![]() |
MENU
|
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៦នេះចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក ជួន សុរាសី ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសំរេចប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទ៦នាក់ដាក់ពន្ធនាគារពី៣ដល់៩ឆ្នាំបន្ទាប់ពីតុលាការបានរកឃើញកំហុសពីបទពុករលួយជាប្រព័ន្ធក្នុងការឃុបឃិតគ្នាលក់ដីរដ្ឋនៅខេត្តបន្ទាយមានជ័យទៅឲ្យក្រុមហ៊ុនឯកជន។
ជនជាប់ចោទទាំងនោះរួមមានគឺ១.លោកGregg Thomas Fryett អាយុ៤៧ឆ្នាំជនជាតិអង់គ្លេសជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន International Green Energy ដាក់ពន្ធនាគារ៨ឆ្នាំពិន័យ១០លានរៀលចូលរដ្ឋ ។២.ឈ្មោះ អ៊ុំ សំអាង អាយុ៥០ឆ្នាំ ជានាយកក្រុមហ៊ុន និងជាអភិបាលក្រុមហ៊ុនInternational Green Energy ដាក់ពន្ធនាគារ៧ឆ្នាំពិន័យ១០លានរៀលចូលរដ្ឋ ៣.ឈ្មោះសឿម ដែននី អាយុ៤០ឆ្នាំ ជាប្រធានផ្នែកគ្រប់គ្រងគ្រឿងចក្រ ដាក់ពន្ធនាគារ៥ឆ្នាំពិន័យ៥លានរៀលចូលរដ្ឋ ៤.ឈ្មោះ អ៊ុក កែវរតនៈ អាយុ៥៦ឆ្នាំ ជាអតីតនាយករងរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ដាក់ពន្ធនាគារ៥ឆ្នាំពិន័យ៥លានរៀលចូលរដ្ឋ ៥.លោក ហាន់ ចំរ៉ុង ដាក់ពន្ធនាគារ៩ឆ្នាំពិន័យ១០លានរៀលចូលរដ្ឋ និងទី។
៦.មេធាវី ទី ពៅ ដាក់ពន្ធនាគារ៣ឆ្នាំពិន័យ១០លានរៀលចូលរដ្ឋ ក្រោមការចោទប្រកាន់ពីបទៈ១.សមគំនិតក្លែងបន្លំអក្សរក្នុងឯកសារសាធារណៈ ផ្តើមគំនិតក្លែងបន្លំឯកសារសាធារណៈនិងផ្តើមគំនិតប្រើប្រាស់ឯកសារសាធារណៈក្លែង ។២.ផ្តើមគំនិតសូកប៉ាន់អ្នកមាននីតិសប្បទា ដើម្បីធ្វើលិខិតបញ្ជាក់មិនពិត ៣.ផ្តើមគំនិតក្នុងការកាប់រានព្រៃ ឈួសឆាយដីព្រៃនិងហ៊ុំព័ទ្ធដីព្រៃ ៤.ផ្តើមគំនិតឆបោក(មានស្ថានទម្ងន់ទោស) និងបង្គាប់ឲ្យចាប់ឃុំខ្លួន លោក ហាន់ ចំរ៉ុង យកមកអនុវត្តទោស និងពិន័យជាប្រាក់ចំនួន១០០លានរៀលចូលរដ្ឋ ពីក្រុមហ៊ុន International Green Energy។
នាពេលសវនាការកាលពីថ្ងៃទី១៣កន្លងមក តំណាងអយ្យការលោក លី សុផាណា បានធ្វើសេចក្តីសន្និដ្ឋាន នៅតែតម្កល់បទចោទប្រកាន់ទៅលើជនជាប់ចោទទាំង៦នាក់នៅដដែល លោកបានបញ្ចក់បន្ថែមថា មានដីចំនួនជាង៧៧ម៉ឺនហិតា និងមានប្រជាពលរដ្ឋពាក់ព័ន្ធចំនួន១៦៩២នាក់ ។
សំណុំរឿងទាំងមូលមានសាក្សីចំនួន១២៥នាក់និងដើមបណ្ដឹងចំនួន១១៨នាក់ ឯណោះ។ជនជាប់ចោទទាំងអស់ត្រូវបានតុលាការចោទប្រកាន់ពីបទក្លែងបន្លំអក្សរក្នុងឯកសារសាធារណៈនិងប្រើប្រាស់ឯកសារសាធារណៈបទសូកប៉ាន់អ្នកមាននីតិសម្បទាដើម្បីធ្វើលិខិតបញ្ជាក់មិនពិត បទឆបោកមានស្ថានទម្ងន់ទោសបទក្លែងលិខិតឯកជននិងប្រើប្រាស់លិខិតឯកក្លែងបទកាប់រានព្រៃ ឈូសឆាយដីព្រៃ និងហ៊ុំព័ទ្ឋដីព្រៃ ព្រមទាំងបទសមគំនិត និងផ្តើមគំនិតអំពើឆបោក ។លោក អ៊ុក កែវរតនៈ និងលោក អ៊ុង អឿន ជាអភិបាលខេត្ត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ហៅទៅសាកសួរ នៅរាជធានីភ្នំពេញ ជាមួយមន្រ្តីពាក់ព័ន្ធ០៨នាក់ ហើយអង្គភាពបានធ្វើការ ឃាត់ខ្លួនលោក អ៊ុក កែវរតនៈកាលពីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ។
លោក អ៊ុក កែវរតនៈ ត្រូវអង្គភាព ប្រឆាំងអំពើពុករលួយ បញ្ជូនមកកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ក្នុងនោះលោកចៅក្រមស៊ើបសួរបានបញ្ជាឲ្យឃុំខ្លួន បញ្ជូនទៅពន្ធនាគារ ខេត្តបន្ទាយមានជ័យ ។ក្រោយមកលោក អាំងមាលតី ប្រធានតុលាការខេត្តបន្ទាយមានជ័យ ត្រូវផ្លាស់មកធ្វើជាប្រធានតុលាការក្រុងភ្នំពេញសំណុំរឿងនេះក៏ត្រូវបានផ្ទេរសមត្ថកិច្ចមកតុលាការក្រុងភ្នំពេញវិញ ។
តុលាការបានលើកឡើងថាតាមអង្គហេតុជនជាប់ចោទឈ្មោះ អ៊ុក កែវរតនៈ អាយុ ៥៧ឆ្នាំ ពាក់ព័ន្ធក្លែងបន្លំឯកសារសាធារណៈ និងឆបោក ។ ជនជាប់ចោទទាំង ៦ នាក់នៅចន្លោះឆ្នាំ ២០០៥-២០១០ បានឃុបឃិតគ្នាបន្លំធ្វើឯកសារក្លែងក្លាយពាក់ព័ន្ធដីសម្បទានរបស់រដ្ឋចំនួន ៥០៧៩ ហិកតានៅ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យយកទៅលក់ ឲ្យប្រធានក្រុមហ៊ុនជនជាតិ អង់គ្លេស ម្នាក់ហើយជនរងគ្រោះបានប្រគល់លុយឲ្យចំនួន ៣ ៩៩៥ ០០០ ដុល្លារដើម្បីបានដីកាន់កាប់តែគ្មានសិទ្ធិទទួលដី៕