MENU
អតីតប្រធានាធិបតីកូរ៉េខាងត្បូង អាចនឹងត្រូវចាប់ខ្លួន
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៣ មីនា ២០១៧, ១០:០៩ | ៤០៧ ដង | ចុចបញ្ចេញមតិ (០)

ក្រុមព្រះរាជអាជ្ញាបានធ្វើការចោទប្រាកាន់ព្រហ្មណ្ឌ​១៣ករណី  លើលោកស្រី អតីតប្រធានាធិបតីកូរ៉េខាងត្បូង  Park Geun Hye ​ក្នុងនោះមាន អំពើពុករលួយ ការកែងប្រវញអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ជាមួយគ្នានេះព្រះរាជអាជ្ញា កូរ៉េខាងត្បូង  អាចនឹងស្នើរឲ្យចាប់ឃុំខ្លួនលោកស្រីអតីតប្រធានា​ធិបតី  ក្រោយពេលធ្វើការសាកសួរ ​ពាក់ព័ន្ធនិងពុករលួយ​ បង្ករឲ្យមានវិបត្តិន​យោបាយជាទ្រងទ្រាយធំនៅក្នុងប្រទេស ។ នៅពេលនេះ លោកស្រី Park Geun Hye មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ ដោយអនុញ្ញាត្តិឲ្យត្រឡប់ទៅផ្ទះវិញក្រោយពេល សាកសួង​ជាច្រើនម៉ោង កាលពី​ម្សិលមិញ។

នៅពេលនេះគេមិនទាន់ដឹងថា លោកស្រី​ Park Geun Hye អាច ឆ្លើយបំភ្លឺ ទៅកាន់ក្រុមព្រះរាជអាជ្ញា នៅអ្វីខ្លះនោះឡើយ  ប៉ុន្តេតាំងពីដើមរហូតមកទលពេលនេះ លោកស្រីនៅតែប្រកាន់ជំហរ ច្រានចោលរាល់ការចោទប្រកាន់ទៅលើលោកស្រី។

ចំណេកក្រុមព្រះរាជអាជ្ញាវិញ ក៏មិនទាន់ សម្រេច​ថា​តើ គួរតែចេញច្បាប់ចាប់ឃុំខ្លួនលោកស្រី​ Park Geun Hye ដែរឬទេ ប៉ុន្តែក្រុមព្រះរាជអាជ្ញានឹងសម្រេច​ក្នុងពេលឆាប់ៗខាងមុខ​ ក្រោយត្រួតពិនិត្យទៅតាមផ្លូវច្បាប់ បានល្អិតល្អន់ហើយនោះ។

នេះជាលើកទីមួយហើយដែល ក្រុមព្រះរាជអាជ្ញា បានសួរចម្លើយលោកស្រី​ Park Geun Hyeដោយផ្ទល់  ក្នុងនាំជា អ្នកទោស ព្រហ្មទណ្ឌ ក្រោយពេលតុលាការ រដ្ឋធម្មនុញ្ញ បានសម្រេច ឲ្យមានការសាកសួរចោទប្រកាន់ទោសទៅលើលោកស្រី​។ តុលាការបានចោទប្រកាន់ពីបទព្រហ្មទណ្ឌ ដល់ទៅ​១៣ករណី ក្នុងនោះមាន អំពើពុករលួយ​នឹងការកែងអំណាចដើម្បីផលប្រយោជន៍  ជា ចំណុចសំខាន់បំផុត ។

កន្លងមកលោកស្រី Park Geun Hye រងការមន្ទិលសង្ស័យថា បានរួមកំនិត្យជាមួយមិត្តភក្តិ គឺលោកស្រី​ Choi Soon Sil ដើម្បីដាក់កំនៀបទៅលើក្រុមហ៊ុនធំៗ ឲ្យបរិចាកប្រាក់សម្រាប់មូលនិធីឯកជន ​ក្រៅរដ្ឋាភិបាល ។ ប៉ុន្តែ ភាគីទាំងពីរក៏បានច្រាន់ចោលការចោទប្រកាន់ទាំងនោះ ។

ការសម្រេចដកដំណែង​ប្រធានាធិបតី ពីលោកសស្រី​​ Park Geun Hyeគឺជា​សេចក្តី​សម្រេច​ ជា​ប្រវត្តិសាស្ត្រ ! និង​ជា​លើក​ទី​មួយ​បង្អស់​ក្នុង​ប្រវត្តិ​កូរ៉េខាង​ត្បូង សម័យ​ប្រជាធិបតេយ្យ ដែល​ប្រធានាធិបតី​ប្រសូត​ចេញ​ពីការ​បោះឆ្នោត ត្រូវ​តុលាការ​បណ្តេញ​ចេញ​ពី​តំណែង ! ដោយ​សេចក្តី​សម្រេច​ចិត្ត​​​ជា​ឯកច្ឆ័ន្ទ​របស់​​ចៅក្រម​ទាំង​៨​រូប​ ថា​ លោកស្រី​ប៉ាក់ គុនហេ បាន​រំលោភ​ច្បាប់ រំលោភ​​រដ្ឋ​ធម្មនុញ្ញ ដោយ​បាន​បណ្តោយ​ឱ្យ​មិត្តជំនិត​ចូល​លូក​លាន់​ក្នុង​កិច្ចការប្រទេស​ជាតិ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។​

ពាក់ព័ន្ធនិងការបោះឆ្នោតប្រធានាធិបតី  តាម ​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ៩​ឧសភា​ខាង​មុខ និងក្នុង​បរិបទ​ដ៏​តាន​តឹង ៖ តាន​តឹង​ជាមួយ​កូរ៉េខាង​ជើង ដែលទើប​បាញ់​សាកល្បង​មីស៊ីល​ជា​ថ្មី- តាន​តឹង​ជាមួយ​ចិន ក្រោយ​ពី​វ៉ាស៊ីនតោន​និង​សេអ៊ូល​បាន​សម្រេច​ដាក់​ពង្រាយ​ខែល​មីស៊ីល​ប្រឆាំង ​មីស៊ីល នៅ​កូរ៉េខាង​ត្បូង។
 
អ្នក​ដែល​មាន​ប្រជាប្រិយភាព​លេច​ធ្លោ​ខ្លាំង​ក្នុងការ​ស្ទង់​មតិ គឺលោក មូន ជៃអ៊ីន (៣៦%) ​បេក្ខ​ជន​មក​ពី​បក្ស​​ប្រជាធិបតេយ្យ ដែល​ជា​បក្ស​ប្រឆាំង និង​ដែល​ធ្លាប់​ចាញ់​​លោកស្រី​ប៉ាក់ គុនហេ ក្នុង​សម័យ​បោះឆ្នោត​ឆ្នាំ​២០១២។
 
ឯ​ចំណែក​បក្ស​អភិរក្ស​​របស់​លោកស្រី​ប៉ាក់ គុនហេ ហាក់​ដូច​ជា​ខ្វះ​មេកើយ​តំណាង​ខ្លាំង​ណាស់ នៅ​ពេល​ដែល​លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ប្រកាស​មិន​ឈរ​ឈ្មោះ​ជាបេក្ខជន​ប្រធានាធិបតី​មក។ លោក​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធានាធិបតី​ស្តី​ទី​  Hwang Kyo-Ahn បាន​ទទួល​ប្រជាប្រិយភាព​លំដាប់​ទីពីរ៕

 

 

Tags:
  • ប្រធានាធិបតី
  • កូរ៉េខាងត្បូង
  • ចាប់ខ្លួន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥