MENU
តុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ស្ត្រីលួចទារិកា៥ខែ ទៅប្លុងចោលក្នុងគំនរសំរាមពីបទ ប៉ុនប៉ងឃាតកម្ម
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី១៤ មីនា ២០១៧, ១៧:០១ | ៦៤០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ព្រះរាជអាជ្ញារងលោក សេង ហៀង បានសម្រេចចោទប្រកាន់និងឃុំខ្លួនស្ត្រីម្នាក់ឈ្មោះយិន សុធារ៉ា អាយុ៣៤ឆ្នាំដែលជាប់ពាក់ព័ន្ធ នឹងធ្វើសកម្មភាពចាប់ពង្រត់ទារិកាអាយុ៥ខែ យកបិតស្កុតមាត់ដាក់ក្នុងស្បោងខ្មៅយកទៅប្លុងចោលក្បែរគំនរសំរាមមួយកន្លែងនៅភូមិត្រពាំងល្វាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ពីបទប៉ុនប៉ងឃាតកម្ម។

ស្ត្រីជាប់ចោទឈ្មោះ យិន សុធារ៉ា ហៅ មុំ អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បោកអ៊ុត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ចំណែកម្តាយទារិកាជនរងគ្រោះ ឈ្មោះ មាស សុវណ្ណា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះស្នាក់នៅ ផ្ទះលេខ ១៧ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថាតាមពិតករណីខាងលើនេះជាករណីប៉ុនប៉ងជំរិតច្រើនជាងមូលហេតុសមត្ថកិច្ចសន្និដានបែបនេះដោយសារស្ត្រីសង្ស័យមានជំពាក់លុយគេរហូតជាង៩ពាន់ដុល្លារ។ពេលដែលធ្វើសកម្មភាពលួចទារិកាខាងលើបានហើយដោយសារសាច់ញាតិតាមកិតៗពេកទើបបែកការនិងយកទៅប្លុងចោលក្បែគំនរសំរាមតែម្តងសំណាងល្អមិនស្លាប់ ។

គួររំលឹកថានៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ២២:៣០នាទី មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យត្រូវជា មិត្ដ ភក្ដិនិងគ្នា ហើយនៅថ្ងៃកើតហេតុ ជនសង្ស័យបានទៅលេងបៀរ នៅផ្ទះរបស់ជនរងគ្រោះ ពេលកំពុងលេងបៀរ ។ជនសង្ស័យ បានឡើងទៅចូលបន្ទប់ទឹកជាន់ឡៅតឿ ក៏បានឃើញ ទារិកា កូនស្រីរបស់ជនរងគ្រោះ គេងនៅលើជាន់ឡៅតឿ ភ្លាម នោះជនសង្ស័យក៏បានធ្វើសកម្មភាពយកស្គុតបិទ មាត់ទារិកាដាក់ចូលក្នុងថង់ប្លាស្ទិកពណ៌ខ្មៅ ហើយឡើងទៅលើដំបូលផ្ទះ សំរូតចុះមកដី។

បន្ទាប់មកជនសង្ស័យបានចូលទៅធ្វើជាលេងបៀរជាមួយគេធ្វើធម្មតា បានប្រហែល២ទៅ៣ក្ដា ក៏ប្រញាប់ប្រញាលត្រឡប់ទៅផ្ទះវិញ ដោយបានយកទារិកាដែលជនសង្ស័យ បានសម្រូតខ្សែទម្លាក់ចុះមកដីយក ទៅជាមួយផងពេលនោះជនរងគ្រោះបានឡើងទៅមើលកូនរបស់ខ្លួននៅជាន់ឡៅតឿស្រាប់តែបាត់កូនមិនឃើញ ក៏ផ្អើលឆោរឡោរឡើង ហើយបាននាំគ្នាដើររក ។លុះដល់វេលាម៉ោងប្រហែល ០៤ និង២០នាទី ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ យិន សុធារ៉ា បានជិះម៉ូតូចេញពីផ្ទះដោយយកទារិកាដាក់ចូលក្នុងថង់ខ្មៅ បិតស្គុតមាត់ មកប្លុងចោលក្នុងគំនសំរាម ពេលនោះក្រុមគ្រួសាររបស់ជនរងគ្រោះបានឃើញ ក៏រើស ទារិកាត្រឡប់មកវិញ និងបានឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លាតែម្ដង ៕                         

Tags:
  • តុលាការ
  • ឃាតកម្ម
  • ចោទប្រកាន់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥