MENU
ក្រុមស្ទឹងត្រែងស្ទើរឈ្នះគ្រប់វិញ្ញាសារ ការប្រកួតវាយសីអបអរពិធី បុណ្យទន្លេ
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២៧ មីនា ២០១៧, ១៧:១៥ | ៨២០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ការប្រកួតវាយសី អបអរពិធីបុណ្យទន្លេលើកទី៣ នៅខេត្តស្ទឹងត្រែង ដែលបង្កើតឡើងដោយសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានក្រុមម្ចាស់ផ្ទះយកពានរង្វាន់ស្ទើរតែគ្រប់វិញ្ញសារ សូម្បីតែឯកវិញ្ញសារអាយុ៦០ក៏លេខ១ដែរ។

ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់មិត្តភាពនគរបាល លើកទី៥ សមាគចូលរួមមាន៣ មានកីឡាការិនី កីឡាករ សរុប ៦០ នាក់ មកពីសមាគមក្រសួងមហាផ្ទៃ, ខេត្តរតនៈគិរី និង ស្ទឹងត្រែង ម្ចាស់ផ្ទះដែលបានចែកជា១២ក្រុម  អបអរពិធីបុណ្យទន្លេលើកទី៣នៅខេត្តស្ទឹងត្រែង លទ្ធផលបច្ចេកទេស ក្រោយការប្រកួតយ៉ាងស្វិតស្វាញរយៈពេលពីរថ្ងៃ ទទួលបាន

វិញ្ញសារ វាយគូបុរសអាយ៦០ ឆ្នាំឡើង លេខ១ លោក ឃួន លីវី / លោក ម៉ៅ តារ៉ា (ស្ទឹងត្រែង),  លេខ២ ជា ប៊ុនហេង / លោក អាំង តារ៉ា  (ក្រសួងមហាផ្ទៃ), លេខ៣ លោក នូ ចាន់ហ៊ុង / លោក អៀង គឹមថុន (ស្ទឹងត្រែង)។

វិញ្ញាសារវាយគូរបុរស អាយុ ៣០ឆ្នាំ លេខ១លោក ជា ចាន់បុល / លោក ជា សែនវិស្សុត (ក្រសួងមហាផ្ទៃ) លេខ២ លោក គង់ ឆៃយ៉ាង / លោក គីន សង្សាឧត្តម (រតនៈគិរី), លេខ៣ លោក ចាន់ រដ្ឋា / លោក ឆាយ យ៉ុង (ស្ទឹងត្រែង) ។

វិញ្ញាសារវាយគូរបុរសអាយុ៥០ឆ្នាំឡើង លេខ១ លោក ឡា ឌីណា / លោក ស៊ី សុធី (ស្ទឹងត្រែង), លេខ២ លោក គង់ លី / លោក ឡូត ជុនសុង (ស្ទឹងត្រែង) , លេខ៣ លោក អន វ៉ាន់ខុនី /លោក វ៉ាន់ ចាន់ផល្លាក់ (ស្ទឹងត្រែង) ។

វិញ្ញសារវាយគូរបុរសអាយុ៤០ឆ្នាំឡើង លេខ១ លោក ឈូ ឡុង / លោក ចាន់សុភក្រ្តា (ស្ទឹងត្រែង) , លេខ២ លោក សុខ រិទ្ធី / លោក ទី ចាន់ធា (ស្ទឹងត្រែង) , លេខ៣ លោក ខេង ទិត្យសីហា / លោក គង់ ផល្លី (រតនៈគិរី)។

លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាសផ្ទៃ បានបញ្ជាក់ដល់ក្រុមសារព័ត៌មានថា តាមគម្រោងដំបូងឡើយ កម្មវិធីនេះ ក៏មានការអញ្ជើញវៀតណាម និងឡាវចូលរួមប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិ និងរឹតចំណងមិត្តភាពរវាងប្រទេសទាំងបីផងដែរ ។ ប៉ុន្ដែដោយសារមធ្យោបាយធ្វើដំណើរ បានធ្វើឲ្យរះស្ទះការប្រកួតនេះ ខណៈថ្នាក់ដឹកនាំអង្គភាពកីឡាក្រសួងមហាផ្ទៃ ក៏បង្វែរការប្រកួតនេះ មកជាការប្រកួតលក្ខណៈមិត្តភាពនគរបាលខេត្តស្ទឹងត្រែងវិញ ។

ប្រធានអង្គភាពកីឡាក្រសួងមហាសផ្ទៃរូបនេះបានបង្ហើបផងដែរ ថា តាមរយៈការរៀបចំនេះ លោករំពឹងថា នឹងទទួលបានជោគជ័យ ដើម្បីបំផុសសកម្មភាពកីឡានេះឲ្យកាន់តែរីកចម្រើន ។ មិនតែប៉ុណ្ណោះ លោកថែមទាំងប្ដេជ្ញាបន្ដរៀបចំសកម្មភាពកីឡាវាយសីនេះជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យទន្លេ ដើម្បីអបអរសាទរ និងរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិផងដែរ ៕ដោយ បូរិន

                                                                                                          

Tags:
  • ស្ទឹងត្រែង
  • វិញ្ញាសារ
  • បុណ្យទន្លេ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥