MENU
|
ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូងលោក Moon Jae in នៅព្រឹកថ្ងៃទី១០ខែឧសភា បានស្បថចូលកាន់តំណែងភ្លាមៗហើយពិធីចូលកាន់តំណែងនោះធ្វើឡើងយ៉ាងសាមមាញ់បំផុតនៅក្នុងអាគារដ្ឋសភា។
ការស្បថចូលកាន់តំណែងធ្វើឡើងដោយមានការចូលរួមពីតំណាងរាស្ត្រ ក្នុងរដ្ឋសភា ដោយ លោក Moon Jae inបានបញ្ចាក់ថា«ខ្ញុំសូមស្បថចំពោះមុខប្រជាជនទូទាំងប្រទេសថា ខ្ញុំនិង ខិតខំអស់ពីសម្ថភាព បំពេញការងារបម្រើប្រទេសជាតិ»។
ការចូលកាន់តំណែងមួយអាណាត្តិ៥ឆ្នាំរបស់លោក គឺត្រូវទទួលខុសត្រូវដឹកនាំកូរ៉េខាងត្បូង ចាកចេញពីភាពតានតឹង នៅក្នុងកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ។ មួយវិញទៀត ទំនាក់ទំនង រវាងកូរ៉េខាងត្បូងនិងអាមេរិក អាចប្រេះឆា នៅពេលដែល លោក Moon Jae inមានទស្សនផ្សះផ្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង។
លោក Moon Jae inបានប្រកាសកាលពីថ្ងៃទី៩ខែឧសភាថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង និងចិនរួមទាំងអាមេរិកផងដែរ ស្តីពីវិបត្តិ នៅក្នុងឧប្បទ្វីបកូរ៉េ។ បើមិនដោះស្រាយឲ្យបានទាន់ពេលវេលាទេនោះ វិបត្តិនិងរាលដាលកាន់តែធ្ងន់ទៅ ឈានដល់សង្គ្រាម។
បច្ចុប្បន្នគណបក្សប្រជាធិបតេយ្យ មានអាសន ១១៩ ក្នុងចំណោម៣០០អាសនក្នុងរដ្ឋសភា និង ៤៦អាសនទៀតស្ថិតទៅលើគណបក្សប្រជាជន និងគណបក្សយុត្តិធម៌ ក៏មានការគាំទ្រគោលនយោបាយរបស់លោក Moon Jae inផងដែរ។ ទាំងនោះហើយធ្វើឲ្យលោក Moon Jae inមានអំណាចរឹងមាំក្នុងការដឹកនាំប្រទេស។
អំពីទស្សននយោបាយ វិញ លោក Moon Jae inមិនដើរតាម កន្លងរបស់អតីតប្រធានាធិបតី Park geun hye ឡើយ ដោយលោកបើកទូលាយទំនាក់ទំនងជាមួយកូរ៉េខាងជើង។
ជាមួយគ្នានេះប្រធានាធិបតីថ្មី របស់ប្រទេសកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ទំនងជានឹងបន្ដជំរុញ គោលនយោ បាយសេដ្ឋកិច្ចជាតិ និងគោលនយោបាយសារពើពន្ធ នៅពេលដែលរូបលោកឡើង កាន់តំណែងជាផ្លូវការ បន្ទាប់ពីបានជាប់ឆ្នោតលើតំណែងប្រធានាធិបតី កាលពីថ្ងៃម្សិលមិញនេះ ក្នុងសំឡេងឆ្នោត ៦០ភាគរយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។
បើតាមការលើកឡើងរបស់មន្រ្តីហិរញ្ញវត្ថុរដ្ឋាភិបាលបានឲ្យដឹងថា ទាំងនោះប្រហែលជាការផ្ដោតសំខាន់ ទៅលើកំណែទម្រង់ប្រព័ន្ធហេដ្ឋារចនាចម្ព័ន្ធតាមតំបន់ជាច្រើនទៀត ក៏ដូចជាទីផ្សារពលកម្ម និងសន្ដិសុខ សង្គម ប៉ុន្ដែក្នុងអាណត្តិកាន់តំណែងរបស់ប្រធានាធិបតីថ្មីរូបនេះ ត្រូវបានគេដឹងថា ទំនងជានឹងប្រឆាំង កាន់តែខ្លាំង ជាមួយនឹងការបង្កហេតុពីប្រទេសកូរ៉េខាងជើង ចំពោះការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និង មីស៊ីល។
មន្រ្តីហិរញ្ញវត្ថុរដ្ឋាភិបាលកូរ៉េខាងត្បូងរូបនេះ បានលើកឡើងនៅក្នុងការអត្ថាធិប្បាយលើការបោះឆ្នោត ប្រធានាធិបតីរបស់របស់ខ្លួនថា “យើងរំពឹងថា គោលនយោបាយសារពើពន្ធ នឹងនៅតែបោះយុថ្កា (ភាពរឹងមាំ) និងនាំមុខដោយគោលការណ៍នៃការកម្រិតភាព អន់ថយរហូតដល់ ៣ភាគរយ នៃផលិតផល ក្នុងស្រុកសរុប និងការរក្សាបំណុលរដ្ឋាភិបាលឲ្យស្ថិតនៅក្រោម៤៥ ភាគរយសម្រាប់អត្រាប្រាក់ចំណូល សរុប (GDP)៕