MENU
យន្តហោះទម្លាក់គ្រាប់ច្រឡំ ចំជុំរំជនភៀសខ្លួនស្លាប់ជាង១០០នាក់ នៅនីហ្សេរីយ៉ា
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី១៨ មករា ២០១៧, ១៦:៤០ | ៤៦៦ ដង | ចុចបញ្ចេញមតិ (០)

យន្តហោះទម្លាក់គ្រាប់បែករបស់ ប្រទេសនីហ្សេរីយ៉ាងបានទម្លាក់ច្រឡំទៅលើជុំរុំជភៀសខ្លួន បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។  ការទម្លាក់ច្រឡំកើតឡើង​នៅថ្ងៃទី​១៧ខែមករា ​សម្លាប់មនុស្សជាង​១០០នាក់ និងជាង ២០០នាក់រងរបួស។

សារព័ត៌មាន​ AP ​បានផ្សាយថា យន្តហោះខាងលើ មានតួនាទីទៅវាយប្រហារទម្លាក់គ្រាប់បេកទៅលើក្រុម​ Boko Haram ។មេបញ្ចាកការកងទ័ព លោក​ Lucky Irabor ​បានបញ្ចាក់ថា ការទម្លាក់គ្រាប់បែកច្រឡំខាងលើ​ស្ថិតនៅស្រុក​ Rann ជាប់ព្រំដែនប្រទេសកាមឺរ៉ុន​។

នេះជាលើកទីមួយហើយដែលកម្លាំងទាហាននីហ្សេរីយ៉ាទម្លាក់គ្រាប់បែកច្រឡំទៅលើពលរដ្ឋស្លូតត្រងបែបេនះ។ កន្លងមកពលរដ្ឋនៅទីនោះធ្លាប់បានចោទប្រកាន់ ​ថាទាហានរដ្ឋាភិបាលទម្លាក់គ្រាប់បែកសម្លាប់ពលរដ្ឋជាច្រើន ក្នុងការវាយប្រហារ រវាងទាហានរដ្ឋាភិបាលនិងក្រុម អិស្លាមបូកូហារ៉ាម។

ប្រធានាធិបតី​នីហ្សេរីយ៉ាលោក​ Muhammadu Buhiri ​ បានរំលែកទុកដល់ការស្លាប់របស់ពលរដ្ឋស្លូតត្រង ដោយលោកបញ្ចាក់ថា​នេះជាការសោកស្តាយ បំផុត។​

មន្ត្រីមួយរូប​នៅរដ្ឋ​ Borno  ដែលបានជួយជម្លៀសពលរដ្ឋរងរបួស​បានឲ្យដឹងថា មានអ្នកស្លាប់ជាង​១០០នាក់និង រាប់សិបនាក់ទៀតរងរបួស។ ក្រុមគ្រូពេទ្យគ្មានព្រំដែន  បានឲ្យដឹងថា​សាកសពមនុស្ស​៥២នាកត្រូវបានគេរកឃើញ ​ហើយពេលនេះគ្រូពេទ្យកំពុងព្យាបានឲ្យអ្នករងរបួស ២០០នាក់ទៀត។

គ្រូពេទ្យមួយរូបឈ្មោះ​ Jean Clement Cabrol ​បានបញ្ចាក់ថា «​ការវាយប្រហារ ទម្លាក់គ្រាប់ខាងលើជាទ្រងទ្រាយធំ  ហើយបានវាយប្រហារចំអ្នកដែលងាយរងរបួស ដែលជាអ្នក បានរត់គេចពីតំបន់មានអំពើហឹង្សា។

នៅពេលនេះក្រុមអ្នកឯកទេសក៏បានស្រាវជ្រាវ​បញ្ចាក់ការពិត ពីការទម្លាក់គ្រាប់បែកច្រឡំខាងលើសម្លាប់មនុស្សយ៉ាងច្រើនបែបនេះ ជាចេតនាវាយប្រហារឬពិតជាច្រឡំ។

រយប៉ុន្មានប៉ុន្មានថ្ងៃចុងក្រោយនេះ ការវាយប្រហារច្រឡំបានកើតឡើងច្រើន  ទាំងនៅក្នុងប្រទេសយ៉េម៉ែន ស៊ីរី ​និងនីហ្សេរីយ៉ាង។កន្លងមក​ការវាយប្រហារតាមដែនអាកាសពីកម្លាំងទាហានតួគី ទៅលើស្រុក Al Babនិងភូមិពីរផ្សេងទៀត នៅភាគខាងជើងទីក្រុងអាឡែបប៉ូបណ្តាលឲ្យមានពលរដ្ឋា១៨នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។ការវាយប្រហារកើតឡើងនៅក្នុងថ្ងៃទី១៦ ខែមករា យន្តហោះចម្បាំងទួរគីបានវាយប្រហារទម្លាក់គ្រាប់់ទៅលើភូមិ BaZaaនិងTadafភាគខាងជើងទីក្រុងអាឡែប៉ូ សម្លាប់មនុស្ស៩នាក់ និង៥៧នាក់រងរបួស គឺជាពលរដ្ឋនៅក្នុងភូមិ។

នៅថ្ងៃទី១៤ ខែមករា ទាហានទួរគីក៏បានវាយប្រហារទៅលើភូមិ Al Tafriehសម្លាប់មនុស្ស ៤នាក់ក្នុងមួយគ្រួសារផងដែរ ។នៅក្នុងព្រិត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ កម្លាំងទាហានទួរគី បានសម្លាប់ខ្មាន់កាំភ្លើង ក្រុម Is ៤១នាក់ និងបំផ្លាញទីតាំង១៨៧កន្លែង របស់ក្រុមនេះនៅភាកខាងជើងស៊ីរី។

ចំណែកនៅក្នុងប្រទេសយេម៉ែនវិញសម្ព័ន្ធ​យោធាអារ៉ាប ដែល​ចេញ​ធ្វើ​អន្តរាគមន៍​នៅ​យេម៉ែន បាន​ទទួលស្គាល់​កំហុស​ ថា​បានទម្លាក់​គ្រាប់​​ ដោយ​ច្រលំទិសដៅ​ កាលពី​សប្តាហ៍​មុន សម្លាប់​មនុស្សអស់​១៤០​នាក់ ដែល​កំពុង​ចូ​ល​រួម​ប្រារព្ធ​ពិធីបុណ្យសព​។ ការ​បាញ់​ខុស​ ទៅ​ផ្តាច់​ជីវិត​ជនស៊ីវិល ដែល​បាន​រង​ការ​រិះគន់​ តាម​​​ប្រព័ន្ធ​អ៊ីនធ័រនែត​ ពេញ​ពិភពលោក។

អារ៉ាប៊ីសាអ៊ូឌីត និង​សម្ព័ន្ធមិត្ត ដែល​ផ្សំគ្នា​​ជា​សម្ព័ន្ធ​យោធាអារ៉ាប ដើម្បី​គាំទ្រ​ប្រធានាធិបតី​យេម៉ែន លោក អាប់ រ៉ាប់បូ ម៉ង់សួរ ហាឌី ធ្លាប់​រងការ​ចោទ​ប្រកាន់ ​ថា​បាន​ទម្លាក់​គ្រាប់​សម្លាប់​ជនស៊ីវិល​ ពី​មុន​មក។ ​នៅ​ថ្ងៃទី ៨ តុលា​សប្តាហ៍​មុន​នេះ​ ប្រតិបត្តិការ​ផ្លូវអាកាស​បាន​ដៅ​ទិសដៅ​វាយប្រហារ​ សាលប្រជុំ​ធំ​មួយ​នៅ​ក្រុង​សាណា ត្រួតត្រា​ដោយ​ពួក​ហ៊ូទិស្ស ដែល​កំពុង​រៀប​ចំ​ពិធី​បុណ្យ​សព​មេដឹកនាំ​ជាន់​ខ្ពស់​របស់​ខ្លួន បង្ក​ឱ្យ​មាន​ស្លាប់​១៤០​នាក់ និង​របួស​៥២៥​នាក់។ នេះ​បើ​អង្គការ​សហប្រជាជាតិ។

ដំបូង​ឡើយ សម្ព័ន្ធ​យោធា​អារ៉ាប​បាន​បដិសេធ​ទំនួល​ខុស​ត្រូវ តែ​ក្រោយ​ពី​បើក​ការ​អង្កេត ទើប​ព្រមទទួល​ស្គាល់​នៅ​ថ្ងៃសៅរ៍​នេះ ថា​ពិត​ជា​បាញ់​ដោយ​ច្រលំ​ និងធ្វើ​ឱ្យ​បាត់​បង់​ជីវិត​ពលរដ្ឋ​ស៊ីវិល។ ទាំង​នេះគឺ​ដោយ​ហេតុ​តែបាន​ទទួល​ព័ត៌មាន​ខុស ​មាន​អ្នក​មិន​គោរព​វិធាន និង​ដំណើរការ​របស់​សម្ព័ន្ធ​យោធា។ បើ​តាម​ក្រុម​អ្នក​អង្កេត​ សម្ព័ន្ធ​អារ៉ាប​បាន​បើក​​ការ​ទម្លាក់​គ្រាប់​បែក​ក្រោយ​ពី​​បាន​ទទួល​​​ ព័ត៌មានមិន​ត្រឹម​ត្រូវ​​ពីក្រុម​យោធា​របស់​ប្រធានាធិបតីយេម៉ែន​លោក ហាឌី ថា​មាន​អ្នក​ទទួល​ខុស​ត្រូវ​យោធា​ហ៊ូទិស្ស​ជា​ច្រើន​ចូល​រួម​​ក្នុង​ពិធី​ បុណ្យ​សព។
 
សម្ព័ន្ធ​យោធាអារ៉ាប​សន្យា​ដាក់​ទោសអ្នក​​ទទួល​ខុស​ត្រូវលើ​ប្រតិបត្តិការ​ នោះ​ និង​ផ្តល់​សំណង​ដល់​ជន​រងគ្រោះ ព្រមទាំង​សន្យា​សើរើ​មើល​កិច្ចសន្យាធ្វើ​ប្រតិបត្តិការ​យោធា​នៅ​យេម៉ែន​នេះ​ ឡើង​វិញ។ ការ​បាញ់​ខុស​នេះ បាន​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក​សម្ព័ន្ធ​មិត្ត​របស់​អារ៉ាប៊ីសាអ៊ូឌីត ដក​ខ្លួន​មក​ពិចារណា​ឡើង​វិញ​ ការ​គាំទ្រ​សម្ព័ន្ធយោធា​អារ៉ាប​នៅ​យេម៉ែន ដែល​សង្គ្រាម​នេះ​បាន​សម្លាប់​មនុស្ស​អស់​៦៨៨៥​នាក់ គិតចាប់ពី​ខែ​មីនា ២០១៥​មក ក្នុង​នោះ​ជិង​ពាក់កណ្តាល​ជា​ជនស៊ីវិល។ 
ចំណែក​អង្គការ​ការពារ​សិទ្ធិមនុស្ស​Humain Rights Watch​ ទង្វើ​បាញ់​ខុស​​នេះ​សឹង​អាច​ចាត់​ទុក​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ព្រោះ​សម្ព័ន្ធ​យោធាអារ៉ាប​ប្រើ​កម្លាំង​ហួស​ប្រមាណ បាញ់​លើ​ពិធីបុណ្យ​សព ដែល​នរណា​ក៏​ដឹង​ថា​មាន​ជន​ស៊ីវិល​ចូល​រួម​ច្រើន៕

 

 

 

Tags:
  • យន្តហោះ
  • ជនភៀសខ្លួន
  • ស្លាប់
  • នីហ្សេរីយ៉ា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥