រាជធានីភ្នំពេញ៖ ជាង២០ឆ្នាំមកហើយដែលស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍លេខ៥បានដំណើរការចេញផ្សាយបម្រើទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសរបស់ខ្លួនដោយមានការបង្ហាញនូវបណ្តាស្នាដៃផលិតកម្មវិធីជាច្រើនចែកជូនមហាជនបានទស្សនាកម្សាន្តមានទាំងព័ត៌មានប្លែកនិងព័ត៌មានក្នុងនិងក្រៅស្រុកព្រមទាំងសិល្បៈកម្សាន្ត។
ការប្រារព្ធកម្មវិធីដ៍សំខាន់របស់ខ្លួននៃស្ថានីយ៍ទូរទទស្សន៍ប៉ុស្តី៍លេខ៥នេះបានរៀបចំធ្វើឡើងកាលពីរាត្រីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៧នាសណ្ឋាគារសូហ្វីតែលភ្នំពេញដោយមានបណ្តាថ្នាក់ដឹកនាំរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តីលេខ៥ក្រុមការងារបុគ្គលិកគ្រប់ផ្នែកនិងពិសេសតារាសម្តែងជាច្រើនដួងបានរំលេចក្នុងកម្មវិធីនោះដោយមានគ្រងនូវឈុតសម្លៀកបំពាក់បង្អួតគ្នាយ៉ាងស្រស់ស្អាតនិងស្រស់សង្ហារផងដែរ។នាពិធីជប់លៀងនៃការបង្កើតស្ថានីយ៍ទូរទស្សន៍ប៉ុស្តី៍លេខ៥តាំងពីឆ្នាំ១៩៩៥មកស្ថានីយ៍បានបង្ហាញប្រវត្តិការងាររបស់ខ្លួនដែលធ្លាប់ឆក់បានប្រជាប្រិយភាពយ៉ាងច្រើនពីអ្នកទស្សនាធ្លាប់ឲ្យតម្លៃនិងគាំទ្រ។ក្នុងនោះដែរប៉ុស្តី៍លេខប្រាំក៍បានបង្ហាញនូវបណ្តាខ្សែភាពយន្តជាច្រើនទៀតថ្មីៗមានទាំងខ្សែរឿងភាគថៃនិងពិសេសក៍បានចូលរួមផលិតខ្សែភាពយន្តភាគខ្មែរអស់ជាច្រើនរឿងដោយផ្តល់ការងារជូនផលិតករខ្មែរតារាសម្តែងខ្មែរឲ្យមានការងារនិងប្រាក់ចំណូលព្រមទាំងជួយលើកកម្ពស់វិស័យភាពយន្តខ្មែរយ៉ាងច្រើនតាំងពីពេលមុនរហូតមកទល់បច្ចុប្បន្ននេះ។បន្ទាប់ពីបានទស្សនាការបង្ហាញប្រវត្តិការងារនិងការប្តេជ្ញាកសាងស្ថានីយ៍ឲ្យកាន់តែល្អនិងមានគុណភាពក្រោយតម្លើងHDតារាសិល្បៈទាំងចម្រៀងនិងតារាសម្តែងជាច្រើនបានបង្ហាញវត្តមានលើវេទិកានិងឡើងច្រៀងរាំយ៉ាងសប្បាយរីករាយដើម្បីមានអំណរទទួលយកការងារថ្មីៗជាបន្តទៀតដើម្បីមានសិរីសួស្តីនិងជោគជ័យផងដែរ។