ភ្នំពេញ៖ លោក មុំ អស្សនី អាយុ៤០ឆ្នាំអះអាងថាជាសមាជិកអចន្ត្រៃយ៍របស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ បានសរសេរលិខិតមួយច្បាប់ជូនសម្តេចតេជោនាយករដ្ឋមន្រ្តីប្រធានគណបក្សប្រជាកម្ពុជាដើម្បីសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបច្ចុប្បន្នរួមរស់ជីវភាពជាមួយគណបក្សកាន់អំណាចវិញ។នេះបើយោងតាមលិខិតដែលោកបានជូនសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា។គេមិនអាចសុំការពន្យល់ពីមូលហេតុនៃការចាកចេញរបស់លោកមុំ អស្សនីនិងលោកម៉ម សូណង់ដូរប្រធានគណបក្សសំបុកឃ្មុំបាននៅឡើយទេ។