គណកម្មធិការអឺរ៉ុប EC អាចនឹងអនុវត្តការដាក់ទណ្ឌកម្មនៅខែក្រោយ ពេលចាំបាច់ទៅលើប្រទេសជាសមាជិករបស់ខ្លួន ដែលមិនព្រមទទួលយកជនភៀសខ្លួន
នៅក្នុងសន្និសីទកាសែតក្នុងទីក្រុងប្រុចស៊ែលកាលពីថ្ងៃទី៨ខែកុម្ភៈ អនុប្រធានទីមួយEC លោក Frans Timmermans បានបញ្ចាក់ថាសហគមន៍អឺរ៉ុប EU អាចនឹងដាក់ទណ្ឌកម្មទៅលើប្រទេសជាសមាជិក ប្រសិនបើប្រទេសនោះមិនព្រមទទួលយកជនភៀសខ្លួន ដែលបានចូលដល់អឺរ៉ុបជាច្រើននោះ។
លោក Frans Timmermans បានបញ្ចាក់ទៀតថា ផ្ទល់ខ្លួនរបស់លោកក៏មានលំអៀងទៅលើដំណោះស្រាយចំបាច់បង្ខំនិងមានលក្ខណនយោបាយ ដើម្បីធ្វើឲ្យប្រទេសជាសមាជិករក្សាការសន្យារបស់ខ្លួនក្នុងការជួយដល់ជនភៀសខ្លួន ។ EC នឹងត្រួតពិនិត្យការដាក់ទណ្ឌកម្មទៅលើប្រទេសដែលមិនព្រមអនុវត្តិ នៅខែក្រោយ។
លោក Frans Timmermansបញ្ចាក់ទៀតថា នៅខែមីនាខាងមុខ EC នឹងប្រកាសរបាយការណ៍ស្តីពីស្ថានភាព អនុវត្តិកម្មវិធីទទួលជនភៀសខ្លួននៅតំបន់អឺរ៉ូប នឹងលើកឡើងនៅជម្រើសចំាបាច់ សម្រាប់ជនភៀសខ្លួន។
គណកម្មាធិការអឺរ៉ុបមានសិទ្ធពេញលេញតាមផ្លូវច្បាប់ទៅលើប្រទេសជាសមាជិក ដែលមិនអនុវត្តិនៅតួនាទីរបស់ខ្លួនតាមការកំណត់របស់សហគមន៍អឺរ៉ុប។ដើម្បីដោះស្រាយវិបត្តិជនភៀសខ្លួន តាំងពីឆ្នាំ២០១៥មក ប្រទេសជាសមាជិកត្រូវតែទទួលជនភៀសខ្លួនពីប្រទេសក្រិចនិងអីតាលី ឬក៏ពីប្រទេសទួគី ហ្សកដង់និងលីបង់ជាដើម។
ប៉ុន្តែ បើទោះមានច្បាប់បង្ខំប្រទេសជាសមាជិកតែ ចំនួនជនភៀសខ្លួនដែលបានទៅដល់អីតាលីនិងក្រិច ដែលបានទទួលយកទៅរស់នៅក្នុងប្រទេសជាសមាជិកមានតិច គឺស្មើរ៦០ភាគរយតែប៉ុណ្ណោះ។ លោក Frans Timmermansបញ្ចាក់ទៀតថា ប្រទេសប្រទេសជាសមាជិកត្រូវតែខិតខំដើម្បីបញ្ចប់វិបត្តិជនភៀសខ្លួននៅអឺរ៉ុប ៕