MENU
មេដឹកនាំគណបក្សសាធារណរដ្ឋថា លោកត្រាំទទួលប្រាក់ពីលោកពូទីន
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី១៨ ឧសភា ២០១៧, ១០:៥៥ | ៤៩៧ ដង | ចុចបញ្ចេញមតិ (០)

មេដឹកនាំសមក្រុមភាគច្រើន របស់គណបក្សសាធារណរដ្ឋ  អាមេរិកនៅក្នុងសភាលោក​ Kevin Cmcarthy ​ បានបញ្ចាក់ថា លោកត្រាំ អាចបានទទួលប្រាក់ពី ប្រធានាធិបតីរុស្ស៊ី នៅខែមិថុនាឆ្នាំ​២០១៦។

សារព័ត៌មាន  The Washington Post ​នៅថ្ងៃទី ១៧ខែឧសភា បានដកស្រងសម្តីលោក Kevin Cmcarthy បានឲ្យដឹងថា ប្រធានាធិបតី​ពូទីន ដូចជាបានប្រគល់ប្រាក់ឲ្យមនុស្សពីរនាក់​ក្នុងនោះគឺលោកត្រាំ និងតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋលោក​ Dana Rohrabacher មកពីរដ្ឋ​កាលីហ្វ័រនីញ៉ាដែលជាបុគ្គលគាំទ្រយ៉ាងពេលទំហឹងដល់ប្រទេសរុស្ស៊ី។ ការបញ្ចាក់របស់លោក​ Kevin Cmcarthy​បានធ្វើឲ្យដំណាងរាស្ត្រមួយចំនួនផ្ទុះសំណើរប៉ុន្តែលោកបញ្ចាក់ថា​«ហានស្បថចំពោះមុខព្រះ» ការសន្ទនាខាងលើ​ត្រូវបានថតសម្លេង​កាលពីថ្ងៃទី​១៥ខែមិថុនា ឆ្នាំ​២០១៦ ដែលសារព័ត៌មាន​ Washington post  ទទួលបាន។  ក្នុងនោះមានទាំងសម្តីរបស់ប្រធានរដ្ឋសភា​ Paul D Ryan ​និងសមាជិក គណបក្សសាធារណរដ្ឋផ្សេអតៀតផងដែរ។ ការលើកឡើងរបស់លោក Kevin Cmcarthy​​ កើតឡើងចំពេលដែល លោកត្រាំដកហូតដំណែង ប្រធាន​FBI ដែលជាការបញ្ចប់ទៅលើទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ី ក្រោមការដឹកនាំរបស់លោកត្រាំ។ នៅពេលនេះដែរ លោកត្រាំបានផ្អាក ការងារ​ រដ្ឋអាជ្ញា​ដែលតាមដានសកម្មភាពស្រាវជ្រាវ​ចោទប្រកាន់រុស្ស៊ី​ថាបានជ្រៀតជ្រេកចូលក្នុងការបោះឆ្នោត អាមេរិក។ ការផ្អាក អតីតប្រធាន​ FBI លោក​ Robert Mueller  ធ្វើឡើងតាមការចងបានរបស់រដ្ឋាភិបាលអាមេរិក។ ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃទី​១៧ខេឧសភា បានបញ្ចាក់ថា អតីតប្រធាន​ FBI លោក​ Robert Mueller ​ធ្វើជារដ្ឋអាជ្ញា​ទទួលខុសត្រូវស្រូវជ្រាវការចោទប្រកាន់ ជ្រៀតជ្រេករបស់រុស្ស៊ីចូលក្នុងការបោះឆ្នោតអាមេរិកឆ្នាំ​២០១៦។ >នៅពេលនេះដែរគណៈកម្មាធិការយុត្តិធម៌ នៃព្រឹទ្ធសភា សហរដ្ឋអាមេរិក បានធ្វើការកោះហៅ លោក James Comey អតីតប្រធាន FBI ដើម្បីចូលមកបំភ្លឺជុំវិញរឿង សម្រេចចិត្តរបស់លោក ត្រាំ ប្រធានាធិបតីអាមេរិក ដែលបានបណ្តេញ លោកចេញពីមុខតំណែង ។

កាលពីថ្ងៃទី​១៧ខែឧសភា សមាជិកព្រឹទ្ធសភាជាន់ខ្ពស់ ចំនួន២រូប ដែលសមាជិក នៃក្រុមគណៈកម្មាធិការ ក្នុងនោះមានលោក Sens. Chuck Grassley និងលោក Dianne Feintein បានផ្ញើរ លិខិតមួយច្បាប់ ជូនចំពោះលោក Comey ដើម្បីអញ្ជើញមកចូលរួម ស្រាយបំភ្លឺចំពោះខ្លួនគាត់ អំពីរឿងស៊ើបអង្កេត ក្នុងការជ្រៀតជ្រែក ពីសំណាក់ប្រទេសរុស្ស៊ី ក្នុងអំឡុងពេលបោះឆ្នោត និងបច្ចុប្បន្ននេះ ការស៊ើបអង្កេតរឿងសារ របស់លោកស្រី ហ៊ីលឡារី គ្លីនតុន នោះត្រូវបានបញ្ចប់ ទាំងស្រុងហើយដែរ ។

សមាជិកព្រឹទ្ធសភាពីររូបខាងលើ បានសរសេរនៅក្នុងលិខិតនោះថា "យើងទាំងអស់គ្នា សូមធ្វើការអញ្ជើញអ្នក ដើម្បីចូលរួមបកស្រាយ ជាសាធារណៈ សម្រាប់ការវិនិច្ឆ័យ ពីគណៈកម្មាធិការព្រឹទ្ធសភា អំពីរឿងរ៉ាវ នៃការបណ្តេញចេញ ពីមុខតំណែងជានាយក FBI និងប្រតិកម្មរបស់អ្នក ជាមួយនឹងលោក ត្រាំ និងក្រុមមន្ត្រី រដ្ឋបាលរបស់លោក អូបាម៉ា ដែលក្នុងនាម FBI បើកការស៊ើបអង្កេតជុំវិញ ទំនាក់ទំនងរុស្ស៊ី និងការស៊ើបអង្កេតអ៊ីម៉ែល របស់លោកស្រី គ្លីនតុន" ។

យោងតាម លិខិតអញ្ជើញនោះដែរ ពេលវេលា និងកាលបរិច្ឆេទ មិនទាន់បានកំណត់ច្បាស់ អំពីសវនការនៅឡើយទេ ។

បច្ចុប្បន្នប្រធានាធិតីអាមេរិកដូណាលត្រាំប្រឈមនិងរឿងអាស្រូវ ជាបន្តបន្ទាប់ ពិសេសគ្រោយពេលដែលលោកដកដំណែងប្រធាន​ FBI ​ធ្វើឲ្យពលរដ្ឋ​អាមេរិកយលថា ជាការបំបិទការស្រាវជ្រាវលើទំនាក់ទំនង រវាងរដ្ឋាភិបាលត្រាំនិងរុស្ស៊ី។

នៅពេលនេះ ពលរដ្ឋអាមេរិកជាច្រើន ក៏ដូចជាគណបក្សប្រជាធិបតេយ្យ បានស្នើរឲ្យសភា ចោទប្រកាន់ទោស ប្រធានាធិបតីត្រាំ ពីបទក្បថជាតិ ក្រោយពេលដែលលោកត្រាំទម្លាយរឿងសម្ងាតរបស់ជាតិឲ្យភាគីរុស្ស៊ី ដឹង ក្នុងនោះមានពាក់ព័ន្ធនិងក្រុមភេរវកម្មផងដែរ៕

 

 

 

Tags:
  • មេដឹកនាំ
  • គណបក្ស
  • សាធារណរដ្ឋ
  • ពូទីន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥