប់តួអង្គដែលមានការពាក់ព័ន្ធ។
សម្តេចហ៊ុនសែនបានលើកឡើងថា នៅតាមមូលដ្ឋានយ៉ាងហោចណាស់រក្សាបានដីទុកឲ្យបានធំដើម្បីជាផ្នែកនៃការបណ្តុះបណ្តាល វិស័យកិឡានេះ។បើយើងឲ្យយុវជននិងកុមាររបស់យើងលេងកីឡាច្រើន រឿងផ្តេសផ្តាសសេពក្រឿងញៀន កាត់បន្ថយទៅឯងដោយសារតែជក់កីឡា។សុខចិត្តឲ្យលេងកីឡាប្រសើរជាងជក់គ្រឿងញៀមឬដើរលេងផ្តេសផ្តាស់។
សម្តេចបានសង្កេតឃើញថា កន្លងមកនៅតាមសាលារៀននានា មានការយកចិត្តទុកដាក់ តែលើកិឡាបីប្រភេទប៉ុណ្ណោះ គីកិឡលាបាលទះបាលទាត់និងបាលបោះប៉ុន្តែមិនបានយកចិត្តទុកដាក់ ទុកទីតាំងសម្រាប់កន្លែងហ្វឹកហាត់កិឡលាអងត្តពលកម្មទេ។ ចំណុចនេះសម្តេចស្នើឲ្យគកិតគូររកកន្លែងដើម្បីធ្វើការហ្វឹកហាត់កិឡលាអត្តពលកម្មនេះនៅគ្រប់សាលារៀន។កីឡារបស់យើងកាន់តែយកចិត្តទុកដាក់ទៀតតាមសាលាតែបីផ្នែកទេ បាលទាត់បាល់ទះ បាល់បោះ។
ប៉ុន្តែមានកន្លែងមួយធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ហើយត្រូវកែសម្រួយលឡើងវិញត្រូវរៀបចំកន្លែងសម្រាប់ហ្វឹកហាត់កាយសម្ព័ន្ធផងដែរ ត្រូវមានការលោតចម្ងាយ ការលោតកម្ពស់ ការចោលស្ងីៗ ដើម្បីធានាថាកីឡារបស់យើង ទៅជាសំណុំ។ ក្រៅពីនោះមានកីឡាហែលទឹក ក្រៅពីកំពង់ចាមមើលកន្លែងដទៃទៀតដែលយើងអាចជចំរុញកីឡាឲ្យកាន់តែខ្លាំង។
សម្តេចក៍បានយកោឱកាសនេះបង្ហាញពីមោទនភាព នៃការរីកចំរើននៃវិស័យកិឡារបស់កម្ពុជាដែលពីមុន យើងមិនដែលលឺពាក្យថាឈ្នះនោះទេ ប៉ុន្តែពេលនេះកិឡាយើងបាននាំមេដាយមាសពីការប្រកួតថ្នាក់តំបន់និងពិភពលោកធ្វើឲ្យកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិយ៉ាងល្បីរន្ទឺផងដែរ។
សម្តេចជចំមរុញឲ្យក្រសួងអប់រំមយុវជចននិងកិឡាត្រូវខិតខំពបង្រឹងវិស័យកីឡាឲ្យបានខ្លាំងថែមទៀត ដោយត្រូវហ៊ានវិនិយោគ ជាមួយនិងវិស័យកីឡានេះ តាមរយៈការខិតខំចូលរួមទាំងអស់គ្នា ទាំងសប្បុរសជន និងពីគ្រប់បណ្តាតួអង្គពាក់ព័ន្ធទាំងអស់។
សម្តេចក៍បានអំពាវនាវដល់អាណាព្យាបាល មាតាបិតា យុវជន និងកុមារទាំងអស់ សូមបង្កើនសកម្មភាពលើវិស័យកីឡា ដើម្បីសុខភាពផ្ទាល់ខ្លួន និងដើម្បីវិស័យកិឡាផង។ សម្តេចក៍បានលើកទឹកចិត្តដល់ពលរដ្ឋគ្រប់រូបឲ្យប្រឹងប្រែងហ្វឹកហាត់កីឡាយ៉ាងតិចឲ្យចេះបានមួយប្រភេទកិឡាដែរ ដើម្បីជំរុញឲ្យសកម្មភភាពកីឡានៅកម្ពុជាបានកាន់តែផុលផុសឡើងថែមទៀត។
ពាក់ព័ន្ធនិងបិទសន្និបាតងប់រំមយុវជននិងកិឡានេះឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន លើកឡើងថា ឆ្លងតាមសន្និបាត៣ថ្ងៃកន្លងមកនេះក្រសួងគ្រោងនឹងដាក់ចេញនូវវិធានការនិងយុទ្ធសាស្ត្រសម្រាប់អនុវត្តន៍ នៅឆ្នាំសិក្សាបន្ទាប់ ដោយឈរលើអនុវិស័យដូចខាងខាងក្រោម។
១. អនុវិស័យ ការអប់រំកុមារតូច ជំរុញការយកចិត្តទុកដាក់ក្នុងការអប់រំមាតាបិតាអោយបំពេញតួនាទីអោយបានល្អ ក្នុងការថែទាំកុមារក្នុងផ្ទៃ និងសម្រាប់ឆ្នាំដំបូងៗនៃជីវិតដោយបង្កើននូវបរិយាកាសអោយបានល្អដូចជា អាហាររូបត្ថម្ភ សុវត្តិភាព ការការពារពីជំងឺឆ្លង និងការថែទាំសុខភាពអោយបានល្អ ជាពិសេស គឺការធ្វើអន្តរាគមន៍ក្នុងរយៈពេល៣ឆ្នាំដំបូង ដែលជាដំណាក់កាលដ៏មានសារៈសំខាន់សម្រាប់ការរីកលួតលាស់នៃមូលធនបញ្ញារបស់កុមារ។
២. អនុវិស័យ ការអប់រំបឋមសិក្សា តម្រូវអោយសង់ផ្ទះគ្រូនៅតាមតំបន់ដាច់ស្រយាល និងប្រែក្លាយសាលាកុមារមេត្រីកម្រិតអភិវឌ្ឍអោយទៅជាសាលារៀនជំនាន់ថ្មី។៣. អនុវិស័យ ការអប់រំមធ្យមសិក្សា និងអប់រំបច្ចេកទេស ពង្រីកការអនុវត្តន៍កម្មវិធីសាលារៀនជំនាន់ថ្មី និងអភិវឌ្ឍន៍វិទ្យាល័យធនធានចំនួន៣៦អោយក្លាយទៅជាសាលាជំនាន់ថ្មី ដោយផ្ដោតលើមុខវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និងសិល្បៈ។
៤. អនុវិស័យ ការអប់រំឧត្ដមសិក្សា៖ បង្កើនការវិនិយោគលើការបណ្ដុះ បណ្ដាលខាង ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានៅតាមគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្ម។
៥. អនុវិស័យ ការអប់រំក្រៅប្រព័ន្ធ៖ ជម្រុញការអនុវត្តន៍កម្មវិធីសិក្សាសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ អភិវឌ្ឍន៍មជ្ឈមណ្ឌលសិក្សាសហគមមួយចំនួនអោយក្លាយ ជាគម្រូ និងពិនិត្យឡើងវិញក្របខណ្ឌការងាររបស់នាយកដ្ខានអប់រំក្រៅប្រព័ន្ធ និងជម្រុញការអនុវត្តន៍កម្មវិធីអក្ខរកម្មសម្រាប់កម្មករ កម្មការិនី។


