MENU
អគ្គីភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ អស់៤ខ្នងទាំងព្រឹក
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី១១ កុម្ភៈ ២០១៧, ១៣:១៦ | ៣៨៩ ដង | ចុចបញ្ចេញមតិ (០)

ខេត្តក្រចេះ៖  ផ្ទះធ្វើពីឈើប្រក់ក្បឿងមានចំនួន៤ខ្នង ទំហំ២០ម៉ែត្រគុណ០៧ម៉ែត្រ ដែលគេស្គាល់ថា ជាកម្មសិទ្ធរបស់លោកគ្រូបង្រៀនម្នាក់មានតួនាទីជានាយកសាលាអនុវិទ្យាល័យសំបុកឈ្មោះ ទាវ បុរី អាយុ៤៨ឆ្នាំ ប្រពន្ធឈ្មោះ ស៊ាង អ៊ាមឆេង អាយុ៤៧ឆ្នាំមានទីលំនៅត្រង់ចំនុចកើតហេតុខាងលើ ត្រូវភ្លើងឆាបឆេះអស់គ្មានសល់ កាលពី វេលាម៉ោង៥នឹង៤៥នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានអោយដឹងថា មុនពេលភ្លើងឆាបឆេះ គឺពួកគាត់ បានឃើញលោកគ្រូបង្រៀនដែលជាម្ចាស់ផ្ទះរងគ្រោះបានឌុបប្រពន្ធមកពីក្រុងក្រចេះ ហើយដាក់ប្រពន្ធគាត់នៅខាងមុខផ្ទះ ដោយលោកគ្រូបានធ្វើដំណើរបន្តទៅចម្កា ។ មួយសន្ទុះក្រោយមកស្រាប់តែគេឃើញអណ្តាតភ្លើងឆាបឆេះចេញពីចង្ក្រានបាយយ៉ាងខ្លាំងហើយក៏ឆាបឆេះរាលដាលបន្តរហូតដល់ខាងមុខផ្ទះយ៉ាងលឿនជាហេតុមិនអាចជួយពន្លត់បានទាន់ពេលវេលាឡើយ បើទោះជាមានការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋ នគរបាលប៉ុស្តិ៍រដ្ឋបាលសំបុក និងអាជ្ញាធរមូលដ្ឋានយ៉ាងណាក្តី ។

លោកអនុសេនីយ៍ឯក អ៊ុន ហយ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសំបុកបានបញ្ជាក់អោយដឹងថា មូលហេតុដែលបណ្តាលឲ្យមានអគ្គីភ័យនេះកើតឡើងគឺសមត្ថកិច្ចមិនទាន់សន្និដ្ឋានបាននៅឡើយទេ ម្យាងទៀតផ្ទះរងគ្រោះមួយនេះគឺមិនបានតចរន្តអគ្គិសនីប្រើប្រាស់ឡើយ ។

លោកនាយប៉ុស្តិ៍បានបន្តថា នៅក្នុងហេតុការនេះគឺមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាន នគរបាលខេត្តក្រចេះ ចំនួន០២គ្រឿង និងរថយន្តរបស់អធិការដ្ខាននគរបាលស្រុកចិត្របុរី០១គ្រឿងផងដែរមកជួយបាញ់ទឹកពន្លត់ ប៉ុន្តែគួរអោយ ស្តាយព្រោះមិនអាចសង្គ្រោះផ្ទះកើតហេតុបានឡើយ ដោយសារតែពេលភ្លើងកំពុងឆាបឆេះគឺមានខ្យល់បក់បោកមកយ៉ាងខ្លាំង បាញ់ទឹកពន្លត់ បាញ់ទឹកពន្លត់មិនទាន់ ប៉ុន្តែបានបាញ់ទឹកការពារមិនអោយភ្លើងឆាបឆេះរាលដាលឆ្លងដល់ផ្ទះអ្នកជិតខាងនៅជាប់គ្នានោះឡើយ ។

បើយោងតាមការអោយដឹងពីម្ចាស់ផ្ទះកើតហេតុគឺថា សម្ភារៈ ទ្រព្យសម្បត្តិដែលត្រូវភ្លើងឆេះនៅពេលនេះសរុបអស់ប្រមាណជា៥មឺុនដុល្លាអាមេរិច ៕

Tags:
  • អគ្គីភ័យ
  • ប្រជាពលរដ្ឋ
  • លេបត្របាក់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥