MENU
|
រាជធានីភ្នំពេញ៖ នារីវ័យជាង២២ឆ្នាំម្នាក់ ត្រូវឃាតករចិត្តឃោរឃៅ ប្រើខ្សែភ្លើងរឹត.ករ សម្លាប់នៅក្នុងបន្ទប់សម្រាកបណ្តាលអោយស្លាប់ដាច់ខ្យល់ដេកស្លាប់ប្លន់យកទ្រព្យសម្បត្តិ និងគ្រឿងអលង្ការមួយចំនួនបានសម្រេចដោយសុវត្ថិភាព ។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ជិត ១០ថ្ងៃត្រង់ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចផ្ទះលេខ៤៤៣ តាមផ្លូវបេតុង ស្ថិតនៅភូមិព្រែកជាង ព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពនារីជាជនរងគ្រោះមានឈ្មោះ ពៅ សុភ័ក្រ្ត អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅចំណុចទីតាំងកើតហេតុ ។
តាមប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថអោយដឹងថា នៅវេលាម៉ោង៧ព្រឹកថ្ងៃខែកើតហេតុឪពុកម្តាយនារីរងគ្រោះបានចេញទៅធ្វើការនៅខាងក្រៅអស់ហើយដោយទុកអោយរូបនាង និងប្អូនស្រីអាយុជាង២ឆ្នាំនៅផ្ទះតែ២នាក់។ លុះវេលាម៉ោងជិត១០ ក្មេងស្រីជាប្អូនបានរត់ចុះមកមុខផ្ទះស្រែកយំយ៉ាងខ្លាំង ជាហេតុបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាចូលទៅមើលក្នុងផ្ទះ ក៏ឃើញនារីរងគ្រោះដេកស្តូកនៅលើពូក ។ ភ្លាមៗនោះអ្នកជិតខាងពុំហ៊ានចូលទៅប៉ះពាល់ នារីរងគ្រោះឡើយ ដោយបានទូរស័ព្ទទៅកាន់ម្តាយរបស់នាងអោយមកមើលដោយផ្ទាល់ ។ ខណះពេលមកដល់ផ្ទះ ស្ត្រីជាម្តាយរត់ចូលទៅអោបស្ទាបដង្ហើមកូនស្រី តែអកុសលនាងត្រូវដាច់ខ្យល់ស្លាប់ទៅហើយ ។
ភ្លាមៗបន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានកម្លាំងនគរបាល អាវុធហត្ថ និងនគរបាលជំនាញកោសល្យវិច្ច័យ បានចុះអន្តរាគមន៍ភ្លាមៗដើម្បីពិនិត្យវិច្ច័យរកមូលហេតុ នៃការស្លាប់ផងដែរ ។
ក្រោយការពិនិត្យយ៉ាងល្អិតល្អន់រួចមកមន្ត្រីជំនាញកោសល្យវិច្ច័យអះអាងថា សពនារីរងគ្រោះស្លាប់ដោយសារការរឹត.ក សម្លាប់ ដោយឃាតករប្រើខ្សែឆ្នាំងគៀបសក់រឹកពីក្រោយ បណ្តាលអោយដាច់ដង្ហើមស្លាប់តែម្តង ។
មន្ត្រីអាវុធហត្ថអោយដឹងថា ក្នុងអំពើរឹត.កសម្លាប់ប្លន់យកទ្រព្យសម្បត្តិខាងលើជនល្មើសបានប្លន់យកទ្រព្យសម្បត្តិមួយចំនួនដូចជា ១.ទូរសព្ទ័ម៉ាកIPhone ពណ៌ខ្មៅរបស់ជនរងគ្រោះ០១គ្រឿងមានលេខ(070398773) ២.ទូរសព្ទ័ម៉ាក BLack Newសុីម២ជារបស់ឪពុកជនរងគ្រោះ០១គ្រឿងដែលមានលេខ(097 2535004,0888451483)៣.កង់ដៃផ្លាទីនចំនួន០១ខែ្សរ ។
សូមបញ្ជាក់ថា ក្រោយការធ្វើកោសល្យវិច្ច័យរួចសពនារីរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនល្មើសសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្នុងការតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ លីហេង