MENU
|
រាជធានីភ្នំពេញ៖ កញ្ញាស៊ូ ដាណេទើបតែទទួលយកស្នេហាពីកន្លង់ខ្មែរសញ្ជាតិអាមេរិកម្នាក់គ្រាដែលនាងចាប់ផ្តើមគិតរឿងស្នេហ៍សម្រាប់មើលចិត្តគ្នា។ក្នុងថ្ងៃពិសេសក្នុងពិធីខួបកំណើតស៊ូ ដាណេហាក់ស្រងាកចិត្តគ្រាដែលបណ្តូលចិត្តរបស់នាងខកជើងយន្តហោះមិនអាចស្កាត់ពីនាយសមុទ្រមកជួបតារារូបនេះបសនតសមការរំពឹងទុក។ តារាចម្រៀងប្រកបដោយជំនាញសិល្បៈពេញខ្លួនកញ្ញាស៊ូ ដាណេបានរៀបចំខួបកំណើតលក្ខណៈធំដុំគ្រាន់បើដើម្បីជប់លៀងសុំសុខសួស្តីនៃថ្ងៃពិសេសរបស់ខ្លួនជាមួយមិត្តរួមអាជីពភ្ញៀវកិត្តយសដោយសារនៅសល់តែប៉ុន្មានថ្ងៃទៀតនាងបែកលាទៅប្រទេសបារាំងជាច្រើនថ្ងៃឯណោះ។
ការប្រារព្ឋកម្មវិធីខួបកំណើតនេះបានធ្វើឡើងកាលពីយប់មិញថ្ងៃទី ៤ មិនា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានវីហ្វ្រេនផ្សារដេប៉ូរាជធានីភ្នំពេញ។ ឆ្នាំនេះស៊ូ ដាណេចូលដល់វ័យ៣២ឆ្នាំតែរូបសម្រស់នៅតែស្រស់ស្អាតស្រអែមខ្មៅស្រស់ដោយនាងនៅមិនទាន់បើកបេះដូងទទួលយកគូស្នេហ៍នៅឡើយក្រៅពីសុំមើលចិត្តគំនិតជាមុន។ កញ្ញាស៊ូ ដាណេដែលជាតួឯកសំខាន់នៃថ្ងៃពិសេសនេះបានឲដឹងថានាងមិនដែលរៀបចំពិធីខួបកំណើតបែបលក្ខណៈធំដុំដូចពេលនេះទេដោយត្រឹម១០តុនាងយល់ថាច្រើនល្មមដែរ។ប្រការសំខាន់ការរៀបចំខួបកំណើតនេះដូចជាការជួបជុំគ្នាសប្បាយៗប្រកបដោយសិរីសួស្តីគ្រាដែលនាងត្រូវចេញទៅសម្តែងនៅប្រទេសបារាំងនាថ្ងៃទី១៣ខាងមុខនេះ។សំខាន់នាងត្រូវទៅចោលស្រុកខ្មែរលើកនេះដល់ទៅ៦ទៅ៧ខែដោយនាងទៅបារាំង១ខែកន្លះនិងបន្តទៅកាណាដាទៀតសរុបបែកមួយលើកនេះច្រើនខែទើបរៀបចំខួបកំណើតឲបានរីករាយក្នុងចិត្តឲហើយ។តារាចម្រៀងដែលមានទឹកដមសំឡេងប្រហាក់ប្រហែលអ្នកចម្រៀងជំនាន់មុនអ្នកស្រីប៉ែន រ៉នកញ្ញាស៊ូ ដាណេបានគូសបញ្ជាក់ទៀតថាបើនិយាយពីរឿងទៅក្រៅស្រុកនាងទៅម្តងៗរាប់ខែប្លែកពីសិល្បករផ្សេងដូចកាលពីប៉ុន្មានឆ្នាំមុនទៅអាមេរិក៧ទៅ៨ខែក្បែមួយឆ្នាំក៍ព្រោះតែបងប្អូនគាំទ្រស្រឡាញ់ពេញចិត្ត។ការដែលបានទៅម្តងៗយូរទី១នាងចេះជំនាញច្រើនដូចជាស្មូតច្រៀងចម្រៀងសម័យបានពិសេសបទពីដើមគួបផ្សំនាងជាអ្នកសិល្បៈប្រចាំមន្ទីរវប្បធម៌រាជធានីភ្នំពេញចេះសម្តែងរបាល្ខោនយីកេនិងច្រៀងប្រពៃណីផងទើបម្ចាស់ស្ពនសឺរគាត់ចង់បាន។នាងថាទៅទីនោះមួយលើកនេះក៍ឆ្លៀតពេលបង្ហាត់សិល្បពផ្នែករបាំផ្សេងៗជូនកូនខ្មែរនៅស្រុកគេឲយល់ច្បាស់កាន់តែល្អដើម្បីចូលរួមថែរក្សាវប្បធម៌សិល្បៈយើងនៅក្រៅប្រទេសដែលនាងពេញចិត្តនឹងបំពេញការងារនេះ។
ដាណេបង្ហើបថាឆ្នាំនេះមានវ័យ៣២ឆ្នាំមែនតែនាងក៍មិនទំនេរកាយដែរដោយនាងមានជំពាក់ចិត្តនិងបុរសម្នាក់ហើយចាំមើលសញ្ញាល្អបន្តទៀតនាងនិងបញ្ជាក់លម្អិតតែម្តង។នាងបានបន្ថែមថាកាន់តែពិសេសនោះបុរសជាម្ចាស់ចិត្តនាងគាត់មានថ្ងៃកំណើតដូចថ្ងៃកំណើតនាងតែម្តងទើបយល់ថាបើគាត់មកតាមផែនការយើងធ្វើរូបកំណើតរួមគ្នាតែម្តងនេះជាការកម្រមួយ។យ៉ាងណានាងក៍ទទួលបានកាដូផ្គាប់ចិត្តមួយផ្នែកដែរផ្តល់ដោយបុរសក្នុងចិត្តនាង។