MENU
ក្រុមនិស្សិតដែលអះអាងថាជា ”យុវជនកែម ឡីនិយម” គ្រោងបញ្ចាំវិដេអូស្តីពីសកម្មភាពសម្លាប់លោកបណ្ឌិត កែម ឡី នៅថ្ងៃទី១២ខែមីនា ស្អែកនេះ
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី១១ មីនា ២០១៧, ១៤:១០ | ៥៩៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  យោងតាមសេចក្តីជូនដំណឹងមួយរបស់ក្រុមសមាគមសម័ព្ធនិស្សិតបញ្ញាវន្តខ្មែរ ដែលដឹកនាំដោយលោក មួង សូនី បានអះអាងថា ពួកខ្លួនជា"យុវជន កែម ឡី និយម" គ្រោងនឹងបញ្ចាំងវីដេអូរបស់ទូរទស្សន៍អាល់ហ្សាហ្សេរ៉ា (Al Jazeera) ស្ដីអំពីឃាតកម្មមកលើបណ្ឌិត កែម ឡី នូវល្ងាចថ្ងៃអាទិត្យទី១២ ខែមីនា ជូនសិស្ស និស្សិតចំនួនជាង៤០នាក់ ដោយមានបណ្ឌិត ឡៅ ម៉ុងហៃ ចូលរួមជាវាគ្មិនផងដែរ ។តែសមត្ថកិច្ចបានលើកឡើងថាសកម្មភាពនេះមិនអនុញ្ញាតឲ្យបញ្ចាំងទេ។

កម្មវិធីបញ្ចាំងវីដេអូរបស់ក្រុមយុវជន នឹងចាប់ផ្ដើមពីម៉ោង ២ ដល់ ម៉ោង ៥ ល្ងាច ថ្ងៃអាទិត្យ ទី១២ មីនា នៅទីស្នាក់ការសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងអង្គការពលរដ្ឋដើម្បីអប់រំ ដែលមានអាសយដ្ឋានផ្ទះលេខ A13  ផ្លូវលេខ ១០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

យោងតាមលោក មួង សូនី បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានថា ក្រុមរបស់លោកនឹងបញ្ចាំងវីដេអូ"ទូរទស្សន៍អាល់ហ្សាហ្សេរ៉ា" ប្រវែងជិតកន្លះម៉ោង ដោយមានការបកប្រែជាភាសាខ្មែរផង និងវីដេអូឯកសារពាក់ព័ន្ធនឹងឃាតកម្មបណ្ឌិត កែម ឡី នៅស្តារម៉ាត" កាល់តិច បូកគោ " ដែលត្រូវបានគេបង្ហាញនៅតុលាការដោយលោកអះអាងថាមានចំណុចគួរឲ្យសង្ស័យជាច្រើនមានចំណុចសង្ស័យមួយចំនួន ដែលយើងមើលឃើញថា វីដេអូហ្នឹងត្រូវបានគេបង្កើតឡើង។ លោកបានលើកឡើងថា ឧទាហរណ៍ដូចជារូបភាពបាញ់សម្លាប់នៅស្តារម៉ាតហ្នឹងឃើញអាក់ៗតែរូបភាពនៅខាងក្រៅឃើញច្បាស់ ហើយក្នុងស្តារម៉ាតហ្នឹងមានកាមេរ៉ាច្រើនណាស់ តែគេបង្ហាញតែមួយជ្រុង»។

លោក មួង សូនី ប្រាប់សារព័ត៌មានបន្ថែមទៀតថា ការរៀបចំបញ្ចាំងនេះ គឺគម្រប់ខួប៨ខែ នៃការបាញ់ប្រហារបណ្ឌិត កែម ឡី ផង និងមុនពេលតុលាការប្រកាសសាលក្រមលោក អឿត អាងហៅជួបសម្លាប់នៅថ្ងៃទី២៣ ខែមីនា ក្រោមបទបរិហារកេរ្តិ៍រដ្ឋាភិបាល ពាក់ព័ន្ធនឹងឃាតកម្មនេះផងដែរថា៖ «នៅក្នុងលក្ខខណ្ឌណាដែលរដ្ឋាភិបាលមិនព្រមស្វែងរកការពិត តុលាការមិនព្រមរកយុត្តិធម៌ បង្ហាញភស្តុតាងដូចជាកាមេរ៉ា កាត់ទោសដោយតម្លាភាព ដែលគេអាចជឿទុកចិត្តបានទេ មន្ទិលសង្ស័យទាំងអស់ហ្នឹង ពូកគេនៅតែរុញច្រានដាក់រដ្ឋាភិបាលដដែល»។                       

Tags:
  • ក្រុមនិស្សិត
  • កែម ឡី
  • សកម្មភាព
  • សម្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥