MENU
គ ជ ប បើកសិក្ខាសាលាបង្រៀន អ្នកកាសែតស្តីពីការរាយការណ៍ការបោះឆ្នោត ឃុំសង្កាត់២០១៧
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១៨ ឧសភា ២០១៧, ០៩:៥១ | ៤៧២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)នៅព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៧បានបើកសិក្ខាសាលាសម្រាប់អ្នកកាសែតជាតិនិងអន្តរជាតិមុនការឃោសនាចាប់ផ្តើមនៅថ្ងៃ២០ឧសភាដល់ថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧ខាង។ សិក្ខាសាលារយៈពេលមួយថ្ងៃនេះបានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណាក្នុងទីក្រុងភ្នំពេញ។

គ ជ ប បានលើកឡើងថាសិក្ខាសាលានេះសម្រាប់អ្នកសារព័ត៌មានស្តីពីការ៖ផ្សាយព័ត៌មានក្នុងដំណាក់កាលឃោសនាបោះឆ្នោត។ការផ្សាយព័ត៌មាន១ថ្ងៃមុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោត។ការដោះស្រាយបណ្តឹងទាក់ទងការឃោសនាបោះឆ្នោតនិងការបោះឆ្នោត។

លោកហង្សពុទ្ធាអ្នកនាំពាក្យគជបបានលើកឡើ្ងងសិក្ខាសាលានេះមានការគាំទ្រពីអង្គការ(Jica)ការបោះឆ្នោតឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខ។សិក្ខាសាលានេះមានអ្នកសារព័ត៌មានប្រមាណ៦០នាក់ចូលរួម។

លោកបានលើកឡើងថានៅសល់រយៈពេ១៦ថ្ងៃទៀតការបោះឆ្នោតឃុំសង្កាត់នឹងចូលមកដល់។ក្នុងនោះ គ ជ ប មានការបមាញឹកណាស់ ហើយអ្នកសារព័ត៌មានក៍មានការមមាញឹកដូចគ្នាដែរ។លោកបានអះអាងថាការចុះឈ្មោះ២០១៦បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រឹមត្រូវ៩៨%ដោយមានការទទួលស្គាល។បេក្ខជនជាង៩ម៉ឺននាក់បានឈរឈ្មោះសម្រាប់អាសនៈក្រុមប្រឹក្សាឃុំសង្កាត់។

លោកអងហង្សពុទ្ធាបានលើកឡើងថាបញ្ជីឈ្មោះថ្មីសម្រាប់ប្រើក្នុងការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះមិនមានឈ្មោះស្ទួនឬឈ្មោះខ្មោចទៀតទេ។ការងាររបស់អ្នកសារព័ត៌មានត្រូវគោរពច្បាប់ដែរដើម្បីឲ្យព័ត៌មានបានជ្រាបដល់ពលរដ្ឋ។អ្នកសារព័ត៌មាននិងគជបមានទំនាក់ទំនងល្អជាមួយគ្នា។

លោកហង្ស ពុទ្ធាបានលើកឡើងថាមានអ្នកសារព័ត៌មានខ្លះមានចេតនាមិនល្អក្នុងការសួរសំណួរនិងចង់បានចម្លើយដែលគេចង់បាន។លោកថា”អ្នកសារព័ត៌មានមិនត្រូវធ្វើជាសាំងចាក់លើភ្លើងនោះទេ។អ្នកសារព័ត៌មានត្រូវធ្វើជាឡានទឹកពន្លត់ភ្លើងវិញ”។

លោកបានលើកឡើងថាគ ជ ប ធានាមិនមានអ្នកបោះឆ្នោត២ដងនោះទេ។ចំពោះអ្នកដែលបន្លំបោះឆ្នោត២ដងនឹងត្រូវផ្តន្ទាទោសនិងពិន័យរហូតដល់៥០០០ដុល្លារអាមេរិក។លោកបានសំណូមពរដល់អ្នកសារព័ត៌មានកុំផ្សាយព័ត៌មានដែលនាំឲ្យពលរដ្ឋយល់ច្រឡំនិងគ្មានភស្តុតាង។សូមឲ្យអ្នកសារព័ត៌មានត្រូវគោរពច្បាប់ ហើយ គ ជ ប មិនចង់ដាក់ទោសទាន់លើនរណាម្នាក់ទេ។តែនៅក្នុងប្រទេសមួយត្រូវបានតែគោរពច្បាប់របស់ប្រទេសនិមួយៗ។

លោក ហង្ស ពុទ្ធបានលើកឡើងថា មានប្រព័ន្ធផ្សាយមួយដែលបានផ្សាយថាទឹកខ្មៅដែលបានសាកល្បងមានការលុបជ្រះ។តែទោះបីយ៉ាងណាការលុបជ្រះនេះក្រោយមកមានពណ័ខ្មៅដដែល។

លោកSuganoYuichi ប្រធានអង្គការJica បានថ្លែងថាសិក្ខានេះមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព៏ត៌មានដើម្បីស្វែងយល់ពីនីតិវិធីរបស់គជប។ក្នុងនាមអង្គការJicaលោកសង្ឃឹមថាអ្នកសារព័ត៌មាននឹងទទួលបានចំណេះដឹងពីការសិក្សានេះសម្រាប់សរសេរព័ត៌មានស្តីពីការឃោសនានិងការបោះឆ្នោត។             

Tags:
  • គ ជ ប
  • សិក្ខាសាលា
  • បោះឆ្នោត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥