MENU
បង្ក្រាបចាប់ចោរប្លន់សកម្មខាងវាយ កាប់ គម្រាមប្លន់បាន២នាក់ និងអ្នកសមគំនិតម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៧ កុម្ភៈ ២០១៧, ០៨:០៥ | ៦១១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាសកម្មខាងដើរវាយ កាប់ គម្រាមប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងអ្នកសំគំនិតម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ រួមជមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ តាមបង្រាបចាប់ខ្លួនបាន កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ តាមបណ្តឹងនិងចង្អុលបង្ហាញ មុខ ភិនភាគជនល្មើស ពីសំណាក់ជនរងគ្រោះ ។

សមត្ថកិច្ចបាននិយាយអ្នកកាសែតថា៖ជនសង្ស័យជាមុខសញ្ញាចាស់ សកម្មខាង គម្រាម វាយ កាប់ ប្លន់ខាងលើមានឈ្មោះ ប៊ូ រី ហៅអាម៉ាប់ អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះកើតហេតុខាងលើ ។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិកើតហេតុ ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យនិងបក្ខពួកតែងតែងតែធ្វើសកម្មភាព វាយ កាប់ គម្រាម ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ កម្មករ ជាញឹកញាប់ លើកចុងក្រោយ គម្រាមកាប់ ប្លន់យកគ្រឿងអលង្កា ទូរស័ព្ទដៃ ពីជនរងគ្រោះ ជាគូរសង្សារ ខណៈដែលកំពុងអង្គុយលេង នៅដីវាលមួយកន្លែង ខាងក្រោយសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ កាលពីព្រលប់ថ្ងៃទី០៥ ខែកុម្ភាៈ ។

សមត្ថកិចច្បន្ទាប់ពីជនរងគ្រោះរត់ទៅដាក់ពាក្យបណ្តឹង និងចំណាំភិនភាគ មុខមាត់ជនសង្ស័យ  ទើបសមត្ចកិច្ចកំណត់មុខសញ្ញា ហើយកម្លាំងនគរបាលចុះទៅបង្ក្រាបចាប់ខ្លួនបាន២នាក់ជាបន្តបន្ទាប់ ។ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបចាប់ជនសង្ស័យ ខាងលើ សមត្ថកិច្ចដកហូតបាន ថ្នាំញៀន១កញ្ចប់ធំ ដាវ ឧបករណ៍សម្រាប់ទាក់ឆ្កែ ឧបករណ៍សម្រាប់កាច់សោម៉ូតូ និងសម្ភារៈមួយចំនួនទៀត ។

ជនរងគ្រោះមានឈ្មោះ ទុំ ឆាលី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នសក់នៅផ្ទះជួល សង្កាត់មានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិជម្ពូ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ ចំណែកសង្សារមានឈ្មោះ ម៉េក មុំ ហៅស្រី អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង ចោមចៅ មានស្រុកកំណើតនៅភូមិក្អិន ឃុំ ចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។

ជនសង្ស័យទាំង២នាក់ក្រោយពីចាប់ឃាត់ខ្លួនបាននាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការទៅតាមនីតិវិធី ។                ជនសង្ស័យ២នាក់សកម្មខាងដើរវាយប្លន់ និងម្នាក់ទៀតសមគំនិត ត្រូវបាននគរបាលឃាត់ខ្លួន

ប្រតិបត្តិការបង្ក្រាបចាប់ជនសង្ស័យសកម្មខាងដើរ វាយ កាប់ គម្រាម ប្លន់យកទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ កម្មកររោងចក្រ ត្រូវបានកម្លាំងនគរបាលបុ៉ស្តិ៍ចោមចៅ រួមជាមួយកម្លាំងអធិការដ្ឋានខណ្ឌ បានចាប់ឃាត់ខ្លួនបានចំនួន២នាក់ រួមជាមួយនិងមនុស្សម្នាក់ទៀត សមគំនិត ដកហូតបានថ្នាំញៀន១កញ្ចប់ ដាវ ឧបករណ៍ទាក់ឆ្កែ ឧបករណ៍សម្រាប់កាច់សោកមូ៉តូ កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី០៦ ខែកុមភៈ ឆ្នាំ២០១៧ នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមនគរបាលបានឲ្យដឹងថា សរុបជាលទ្ធផលក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យ ក្នុងករណីសកម្មដើរប្លន់ខាងលើ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ទី១ ឈ្មោះ ប៊ូរី ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាងដែក  មានទីលំនៅ ភូមិ សង្កាត់កើតហេតុ ។ ទី២ ឈ្មោះ អន វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិ សង្កាត់កើតហេតុ មានស្រុកកំណើតភូមិគ្រោះ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។ ទី៣ ឈ្មោះ យ៉ែម អូន ភេទស្រី អាយុ៦១ឆ្នាំ ត្រូវជាម្តាយរបស់ជនសង្ស័យ ឈ្មោះ ប៊ូ រី មានទីលំនៅ ផ្ទះកើតហេតុ ៕                      

Tags:
  • បង្ក្រាប
  • ចោរប្លន់
  • ខណ្ឌពោធិ៍សែនជ័យ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥