MENU
ពលរដ្ឋបារាំងជាង៤២ពាន់នាក់ ចុះហត្ថលេខាលើសំណើរឲ្យលោកអូបាម៉ា ចូលរួមប្រជេងក្នុងការបោះឆ្នោតបារាំង
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី០២ មីនា ២០១៧, ១១:២៧ | ៣៣៦ ដង | ចុចបញ្ចេញមតិ (០)

មកទុលពេលនេះពលរដ្ឋបារាំង​ជាង​៤២ពាន់នាក់​បានចុះហត្ថលេខា​ទៅលើលិខិត​មួយច្បាប់អំពាវនាវឲ្យអតីតប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ា ចូលរួមប្រជេងបោះឆ្នោតប្រធានាធិបតី​បារាំង បើទោះបីលោកជាពលរដ្ឋអាមេរិកក្តី។

អ្នកដឹកនាំយុទ្ធនាការ​ Obama17 បានប្រាប់បណ្តាញព័ត៌មាន​ BBC ថា​សារដែលពួកគត់ចង់ផ្ញើទៅកាន់បេក្ខភាពប្រធានាធិបតីបារំាងទាំងអស់​ ដោយសារតែពួកគត់​ពិតជាមិនមានទំនុកចិត្ត នៅក្នុងការដឹងនាំប្រទេសឡើយ មិនមានជាក្តីសង្ឃឹមរបស់ពលរដ្ឋ អាចផ្ញើវាសនាបាន។

ចំពោះសកម្មភាពហូរចូលនៃជនភៀសខ្លួន ទៅកាន់អឺរ៉ុបកាន់តែច្រើនឡើយ​ និងព្រួយបារម្ភពី ក្រុមអិស្លាមជ្រុលនិយម​វាយប្រហារភេរវកម្ម​  ការស្ទងមតិទៅលើពលរដ្ឋបារាំង​បង្ហាញឲ្យឃើញ ថា មានពលរដ្ឋភាគច្រើនគាំត្រ មេដឹកនាំគណបក្សប្រឆាំង លោក​ Francois Fillon  និង  Marine Le Pen  ។ បេក្ខភាពទាំងពីររូបកំពុងតែទទួលបានការផ្តល់ទំនុកចិត្តពីប្រជាពលរដ្ឋ។

ប៉ុន្តែលោក​ Fracois Fillon ​កំពុងតែមានរឿងអាស្រូវពាក់ព័ន្ធនិង ការចំណាយប្រាក់ពន្ធដា​ ខុសគោលដៅ។ ចំណែកបេក្ខភាព  Le Pen មានការគាំទ្រខ្ពស់ទី​៣ ក៏កំពុងប្រឈមនិងបញ្ហា ត្រូវក្រុមសើមអង្គេតធ្វើការស្រាវជ្រាវពីហិរញ្ញវត្ថុរបស់លោកស្រី។នៅក្នុងការបោះឆ្នោតបារាំងនាពេលខាងមុខ មានបេក្ខភាពប្រធានាធិបតីរហូតដល់ទៅ​១២រូប។

អង្គការ នយោបាយ នៅក្នុងប្រទេសនេះ​បានបិទសញ្ញា មាន​៣ពណ៌ ក្រហម ស និង ខៀវ​ព្រមទាំង រូបភាពលោកអូបាម៉ា​នៅតាមផ្លូវថ្នាល់ក្នុងទីក្រុងប៉ារីសផងដែរ ព្រមទាំងអក្សរ​«​ Qui,on Peut» មានន័យថា «បាទ​យើងអាចបាន» ។ ទាំងនោះក៏ជាសញ្ញានៃការប្រគួតប្រជេងរបស់លោកអូបាម៉ា កាលពីឆ្នាំ​២០០៨ផងដែរ។

អង្គការសង្គមស៊ីវិវលមួយនៅបារាំងបានបញ្ចាក់ថា​«​គ្មានជនជាតិបារាំងណាមួយធ្វើឲ្យយើងអាចទុកចិត្ត  បោះឆ្នោតឲ្យដឹងនាំពួកយើង​ ដោយមិនមានការស្ទាក់ស្ទើរ​»។

ពលរដ្ឋបារាំង នឹងចាប់ផ្តើមបោះឆ្នោត ជ្រើសរើសមេដឹកនាំរបស់ខ្លួននៅថ្ងៃទី​២៣ខែមេសា​ខាងមុខ​ហើយបើគ្មានបេក្ខភាពណាមួយយកឈ្នះទេនោះ អ្នដែលមានការគាំទ្រខ្ពស់២រូប នឹងបន្តប្រគួតប្រជេងនៅថ្ងៃទី​៧ខែឧសភាបន្តទៀត។

លោកអូបាម៉ា​មិនមានជាជនជាតិបារាំង  ហើយមិនអាចឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅក្នុងការបោះឆ្នោតបារាំងបានឡើយ​។ អ្នកនាំពាក្យរបស់អតីតប្រធានាធិបតីអូបាម៉ា​ក៏បានបដិសេធធ្វើអត្ថធិបាយ​ជុំវិញបញ្ហាខាងលើនោះដែរ។

ពលរដ្ឋបារាំងក៏បានដឹងច្បាស់ថា លោកអូបាម៉ា មិនអាចក្លាយជាបេក្ខភាពប្រធានាធិបតីនៅក្នុងប្រទេសបារាំងបានឡើយ ប៉ុន្តែចាំបាច់ត្រូវតែធ្វើបែបនេះ ដើម្បីដាសសតិ ដល់បេក្ខភាពទាំងអស់ឲ្យមានយកចិត្តទុកដាក់លើកិច្ចការប្រទេសជាតិ​ធ្វើឲ្យពលរដ្ឋមានទំនុកចិត្តជាងនេះ៕

 

 

Tags:
  • ពលរដ្ឋ
  • បារាំង
  • អូបាម៉ា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥