ខេត្តព្រះសីហនុ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅរសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ នគរបាលប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បានស្រាវជ្រាវបង្ក្រាបអំពើលក់ចែកចាយថ្នាំញៀន១ករណីស្ថិតនៅភូមិ4 សង្កាត់លេខ4 ក្រុងព្រះសីហនុ ។
ជនសង្ស័យចំនួន 5នាក់ ស្រី1នាក់ 1-ឈ្មោះ ណុប ចាន់តារា ភេទប្រុស អាយុ35ឆ្នាំ 2-ឈ្មោះ កុយ ចាន់សុខ ភេទប្រុស អាយុ 34ឆ្នាំ 3-ឈ្មោះ សុខ ថៃ ភេទប្រុស អាយុ28ឆ្នាំ 4-ឈ្មោះ ជា សាវ៉ាត ភេទប្រុស អាយុ28ឆ្នាំ 5-ឈ្មោះ ង៉ែត ការ៉េត ភេទស្រី អាយុ30ឆ្នាំ ) ។
ក្នុងការចាប់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន 2កញ្ចប់ធំ 14កញ្ចប់តូច ម្សៅពណ៌សចំនួន3កញ្ចប់ធំ និងសម្ភារផ្សេងៗមួយចំនួនទៀត ៕