MENU
|
ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរបាននិយាយថានេះជាលើកទី៣ដែលព្រះសង្ឃនិងមន្ត្រីរាជការលែងកូនត្រីជិត១តោនក្នុងស្ទឹងសិរីសោភ័ណថ្ងៃទី១៤ខែតុលាឆ្នាំ២០១៦នេះមានកូនត្រីឆ្ពិនចំនួន៣ម៉ឺនក្បាលនៅតំបន់អភិរក្សត្រីក្រោយសាកលវិទ្យាល័យមានជ័យស្ថិតក្រុងសិរីសោភ័ណ។
ព្រះតេជគុណតោ ម៉ឺន ព្រះបាឡាត់គណខេត្តបន្ទាយមានជ័យមានសង្ឃដិការថាការចូលរួមចំណែកលើវិស័យជលផលព្រះសង្ឃបានចូលរួមជាមួយគណះអភិបាលខេត្តនិងមន្ត្រីខ័ណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យបានយកត្រីទៅលេងនៅក្នុងឆ្នាំ២០១៦នេះមានចំនួន៣លើកមានត្រីជិត១តោនដើម្បីចូលរួមអភិរក្សមច្ឆាជាតិ។
លោកបានមានសង្ឃដីកាថាលេងកូនលើកទី១បានយកទៅលេងនៅបារាយប្រាសាទបាណន់ក្នុងខេត្តបាត់ដំបង និងលើកទី២.យកត្រីទៅលេងនៅបារាយមុខប្រាសាទអង្គវត្តខេត្តសៀមរាប និងលើកទី៣.យកកូនឆ្ពិនចំនួន៣ម៉ឺនក្បាលលេងនៅដងស្ទឹងសិរីសោភ័ណចំណុចអភិរក្សត្រីក្រោយសាកលវិទ្យាល័យមានជ័យក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ផ្លែង អំណគុណចំពោះ ព្រះវិជយានុរ័ក្ខនេតិបណ្ឌិត តោ ម៉ឺន ព្រះបាឡាត់គណខេត្តដែលបាន សហការជាមួយមន្ត្រីខ័ណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យបាននាំយកកូនត្រីឆ្ពិនមានលេងនៅដងស្ទឹងសិរីសោភ័ណកន្លែងអភិរក្សត្រីក្រោយសាកលវិទ្យាល័យមានជ័យ។
លោកបានបន្តថាដែលជាការចូលរួមអភិរក្សត្រីដើម្បីជួយ អភិវឌ្ឍន៍ផ្នែកសន្តិសុខស្បៀង នៅតាមមូលដ្ឋាននិងចូលរួមចំណែករក្សានូវពូជន៍ត្រីអោយបានគង់វង្សផងជាពិសេសគឺជាសាដ៍សំខាន់សម្រាប់ដាស់ស្មារតីប្រជាពលរដ្ឋអោយចូលរួមចំណែកក្នុងការការពារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិអោយបានគង់វង្សស្តីពីការបង្កើតទិវាមច្ឆាជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕