MENU
|
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៦នាក់ ៤នាក់ជាមុខសញ្ញាចែកចាយ និង ២នាក់ជាអ្នកសេពត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅសហការជាមួយនគរបាលប៉ុស្តិ៍ ព្រែកឯង ព្រែកប្រា និងច្បារអំពៅទី២ធ្វើការបង្ក្រាបបាននៅចំណុច៤ទីតាំងផ្សេងៗគ្នាក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ កាលពីវេលាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ។
ជនសង្ស័យទាំង៤នាក់ទី១មានឈ្មោះ អ៊ុំ តាំងលី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ទី២ឈ្មោះ ណាត វិសាល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ទាំង ២នាក់ ត្រូវបានសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌខណ្ឌ សហការជាមួយនគរបាលព្រែកឯង ធ្វើការឃាត់ខ្លួន បានកាលពីវេលាម៉ោង២១ និង ៣០នាទីយប់ថ្ងៃខែខាងលើ ចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយដកហូតបានថ្នាំញៀន ៥កញ្ចប់ ( ៤កញ្ចប់ធំ និង ១កញ្ចប់តូច ) ។
ជនសង្ស័យទី៣ឈ្មោះ ទេព ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅ ភូមិស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ទី៤ឈ្មោះ ឡេង សុផល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ លក់ក្រដាស អនាម័យ មានទីលំនៅ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ទាំង២នាក់ ត្រូវឃាត់ខ្លួនបាននៅវេលាម៉ោង ២២ និង ០០នាទីយប់ថ្ងៃខែឆ្នាំដដែល ចំណុចផ្លូវលំ ស្ថិតក្នុងភូមិដើម ចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយធ្វើការដកហូតថ្នាំញៀនចំនួន ៧កញ្ចប់តូច ដាវសុំាម៉ូរៃ២ដើម កូនកន្ត្រៃ១ កូនកាំបិតមួយ ម៉ូតូ១គ្រឿង និងវត្ថុតាងគ្រឿងញឿនមួយចំនួនធំទៀត ផងដែរ ។
ដោយឡែកជនសង្ស័យ២នាក់ផ្សេងទៀតគ្រាន់តែជាអ្នកសេព ត្រូវបានឃាត់ខ្លួននៅសង្កាត់ព្រែកប្រា មានឈ្មោះ ទី១ ស្មាន សាឡេះ អាយុ៥០ឆ្នាំ ជាជនជាតិឥស្លាម មានទីលំនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងម្នាក់ទៀតមានឈ្មោះម៉ុន ប៊ុននាង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិជ្រោយ ប្រាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
យ៉ាងណាមិញ បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ និងវត្ថុតាងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការ ដ្ឋាននគរបាលខណ្ឌ ត្រៀមកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់នៅពេល ក្រោយ ។
គួរសង្គេតឃើញថា ដោយអនុវត្តស្របទៅតាមយុទ្ធនាការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការបង្ក្រាបនិងលុបបំបាត់គ្រឿងញៀនក្នុងរយះពេល៦ខែគិតចាប់ពីថ្ងៃទី១ដើមខែមករា ឆ្នាំ២០១៧ នៅពាក់កណ្តាលឆ្នាំយើងឃើញថាតាមបណ្តាខណ្ឌ រាជធានី ខេត្តស្រុក ពិសេសនគរបាលជំនាញ ពាក់ព័ន្ធមួយចំនួន បាននឹងកំពុងបញ្ចេញក៏ដូចជាកំដៅសាច់ដុំបណ្តើរៗហើយដោយបានបង្ក្រាបជនប្រើប្រាស់និងជួញដូរគ្រឿងញៀនជាច្រើនក្នុងកំឡុងថ្ងៃទី១នៃ៦ខែក្នុងយុទ្ធនាការលុបបំបាត់គ្រឿងញៀនទូទាំងប្រទេសមួយនេះ៕