MENU
តុលាការចេញដីកាកោះព្រះសង្ឃ ប៊ុត ប៊ុនតិញ ចូលបំភ្លឺករណីបរិហារកេរ្តិ៍លោក ម៉ម សូណង់ដូ
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី១១ មីនា ២០១៧, ១០:៣៥ | ៩៤៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោកស្រី ម៉ាក់នី ព្រះរាជអាជ្ញារងអមសាលាដំបងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០១៧បានចេញដីកាកោះនិមន្តព្រះសង្ឃប៊ុត ប៊ុនទិញចូលទៅកាន់អយ្យការដើម្បីសាកសួរដំណើររឿងដែលលោកម៉ម សូណង់ដូបានដាក់ពាក្យប្តឹងលោកពីបទបរិហារកេរ្តិ៍។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមនឹងពឹងពាក់មេធាវីដើម្បីជួយចូលឆ្លើយបំភ្លឺក្នុងតុលាការក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ខាងមុខ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ ម៉ម សូណង់ដូ នាយកវិទ្យុសំបុក្រឃ្មុំ និងជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ពីបទបរិហារកេរ្តិ៍ ដោយសារតែព្រះអង្គកំពុងគង់នៅសហរដ្ឋអាមេរិក។ 

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញបានលើកឡើងប្រាប់វិទ្យុអាស៊ីសេរីថាក្នុងរយៈពេលប៉ុណ្ណឹងអាត្មានិមន្តទៅមិនកើតទេ។ មិនរត់គេចមិនដោះសារអ្វីទេ។ ចាំពេលអាត្មាមន្តទៅដល់វិញ ចាំកោះហៅអាត្មាក៏បាន អត់មានអ្វីជាឧបសគ្គធំទេ។ អាត្មាមិនទៅណាទេ ពីព្រោះបណ្ដឹងបរិហារកេរ្តិ៍ប៉ុណ្ណឹងវាគ្មានអ្វីធ្ងន់ធ្ងរទេ ពីព្រោះវាមិនមែនជាបទល្មើសព្រហ្មទណ្ឌដែលធ្វើអោយអាត្មាត្រូវភ័យខ្លាចជាប់គុកជាប់ច្រវាក់អ្វីទេ ហើយតា ម៉ម សូណង់ដូ នេះគាត់ធ្លាប់និយាយខ្លួនគាត់តាំងពីដើមមកហើយថា តុលាការស្រុកខ្មែរនេះជាតុលាការដុល្លារ ហើយថែមបង្កើតសុភាសិតមួយថា (តើខ្ញុំអាចរស់បានរហូតដល់ពេលណា?) ប៉ុន្តែឥឡូវនេះគាត់ភ្លេចសុភាសិតគាត់ហើយ ហើយគាត់ចូលរួមជាមួយតុលាការប្ដឹងអាត្មា»។

តុលាការរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ ទី១០ ខែមីនា បានចេញដីកាកោះហៅព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ឱ្យចូលព្រះកាយឆ្លើយបំភ្លឺជាលើកទីបីតាមបណ្ដឹងរបស់លោក ម៉ម សូណង់ដូ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ រិះគន់ថា ដីការបស់តុលាការក្រុងភ្នំពេញ មានលក្ខណៈប្រញាប់ប្រញាល់បន្ទាប់ពីដឹងថា ព្រះតេជព្រះគុណមិនគង់ក្នុងស្រុក។

ព្រះតេជព្រះគុណអះអាងថា អវត្តមានរបស់ព្រះអង្គក្នុងការកោះហៅរបស់តុលាការក្រុងភ្នំពេញពីរលើកមកហើយនោះគឺដោយសារព្រះអង្គតែងជាប់រវល់ចេញមកក្រៅប្រទេសដូចលើកទីបីនេះដែរ។

កាលពីខែកញ្ញា ឆ្នាំ២០១៦ លោក ម៉ម សូណង់ដូ បានប្ដឹងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ទាមទារសំណងជំងឺចិត្ត ១ម៉ឺនរៀល ពីបទបរិហារកេរ្តិ៍ បន្ទាប់ពីព្រះអង្គ ប៊ុត ប៊ុនតិញ អះអាងថា លោក ម៉ម សូណង់ដូ លាចេញពីគណបក្សសង្គ្រោះជាតិ ទៅបង្កើតគណបក្សថ្មី ដោយសារមិនបានធ្វើជាតំណាងរាស្ត្រនៅក្នុងបក្សប្រឆាំង៕                                               

Tags:
  • តុលាការ
  • ប៊ុត ប៊ុនតិញ
  • ម៉ម សូណង់ដូ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥