MENU
|
រាជធានីភ្នំពេញ៖ សមាជិកសមាគមអភិវឌ្ឍន៍អតីតយុទ្ធជនកម្ពុជាប្រមាណជិត១០០នាក់មកពីខេត្តនានានាំគ្នាជិត១០០នាក់មកដាក់ញត្តិនៅរដ្ឋសភាជាតិដើម្បីស្នើសុំសម្ដេចប្រធានសភានិងសម្ដេចតេជោហ៊ុន សែនផ្ដល់សម្បទានដីអោយមកពួកគាត់ជាអតីតយុទ្ធជនប្រមាណ៣ពាន់ហិតាស្មើ៤៦០គ្រួសារ
ការស្នើសុំរបស់ពួកគាត់ដើម្បីបង្កបង្កើតផលចិញ្ចើមជីវិតកាលវេលាម៉ោង១១និង០០នាទីថ្ងៃត្រង់ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០១៧នៅចំណុចរដ្ឋសភាជាតិ តាមផ្លូវរដ្ឋសភា ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោក មាស គឹមសង់ ភេទប្រុស អាយុ៤៥ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិវាលធំ ឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គាត់បាននិយាយបានអ្នកយកពត៍មាននៅមុខច្រកចូលរដ្ឋសភាជាតិថាបានចូលបំរើសជាតិតាំងពីឆ្នាំ១៩៨៤រហូតមកដល់ឆ្នាំ១៩៩៧ក៏ឈប់ដោយសារលះបង់ចោលដោយមូលហេតុពេលធ្វើសង្រ្គោមត្រូវគ្រាប់កាំមីនបណ្ដាលអោយពិការដៃឆ្វេងហើយក៏ឈប់រហូតក៏មានដីតូចមួយនៅខេត្តក៏ប្រកបរបររកស៊ីតិចតួចដំណាំដាំដុះរស់នៅរហូតមកដល់បច្ចុប្បន្នហើយក្រោយមកក៏អតីតយុទ្ធជនកម្ពុជាក្រោមសហគមអភិវឌ្ឍន៍នាំគ្នាប្រមាណជិត១០នាក់តំណាងអោយ៤៦០គ្រួសារយកញ្ញាត្តិមកដាក់នៅរដ្ឋសភាពជាតិ ។
បុរសជាអតីតយុទ្ធជនកម្ពុជាបានបន្តថាដោយមូលហេតុដែលពួកគាត់មកដាក់ញត្តិនៅរដ្ឋសភាជាតិមាន៤ខេត្តកំពង់ចាម,ព្រៃវែង ខេត្តកំពង់ស្ពឺ,ខេត្តតាកែវ,ខេត្តកំពតដោយពួកគាត់សរុបចំនួនគ្រួសារ៤៦០។
ពួកគាត់បានស្នើសុំសម្ដេច ហេង សំរិនជាប្រធានរដ្ឋសភានិងសម្ដេចតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តីព្រះរាជណាចក្រកម្ពុជាដើម្បីជួយដោះស្រាយសុំដីសម្បទានទំហំចំនួនដី៣ពាន់ហិតា។
នៅភូមិអន់លុង ឃុំ សម្ដេចតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពតដើម្បីបង្កបង្កើនផលដាំដំណាំនិងស្រែចំការដើម្បីចិញ្ចើមកូននិងប្រពន្ធហើយបើអោយគាត់ទៅធ្វើការអីកើតក្រៅពីធ្វើស្រែចំការមនដោយគាត់ពិការដៃបែបនេះក្រោយពីការដាក់ញ្ញាត្តិនៅរដ្ឋសភារួចនិងនាំគ្នាត្រលប់ទៅស្រុកកំណើតរៀងខ្លួនសិនរងចាំដំណឹងល្អពីលោកប្រធានរដ្ឋសភាជាតិនៅពេលក្រោយ ។