MENU
|
រាជធានីភ្នំពេញ៖ ចៅក្រមសាលាឧទ្ធរណ៍លោក ប្លង់ សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ២០១៧នេះបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ហុង កាលីឌីនអាយុ២៧ឆ្នាំ ដែលជាប់ចោទពីបទឃាតកម្មសម្លាប់ដោយធ្វើទារុណកម្មនិងសេពសន្ទវៈករណីសម្លាប់សង្សារស្រីជានិស្សិតសាលាវ៉ាដាគណនេយ្យ។
ចៅក្រមបានសម្រេចប្រកាសសាដីកាដោយតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ក្នុងសំណុំរឿងឃាតកម្មធ្វើទារុណកម្មនឹងរំលោភសេវន្ថៈ ប្រព្រឹត្តកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០១៤ យកសពទៅបោះចោលនៅក្នុងទឹកទន្លេត្រើយខាងកើតទុលមុខវាំង សង្កាត់ជ្រោយចង្វា មានជនជាប់ចោទឈ្មោះ ហុង កាលីឌីន ភេទប្រុសអាយុ២៧ឆ្នាំ។
គួររំឮកផងដែលថាចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក វ៉េង ហ៊ត់ ប្រធានក្រុមប្រឹក្សាជំនុំជំរះនៅរសៀលថ្ងៃទី៣១ខែសីហាឆ្នាំ២០១៦បានសម្រេចប្រកាសសាលក្រមក្នុងសំណុំរឿងឃាតកម្មធ្វើទារុណកម្មនឹងរំលោភសេវន្ថៈ ប្រព្រឹត្តកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០១៤ដែលជនជាប់ចោទឈ្មោះ ហុង កាលីឌីន ភេទប្រុសអាយុ២៧ឆ្នាំ ចៅក្រមសម្រេចដាក់ពន្ធនាគារអស់មួយជីវិត និងបង្គាប់ឲ្យសងដើមបណ្តឹង២០លានរៀល។
សូមបញ្ជាក់ផងដែលថាកាលពីព្រឹកថ្ងៃទី១៤ តុលា ២០១៤ នៅហាងកាហ្វេដាលីន ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា សមត្ថកិច្ចបានឆែកឆេរចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ឋនឹងការសម្លាប់នារីម្នាក់ជានិស្សិតឆ្នាំទី១នៃវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ ហើយយកសពទៅបោះចោលក្នុងទឹកទន្លេ។
គេដឹងទៀតថា នៅព្រឹកថ្ងៃទី១៤តុលា ឆ្នាំ២០១៤ជនសង្ស័យឈ្មោះ ហុង កាលីឌីន អាយុ២៧ឆ្នាំ បានត្រូវប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បាននំាជនសង្ស័យមកឆែកឆេរនៅផ្ទះរបស់ខ្លួនលេខ ១០៤ ផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ដើម្បីរកវត្ថុតាងពាក់ព័ន្ឋ នឹងករណីរំលោភធ្វើទារុណកម្មសម្លាប់ស្រ្តីជានិស្សិតខាងលើ។
សូមជម្រាបថាកាលពីព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០១៧ ចៅក្រមសាលាឧទ្ធរណ៍បានលើកយកសំណុំរឿងឃាតកម្មធ្វើទារុណកម្មនឹងរំលោភសេវន្ថៈ ប្រព្រឹត្តកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០១៤ យកសពទៅបោះចោលនៅក្នុងទឹកទន្លេត្រើយខាងកើតទុលមុខវាំង សង្កាត់ជ្រោយចង្វា យកមកជំនុំជម្រះ។
ជនជាប់ចោទឈ្មោះ ហុង កាលីឌីន ភេទប្រុសអាយុ២៧ឆ្នាំនាពេលសវនាការសារភាពថាខ្លួនត្រូវជាសង្សារនិងជនរងគ្រោះពិតមែនហើយក៏បានរួមភេទជាមួយគ្នាជាច្រើនដងផងដែល តែរឿងចោទប្រកាន់ខ្លួនបានសម្លាប់សង្សារនោះគឺសូមបដិសេធ និងស្នើរសូមឲ្យតុលាការជួយរកយុត្តិធម៌ឲ្យផង។
នៅក្នុងសំណុរឿងនេះដែលម្តាយជនរងគ្រោះបានស្នើរសូមប្រាក់សំណងជំងឺចិត្ត១០ម៉ឺនដុល្លារអាមេរិកពីជនជាប់ចោទ។តំណាងមហាអយ្យការលោក អ៉ឹម សុផាន ធ្វើសេចក្តីសន្និដ្ឋានសូមឲ្យលោកចៅក្រមពិនិត្យមើលផុសតាងដាក់បន្ទុកនិងផុសតាងដោះបន្ទុកនៅក្នុងសំណុំរឿងនេះ៕