MENU
កម្មការិនីរដួលសន្លប់ជិត៣០នាក់ មុនដួលសន្លប់ធំក្លិនស្អុយដូចត្រីងាប់ តែពេទ្យអះអាងថាកម្មការិនីខ្វះជាតិស្ករ
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី៣០ មករា ២០១៧, ១៥:១៤ | ៨៨០ ដង | ចុចបញ្ចេញមតិ (០)

ខេត្តព្រះសីហនុ៖ លោកយន្ត មីន អភិបាលនៃគណះអភិបាលខេត្តបានអះអាងថានាព្រឹកថ្ងៃទី៣០មករានេះ ក្រោយពីទទួលតំណឹងអំពីការដួលសន្លប់របស់កម្មការិនីប្រមាណជិត៣០នាក់រោងចក្រ រ៉ូមេនធីក លេឌើរ(ខេមបូឌា)ខូអែលធីឌីផកិតកាបូបក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ។លោកបានចុះសាកសួរសុខទុកភ្លាមៗដែរ នៅក្រោយកើតហេតុតែ២០នាទីប៉ុណ្ណោះ។

យោងតាមប្រភពពីតំណាងកម្មករបានគូសបញ្ជាក់ជំហ៊ានតំបូងថា នៅវេលាម៉ោង9និង30នាទីថ្ងៃទី30មករា2017 កម្មការីនីរោងចក្រ រ៉ូមេនធីក លេឌើរ(ខេមបូឌា)ខូ អែល ធីឌី ផកិតកាបូប មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភូមិពូធឿងឃុំបិត្រាំងស្រុកព្រៃនប់ ចំនួន25នាក់ក្នុងចំនោមកម្មការីនីសរុបចំនួន400នាក់ បានដួលសន្លប់ក្នុងពេលកំពុងធ្វើការ ត្រូវ បានខាងក្រុមហ៊ុនដឹកទៅព្យាបាលនៅពេទ្យដើមស្វាយ។

កញ្ញា យង់ វណ្ណី ជាកម្មការិនីម្នាក់ក្នុងចំណោមកម្មករទាំង៤០០នាក់ បានអះអាង នៅថ្ងៃកើតខណៈកម្មករ កំពុងធ្វើការ ស្រាប់តែមានក្លិនស្អុយ ប្រៀបដូចត្រីងាប់ មួយសន្ទុះ ក្រោយមកស្រាប់តែមានកម្មករប្រមាណជាង១០នាក់បានដួលសន្លប់តៗគ្នា ។ឯកម្មការិនីផ្សេងទៀត ឃើញស្ថានភាពនោះស្រាបតែដួលបបន្តគ្នារហូតឡើងដល់ជាង២០នាក់ ទើបត្រូវបាន តំណាង រោងចក្រ ទូរស័ព្ទហៅរថយន្តសង្គ្រោះ មកដឹកយកទៅសង្គ្រោះឯទីរួមខេត្តតែម្តង។

យោងតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យបានបញ្ជាក់ថា ចំពោះមូលហេតុនៃការដួលសន្លប់នេះ បណ្តាលមកពីក្រុមកម្មករ កម្មការិនី ខ្វះជាតិស្ករ ទើបណ្តាលខ្សោះកំលាំងហើយដួលសន្លប់នេះតែម្តង។បច្ចប្បន្នរោងចក្របានអោយកម្មករកម្មការីនី ទាំងអស់ ឈប់សំរាបណ្តោះអាសន្ន។

Tags:
  • កម្មការិនី
  • ដួលសន្លប់
  • ក្លិនស្អុយ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥