ខេត្តបន្ទាយមានជ័យ៖ ព្រះសង្ឃអ៊ុចទានទុកចោលខ្យល់បុកច្បង់ជីវ៉ូឆេះបណ្តាលរាលដាលឆេះកុដ្ឋ១ខ្នងអស់ស្ទើរទាំងស្រុងដែលកើតឡើងនៅវេលាម៉ោង៨.៣០នាទីព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦នៅវត្តសុវណ្ណគីរីភូមិសុវណ្ណគីរីឃុំភ្នំតូចស្រុកមង្គលបូរី។
លោកវរសេនីយ៍ទោ ស៊ី ឌី អធិការនគបាលស្រុកមង្គលបូរីបានអោយដឹងថា៖នៅពេលដែលអគ្គីភ័យឆាបឆេះកុដ្ឋគឺមូលហេតុដោយព្រះសង្ឃសឹងក្នុងកុដ្ឋបានអ៊ុចទានទុកចោលក្នុងកុដ្ឋហើយចេញបិណ្ឌបាតតាមភូមិហើយបានត្រូវបានស្បង់ជីវ៉ូហាលក្បែរខ្យល់ផាត់ចំទានបណ្តាលឆាបឆេះឡើង។
លោកបន្តថានៅពេលដែលអគ្គីភ័យឆាបឆេះកុដ្ឋគឺព្រះសង្ឃនិងប្រជាពលរដ្ឋជិតខាងបានណាំគ្នាយកទឹកជះពន្លត់និងរថយន្តពន្លត់អាគ្គីភ័យនៃស្នងការដ្ឋាននគបាលខេត្តបន្ទាយមានជ័យ២គ្រឿងជួយបាញ់ពន្លត់តែបណ្តាលឆេះអស់ប្រមាណ៩០ភាគរយ។កុដ្ឋដែលត្រូវអគ្គីភ័យឆាបឆេះអស់៩០ភាគរយឈើប្រក់ស័ង្កសីដែលមានប្រវែង៨,៥០ម៉ែត្រគុណ៨,៦០ម៉ែត្រនិងសម្ភារះក្នុងកុដ្ឋត្រូវអគ្គីភ័យឆាបឆេះអស់ស្ទើទាំងស្រង់៕