MENU
|
រាជធានីភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិនៅថ្ងៃទី១២ខែមករាឆ្នាំ២០១៧នេះបានចេញសេចក្តីប្រកាសផ្លូវការបញ្ជាក់ថាសម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាទៅចួលរួមវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧នៅប្រទេសស្វីសចាប់ពីថ្ងៃទី១៧ដល់ទី២០ខែមករាឆ្នាំ២០១៧។
ក្រសួងការបរទេសបានលើកឡើងថាវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧នឹងប្រព្រឹត្តទៅក្រោមប្រធានបទ” ការរៀបចំពិភពលោកប្រឈមមុននឹងភាពមិនច្បាស់លាស់នៃនយោបាយនិងសេដ្ឋកិច្ច”តបតាមការអញ្ជើញរបស់លោកសាស្រ្តចារ្យក្លូសស្វាប់ស្ថាបនិកនិងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។
សមាសភាពនៃប្រតិភូដែលអមសម្តេចនាយករដ្ឋមន្រ្តីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសរួមមានឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការដឹកជញ្ជូន ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងឯកឧត្តមប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងសមាជិករាជរដ្ឋាភិបាលមួយចំនួនទៀត។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនោះសម្តេចតេជោនឹងមានកិច្ចប្រជុំមានប្រធានបទចំនួន៨ផ្សេងទៀតគឺ១.ការដាក់ដំណើរការគោលដៅប្រកបដោយចីរភាពការបើកចំហរកិច្ចសហប្រតិបត្តិការរដ្ឋាភិបាល-ឯកជន។២.ចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្មៈការកសាង ពង្រឹងភាពជាដៃគូពហុភាគីពាក់ព័ន្ធ។៣.ការប្រជុំពហុភាគីរវាងសម្តេចហ៊ុនសែននិងមេដឹកនាំពិភពលោក។
៤.ការប្រជុំផ្លូវការរបស់ថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក៖ការឆ្លើយតបនិងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនៅក្នុងពហុភាគីប៉ូលនៅក្នុងពិភពលោក។៥.អាស៊ានក្នុងរយៈពេល៥០ឆ្នាំតើអាស៊ានមានដំណើរឆ្ពោះទៅមុខយ៉ាងដូចម្តេចទៀត?។៦.ការភិក្សាឯកជននៃថ្នាក់ដឹកនាំពិភពលោកស្តីពីការស្រាវជ្រាវឲ្យមានដំណើរការដោយរលូននៃបដិវត្តន៍ឧស្សាហ៍កម្មលើកទី៤។៧.វីថីអាស៊ានឬផ្លូវហាវេក្នុងពិភពលោកពោរពេញដោយភាពបែកបាក់និង៨.ការបង្ហា្ញញពីការផលិតៈតើអាស៊ានជាសហគមន៍មួយហើយឬនៅ?៕