រាជធានីភ្នំពេញ៖ ការរង់ចាំរបស់ទស្សនិកជនរបស់ស្នាសៃផលិតកម្មឥន្ទ្រានិម្មិតនឹងមកដល់ខាមុខនេះក្រោយមានសំណុំរឿងថ្មីចងក្រងរួចជាស្រេចថែមទាំងត្រៀមបង្ហាញតួអង្គក្នុងផ្ទៃរឿងទៀតផង។ ផលិតកម្មឥន្ទ្រានិម្មិតដែលបានធ្វើឲ្យកកក្រើកភាពយន្តខ្មែរតាមរយៈស្នាដៃ រឿង”កំណត់តហេតុ នាងនាថ” បានប្រកាសពីគម្រោងចេញផលិតខ្សែភាពយន្តថ្មីមួយទៀតគឺរឿង”សសរកន្លោង”។ នៅល្ងាច ថ្ងៃទី១១ខែគុម្ភៈនេះផលិតកម្មនឹងបង្ហាញមុខជាផ្លូវការនូវសមាភាពតារាសម្តែងក្នុងខ្សែភាពយន្តនេះ ជាមួយ នឹងការបញ្ជាក់អំពីគម្រោងនានាដែលខ្សែភាពយន្តនេះត្រៀមចេញផលិត។
លោកស្រី ចាន់ណា សុឃីម ចាងហ្វាងផលិតកម្មឥន្ទ្រានិម្មិតបានបញ្ជាក់ថា នៅល្ងាចនេះផលិតករនឹង បង្ហាញមុខតារាសម្តែងប្រុសស្រីទាំងអស់ដែលសម្តែងក្នុងរឿង”សសរកន្លោង”នៅក្នុងបរិវេណភោជនីយដ្ឋានវីហ្វ្រេន បឹងត្របែក។ អ្នកស្រីបន្តថាកម្មវិធីនេះក៏ជាឱកាសឲ្យបណ្តាអ្នកសិល្បករ និងសិល្បករបានជួបជជែក គ្នា បង្កើនភាពស្និទ្ធិស្នាលប្រយោជន៍ជួយឲ្យការសម្តែងភាពយន្តរបស់ពួកគេនៅពេលខាងមុខកាន់តែរលូន។ អ្នកស្រីបញ្ជាក់ដែរថា អ្វីដែលជាចំណុចសំខាន់ផងដែរគឺវាជាឱកាសជំនួបរវាងផលិតករសិល្បករ និងបណ្តា អ្នកសារព័ត៌មានដែលចង់ដឹងច្បាស់អំពីគម្រោងផលិតភាពយន្តថ្មីរបស់ផលិតកម្ម ពិសេសគឺការនាំដំណឹងទៅ កាន់អ្នកគាំទ្រដែលទន្ទឹងរងចាំស្នាដៃថ្មីរបស់ផលិតកម្មផងដែរ។