ខេត្តបាត់ដំបង៖ ព្រះសង្ឍ១ព្រះអង្គបួសបាន៣ថ្ងៃបានឡើងប្តូរអំពូលភ្លើងដងទរង់សាសនានៅក្នុងវត្តពោធិធ្យារាមហើយបានធ្លាក់សុគតពីលើដងទង់កម្ពស់ប្រមាណ២០ម៉ែត្រ។
ព៌តមានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះទើបបួសបាន៣ថ្ងៃប៉ុណ្ណោះ ចៃដន្យលោកគ្រូចៅអធិការត្រូវប្តូរអំពូលភ្លើងដែលដាច់ខាងលើដងទង់សាសនានៅមុខវិហាប៉ុន្តែមិនមានអ្នកឡើងឡើយ ព្រោះអ្នកធ្លាប់ឡើងគេជាប់រវល់ ជនរងគ្រោះបានសម្រេចចិត្តសុំព្រះចៅអធិកាដើម្បីបានឡើងប្តីប្តូរអំពូលដែលដាច់ចេញដាក់អំពូលថ្មី។ ពេលឡើងជិតដល់ខាងលើមិនដឹងមានកលអ្វីលោកក៍ធ្លាក់ចុះមកក្រោមតែម្តង អ្នកដែលស្គាល់សាវតារបស់លោកបានសន្និដ្ឋានថាអាចបណ្តាលមកពីលោកធ្វើទុកដោយសារជម្ងឺតេតាណូសប្រកាច់យូៗម្តង។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមោងឬស្សីបានអោយដឹងថា ហេតុរណ៍ ជាអកុសល ខាង លើបានកើតឡើងនៅវេលាម៉ោង៧ៈ៣០នាទីព្រឹកថ្ងៃទី៣០ ខែមករា ២០១៧នៅ ក្នុងវត្តពោធិ៍ធ្យារាមឋិតក្នុងភូមិពោធិ៍១ ឃុំគា ស្រុកមោងឬស្សី ខេត្តបាត់ដំបង ជនរងគ្រោះមានឈ្មោះពៅ សាមឿន ប្រភេទប្រុស អាយុ២៧ឆ្នាំជាព្រះសង្ឍអាស្រ័យការរស់នៅ នៅក្នុងវត្តពោធិ៍ធ្យារាមស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ជនរងគ្រោះបានសុគតនៅពាក់កណ្តាលផ្លូវពេលបញ្ជួនទៅកាន់មន្ទីរពេទ្យហើយក៍បាបបញ្ជួនត្រឡប់មកកាន់ទីអារាមវិញដើម្បីតម្កល់រៀបចំធ្វើបុណ្យតាមប្រពៃណី៕