![]() |
MENU
|
ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យតុលាការខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៦បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការថាតុលាការខេត្តបន្ទាយមានជ័យបានចោទប្រកាន់លោកឌិន ពុទ្ធិសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបន្ទាប់ពីបើកឡានប៉ះប៉ូលិសម្នាក់របួស។សំណុំរឿងនេះដែលកាលពីថ្មីៗនេះមានការអះអាងថាតុលាការចោទជនសង្ស័យពីបទប៉ុនប៉ងមនុស្សឃាតកម្មដោយចេតនា។
នាយរងប៉ុស្តិ៍នគបាលអន្តរប្រវេសន៍ច្រកទ្វាប៉ោយប៉ែតបានចោទប្រកាន់ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធបើករថយន្តបុកបណ្តាលសន្លប់និងរបួសធ្ងន់ដែលឧបតិវហេតុកើតឡើងនៅវេលាម៉ោង១០.៣០នាទីថ្ងៃទី២២ខែធ្នូឆ្នាំ២០១៦នៅចំណុចក្បាលស្ពានច្រកទ្វាអន្តរជាតិប៉ោយប៉ែត។
ជនរងគ្រោះមានឈ្មោះ ឈាន ពិសិទ្ធិ (មានឋានន្តរសក្តិវរះសេនិយ៍ត្រី)តួនាទីជាអនុប្រធានប៉ុស្តិ៍នគបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែតនិងអ្នកដែលបង្កមានឈ្មោះ ឌិន ពុទ្ធិ (មានតួនាទីជាប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ)។
មន្ត្រីនគបាលអន្តោរប្រវេសន៍បានអោយដឹងថា៖នៅពេលគ្រោះថ្នាក់កើតឡើងគឺមានអ្នករត់ម៉ូតូឌុបបានធ្វើសកម្មរញ៉េររញ៉ៃប៉ះពាល់សណ្តាប់ធ្នាប់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតហើយពេលនោះជនរងគ្រោះឈ្មោះ ឈាន ពិសិទ្ធិ ដែលមានភារកិច្ចនិងតួនាទីបានអនុវត្តការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ទៅម៉ូតូឌុបម្តងជាពីរដងនិងហាមឃាត់។
មន្ត្រីនគបាលអន្តោរប្រវេសន៍បានបន្តថា៖ពេលដែលហាមឃាត់ស្រាប់ឈ្មោះ ឌិន ពុទ្ធិ (មានតួនាទីជាប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ)បានជិះរថយន្តធុនLEXUS.RX300ពាក់ស្លាក់លេខបន្ទាយមានជ័យ2A.5484មកដល់បានហៅអ្នកម៉ូតូឌុបបង្កបញ្ហាឡើងជិះក្នុងរថយន្តហើយព្យាយាមបើកចេញតែជនរងគ្រោះដែលមានភារកិច្ចបានព្យាយាមឃាត់រថយន្តដែលដឹកអ្នកម៉ូតូឌុបបានបើករថយន្តរុលទៅមុខបណ្តាលបុកជនរងគ្រោះបណ្តាលដួលសន្លប់នៅមុខរថយន្តតែម្តង។
មន្ត្រីរូបនោះបានបន្តថា៖ក្រោយពេលជនរងគ្រោះឈ្មោះ ឈាន ពិសិទ្ធិ ដួលសន្លប់ត្រូវបានកម្លាំងនគបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលធ្វើការជាមួយគ្នាបានដឹកជនរងគ្រោះទៅគ្លីនិកឯកជនក្រុងប៉ោយប៉ែតឃើញថា៖ជនរងគ្រោះមានសភាពធ្ងន់ធ្ងរបានបន្តដឹកទៅមន្ទីពេទ្យស្រុកអារញ្ញខេត្តស្រះកែវប្រទេសថៃដើម្បីសង្គ្រោះបន្ទាន់គឺគ្រូពេទ្យពិនិត្យឃើញជនរងគ្រោះបណ្តាលរបួសភ្លៅខាងស្តាំមានជាំ។