រាជធានីភ្នំពេញ៖ បន្ទប់ផ្ទះជួលតូចៗជាប់គ្នាចំនួន៣០បន្ទប់ ត្រូវរងការខូចខាត ដោយសារអគ្គីភ័យបានឆាបឆេះមួយប្រាវធំ ដោយមូលហេតុឆ្លងចរន្តអគ្គីសនី កាលពីវេលាម៉ោង ១២ និង២៥នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅចំណុចស្ថិតនៅក្បែររោងចក្រ មីងហុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សម្រាប់ការខូចខាតវិញ ត្រូវបានសមត្ថកិច្ចប្រាប់ថា អគ្គិភ័យបានឆេះបន្ទប់ជួលអស់ ប្រមាណ៣០បន្ទប់ក្នុងចំណោម៣០០បន្ទប់។
ប្រភពនៅនៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ បានកើតឡើងដោយសង្ស័យមកពីឆ្លងចរន្តភ្លើង ខណៈអ្នកស្នាក់នៅមិននៅក្នុងបន្ទប់។ យ៉ាងណាក៏ដោយ ទំហំនៃការបាត់គិតជាទឹកប្រាក់នៅមិនទាន់ដឹងនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងសួរនាំ បន្តទៀត។
នៅកន្លែងកើតហេតុនោះក្រុមបងប្អូនជាកម្មករ-កម្មការិនី ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នារត់ចេញព្រោងព្រាតចេញមកក្រៅ៕