សកម្មភាពមួយដែលគួរឲ្យផ្ញាក់ផ្អើលនោះគឺ រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាលត្រាំ កាលពីថ្ងៃ ទី១០ខែ មីនា បានស្នើដល់ ព្រះរាជអាជ្ញាទាំងអស់ដែលបានតែងតាំង ដោយអតីតប្រធានាធិបតីអូបាម៉ា ត្រូវតែលាលេងចេញពីតំណែងជាបន្ទាន់។
ព្រះរាជអាជ្ញា Preet Bharara ដែលបានជ្រើសរើសតែងតាំងដោយអតីតប្រធានាធិបតីអូបាម៉ា ត្រូវបានស្នើរឲ្យចុះចេញពីតំណែងជាបន្ទាន់ ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងយុត្តិធម៌អាមេរិក លោកស្រី Sarah Flores បានបញ្ចាក់ថា «ក្រសួងយុត្តិធម៌បានស្នើរឲ្យព្រះរាជអាជ្ញាទាំង៤៦រូប ដែលបានតែងតាំងដោយអតីតប្រធានាធិបតីអូបាម៉ា ត្រូវដាក់លិខិតសុំលាលេងចេញពីតំណែង ដើម្បីធានា ដល់ការផ្តេអំណាច ពេញលេញ»។
សូមបញ្ចាក់ផងដែរថា ក្នុងចំណោមព្រះរាជអាជ្ញាទាំង៤៦រូប ដែលបង្ខំឲ្យចុះចេញពីតំណែងនោះ មានទាំងលោក Preet Bharara ព្រះរាជអាជ្ញាមកពីរដ្ឋ Manhattan ដែលពីមុនមកលោកត្រាំធ្លាប់ស្នើរឲ្យរក្សាតំណែងដដែល។ក្នុងពេលជាមួយគ្នានោះ គឺមិនទាន់ដឹងពី ជោគវាសនារបស់ព្រះរាជអាជ្ញា Rod Rosenstein និង Dana Boente ដែលលោកត្រាំបានជ្រើសរើសកាន់តំណែងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ត្រូវ បានដកហូតដំណែងដែរឬទេ។
ការសម្រេចដកដំណែងព្រះរាជអាជ្ញា មិនមានជារឿងថ្មីនោះឡើយ នៅក្នុងរដ្ឋកាលដឹងនាំរបស់ប្រធានាធិបតីមុនក៏បានធ្វើដូច្នេះដែរ គឺត្រូវតែមានការផ្លាសប្តូរដើម្បីជួយដល់រដ្ឋាភិបាលថ្មីមានការដឹកនាំទៅយ៉ាងរលួន ។ ប៉ុន្តែ ការដកតំណែងធ្វើឡើង សន្សឹមៗ ម្តងម្នាក់ មិនមែនធ្វើឡើងក្នុងពេលតែមួយដូចជាពេលនេះឡើយ។ ការសម្រេចខាងលើក្រោយពេលដែលតុលាការសហរដ្ឋបានរារំាងច្បាប់ របស់ប្រធានាធិបតីដូណាលត្រាំ ដែលបានហាមប្រាំពលរដ្ឋ៧ប្រទេសចូលក្នុងទឹកដីអាមេរិក៕