MENU
|
បន្ទាយមានជ័យ៖ ពន្ធនាគារខេត្តបន្ទាយមានជ័យឆ្នាំ២០១៧ជនជាប់ឃុំចំនួន១.៣៣២នាក់ក្នុងនោះមានបទល្មើសគ្រឿងញៀនដល់៧៤៨នាក់យោងតាមរបាយការណ៍វគ្គបណ្តុះបណ្តាលនៅព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០៧នៅសាលប្រជុំពន្ធនាគារខេត្តបន្ទាយមានជ័យ។
លោកវរះសេនីយ៍ឯក អ៊ុំ ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖មន្ត្រីដែលបម្រើការងារក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យមានសរុបចំនួន៩៤រូបស្រី១៣រូបកម្មសិក្សា១០រូបនិងមន្ត្រីដែលទៅរៀននៅប្រទេសវៀតណាមរយះពេល៥ឆ្នាំចំនួន២រូបរៀននៅបណ្ឌិតសភានគរបាលកម្ពុជា២រូប។
លោកបានបន្តថា៖ជនជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យមានសរុបចំនួន១.៣៣២នាក់ស្រី១២៧នាក់ មានបទល្មើសគ្រឿងញៀនចំនួន៧៤៨នាក់ស្រី៩៤នាក់ ជនបរទេសចំនួន២២នាក់ស្រី០៦នាក់មានជនជាតិថៃ១២នាក់ជនជាតិវៀតណាមចំនួន០៨នាក់ស្រី០៥នាក់ជនជាតិឡាវចំនួន១នាក់ជនជាតិចិនចំនួន០១នាក់ស្ត្រីមានផ្ទៃពោះ១នាក់ក្មេងតាមម្តាយមានចំនួន១១នាក់ស្រី០៤នាក់។
លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ការជម្រុញការងារបណ្តុះបណ្តាលវិជ្ជាជីវះនិងមុខរបរដល់មន្ត្រីពន្ធនាគារខេត្តនេះចម្រុញអោយមានវិជ្ជាជីវត្រឹមត្រូវដើម្បីបម្រើការងារក្នុងអង្គភាពទទួលល្អប្រសើរ។
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ម៉ៅ សំបុណ្យ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារបានមានប្រសាសន៍កោតសសើរចំពោះមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យកន្លងមកខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិស្របតាមគោលនយោបាយរបស់ក្រសួងមហាផ្ទៃអោយទទួលបានលទ្ធផលល្អបានយកចិត្តទុកដាក់ពង្រឹងស្មារតីការងារអោយកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តមបន្តថា៖មន្ត្រីពន្ធនាគារក្រោយពេលទទួលបានការងារបណ្តុះបណ្តាលវិជ្ជាជីវះនិងមុខរបរត្រូវយកទៅអនុវត្តន៍ការងារពង្រឹងកិច្ចការ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងពន្ធនាគារអោយបានរឹងមាំនិងការរស់នៅរបស់ជនជាប់ឃុំអោយបានសមរម្យពង្រឹងសេវ៉ាសុខភាពបានល្អការអប់រំស្ថារនីតិសម្បទាដល់ជនជាប់ឃុំនិងអង្គភាពមានការកំណែទម្រង់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕