MENU
|
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្រ្តីបានថ្លែងថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបាននាំមកនូវសុខសន្តិភាពជូនប្រទេសជាតិនិងប្រជាជនកម្ពុជាមិនគណបក្សដទៃណាមួយក្រៅពីគណបក្សប្រជាជនកម្ពុជាឡើយ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលសម្តេចអញ្ជើញចូលរួម ខួបទី១០នៃទិវាអតីត យុទ្ធជនកម្ពុជានៅព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រារព្ធខួប ទី១០នៃ ទិវា អតីតយុទ្ធជនកម្ពុជា នៅសាលមហោស្រពកោះពេជ្រ។
សម្តេចតេជោហ៊ុនសែនក្នុងសម្លៀកបំពាក់ជាកងទ័ពនាយឧត្តសេនីយ៍ផ្កាយមាស៥បានថ្លែងទៅកាន់អតីតយុទ្ធជនថា៖មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានកសាងសន្តិភាពនៅប្រទេសនេះ។មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានកសាងនិងការអភិវឌ្ឍន៍ឲ្យមានការរីកចំរើនរហូតសព្វថ្ងៃនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា ”គណបក្សដទៃក្រៅពីការបំផ្លាញក្នុងការរស់រានឡើងវិញនៃប្រជាជនក្រោយការរំដោះពីរបបប៉ុលពត។ពួកគេបានរួមដៃគ្នាប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជន”។សម្តេចបានលើកឡើងថា ”ក្រោយមកពេលដែលយើងកសាងប្រទេសជាដែលគេទៅសុំបរទេសឲ្យផ្តាច់ជំនួយ។គេទៅសុំបរទេសកុំឲ្យមកវិនិយោគនៅកម្ពុជា”។
សម្តេចតេជោបានលើកឡើងទៀតថា គេក៍បានទៅសុំបរទេសកុំឲ្យទិញទំនិញពីកម្ពុជា។សម្តេចបានថ្លែងផ្ញើសារទៅកាន់កម្មករ កម្មការិនីថា៖”ក្មួយកម្មករ កម្មការិនីទាំងឡាយ ការងារសព្វថ្ងៃមិនបានកើតមកពីបក្សប្រឆាំងទេ”។តែផ្ទុយទៅវិញបក្សប្រឆាំងបានធ្វើសកម្មភាពរហូតទៅដល់អឺរ៉ុប ដើម្បីកុំឲ្យមានការបញ្ជាទិញសម្រាកបំពាក់ពីកម្ពុជា។
សម្តេចតេជោក្នុងឱកាសនោះក៍បានលើកឡើងថា តើនេះឬជាការកសាងជាតិ?។សម្តេចបានអះអាងថា ”ការបំផ្លិចបំផ្លាញរបស់ពូកគេវាគ្រប់គ្រាន់ដើម្បីឲ្យយើងយល់ថាប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនខិតខំនិងមិនបន្តកាន់អំណាចគ្រោះថ្នាក់នឹងមកដល់សារជាថ្មី”។ពេលដែលមានការដំឡើងប្រាក់ខែដល់មន្រ្តីរាជការ។គេមិនបានបោះឆ្នោតគាំទ្រច្បាប់ស្តីពីការគ្រប់ថវិកានោះទេ។តែពេលនេះគេដើឃោសនាថាការដំឡើងប្រាក់បៀវត្សដល់មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធគឺដោយសារការទាមទាររបស់ពួកគេទៅវិញ។
សម្តេចតេជោបានលើកឡើងថា តើវាត្រឹមត្រូវទេដែលថាដោយសារតែការទាមទាររបស់ខ្លួនទើបមានការដំឡើងប្រាក់ខែ នៅពេលដែលគេមិនបានបោះឆ្នោតគាំទ្រថវិកាជាតិផងនោះ។ថវិកា៥០%នៃចំណាយចរន្តបានប្រើទៅលើកបន្ទុកបុគ្គលិក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនិងមន្រ្តីចូលនិវត្តន៍។
សម្តេចតេជោបានលើកឡើងថា សម្តេចមិនបានយកវេទិកានេះធ្វើការឃោសនាបោះឆ្នោតទេ។តែសម្តេចអះអាងថានិយាយពីការពិតមិនមែនមួលបង្កាច់អ្នកណានោះទេ។គេបានទៅកាន់ប្រទេសជប៉ុននិងប្រទេសដទៃទៀតទៅរាំងខ្ទប់មិនឲ្យផ្តល់ជំនួយដល់កម្ពុជាជាបន្តបន្ទាប់ចុងក្រោយទៅដល់សហគមន៍អឺរ៉ុប។នៅពេលទៅសហគមន៍អឺរ៉ុបកុំឲ្យមានការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជាជាការសម្លាប់កម្មករ កម្មការិនីក៍ជាការសម្លាប់កូនចៅប្រជាកសិករនៅឯជនបទមូលដ្ឋាន។
សម្តេចតេជោបានលើកឡើងថា ”ទង្វើទាំងអស់មិនមែនចង់ឲ្យកម្មករមានការងារធ្វើនោះទេ។ទង្វើផ្ទុយទាំងអស់អស់ តើអាចរស់នៅជាមួយគ្នាបានទេ?។សព្វថ្ងៃនេះអ្នកណាដោយឲ្យតែស្រឡាញ់នឹងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាសុទ្ធតែជាអាយ៉ងរបស់បរទេស។ជាជនក្បត់ជាតិនេះជាការប្រមាថដ៍ធំ”។
សម្តេចបានលើកឡើងថា ”មានអ្នកបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាច្រើនលើសលប់។យើងឈ្នះយើងកាន់អំណាច យើងផ្តល់ឱកាសដល់ពួកគេនូវសេរីភាពនៃការធ្វើសកម្មភាពទាំងអស់”តាមច្បាប់កម្ពុជា។សម្តេចបន្តថា ទង្វើដែលគេកំពុងធ្វើ ការលាបពណ៌ ការជេរប្រទិច និងសកម្មភាពដទៃទៀត។សម្តេចបញ្ជាក់ថា ”ប្រសិនបើគណបក្សប្រជាជនកម្ពុជាបាត់បង់ការប្រុងប្រយ័ត្នតែបន្តិចសង្រ្គាមវានឹងមកដល់ភ្លាម”៕