MENU
ស្ថាបនឹកអង្គការភាពញញឹមនៃកុមារ បានទទួលមរណៈភាពហើយ ក្នុងវ័យ៨២ឆ្នាំ ដោយសាររោគាពាធ
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី២៥ កញ្ញា ២០១៦, ០៨:០៨ | ៧៩០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោកគ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (  Christian GAUQUELIN des PALLIERES ) ដែលត្រូវបានគេស្គាល់ថាជាស្ថាបនឹក នៃអង្គការភាពញញឹមនៃកុមារ ដែលជាអង្គការមួយបានជួយកុមារកំព្រានិងគ្មានទីពឹងស្ទើររាប់ពាន់នាក់អោយមានការរៀនសូត្រ និងមានការងារល្អធ្វើក្នុងសង្គមនោះពេលនេះលោកមានទទួលមរណះភាពហើយក្នុងវ័យ៨២ឆ្នាំ ដោយសាររោគាពាធ កាលពីវេលាម៉ោង១៩ និង ០០នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅទីតាំងអង្គការភាពញញឹមនៃកុមារស្ថិតក្នុងផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្តឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អង្គការភាពញញឹមនៃកុមារត្រូវបានបង្កើតឡើងតាំពីឆ្នាំ១៩៩៤មកម្លេះ។ អង្គការមួយបង្កើតឡើងដោយប្តីប្រពន្ធជាជនជាតិបារាំង២នាក់ គឺលោកគ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (  Christian GAUQUELIN des PALLIERES ) និងលោកស្រីម៉ារីហ្វ្រង់ដេប៉ាលីយ៉ែរ  ដែលបង្កើតឡើងក្នុងគោលដៅជួយសង្គ្រោះទៅដល់កុមាររើសសម្រាមកុមារក្រីក្រគ្មានទីពឹងគ្មានផ្ទះជម្រកស្នាក់ប្រាស្រ័យត្រឹមត្រូវឬបាត់បង់ឪពុកម្តាយជាដើមដោយបានយកពួកគេមកអប់រំណែនាំរៀនសូត្រតាមកម្រិតនៃសាលារដ្ឋឬចំណេះដឹងទូទៅនៃកម្រិតសិក្សាបង្ហាត់បង្រៀនទាំងចំណេះដឹងចំណេះធ្វើ និងជំនាញផ្សេងៗដល់ក្មេងនិងជួយរកការងារអោយធ្វើការបញ្ចប់ការសិក្សានៃអង្គការខាងលើ។ បន្ថែមពីនេះក៏មានផ្តល់នូវទីកន្លែងស្នាក់នៅដល់ក្មេងៗដែលភាគច្រើនមកពីជនបទ និងមួយចំនួនជាក្មេងកំព្រាឪពុកម្តាយដោយប្តីប្រពន្ធទាំង២នាក់ ដែលជាស្ថាបនឹកបានប្រើប្រាស់ថវិការផ្ទាល់ខ្លួនទិញដីដ៏ធំមួយតំហំជាង១ហិចតា នឹងបានសាងសង់ជាអាគារសិក្សាបណ្ណាល័យអានសៀវភៅបន្ទប់ហូបចុកស្នាក់នៅនិងអាគាររដ្ឋបាលទូទៅជាច្រើនទៀតដើម្បីសម្រាប់ផ្គត់ផ្គង់ដល់ការរៀនសូត្រ និងរស់នៅរបស់ក្មេងៗ ។

សូមបញ្ជាក់ថា ស្ថាបនឹកទាំង២នាក់ប្តីប្រពន្ធខាងលើនេះមានសញ្ជាតិដើមជាជនជាតិបារាំងពួកគាត់បានចូលមករស់នៅក្នុងទឹកដីនៃប្រទេសខ្មែរតាំងពីឆ្នាំ១៩៩០។ ហើយពួកគាត់បានស្នើរទៅដល់ព្រះមហាក្សត្រដើម្បីសុំចូលជាសញ្ជាតិខ្មែរក៏ត្រូវបានព្រះបរមរតនះកោដ្ឋនរោត្តមសីហនុ ឡាយព្រហស្ថឯកភាព តាំងពីឆ្នាំ២០០៤មកម្លេះ។

យ៉ាងណាមិញបច្ចុប្បន្នសពបានរៀបចំពិធីតម្គល់នៅក្នុងទីតាំងផ្ទាល់របស់អង្គការភាពញញឹមនៃកុមារដើម្បីអោយបងប្អូនញាតិជិតខាងមកគោរពវិញ្ញាណក្ខន្ធសពនិងត្រៀមដឹកយកទៅកាន់វត្តឬស្សីសាញ់នៅវេលារសៀលថ្ងៃច័ន្ធដើម្បីបូជាតាមប្រពៃណី។ សូមបញ្ជាក់ថានៅក្នុងនោះគេសង្គេតឃើញមានវត្តមានសិស្សនិងអតីតសិស្សជាច្រើនដែលធំធាត់នៅក្នុងអង្គការខាងលើបាននាំគ្នាមកគោរពវិញ្ញាណក្ខន្ធលោក ស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (  Christian GAUQUELIN des PALLIERES ) យ៉ាងកុះកុញផងដែរ៕. លីហេង                                             

Tags:
  • អង្គការ
  • មរណៈភាព
  • រោគាពាធ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥