MENU
|
ខេត្តបន្ទាយមានជ័យ៖ យោងតាមមេធាវីការពារក្តីនាយរងប៉ុស្តិ៍នគបាលអន្តរប្រវេសន៍ច្រកទ្វារប៉ោយប៉ែតបាននិយាយថាជនសង្ស័យជាប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធបើករថយន្តបុកបណ្តាលសន្លប់និងរបួសធ្ងន់ដែលឧបតិវហេតុកើតឡើងនៅវេលាម៉ោង១០.៣០នាទីថ្ងៃទី២២ខែធ្នូឆ្នាំ២០១៦នៅចំណុចក្បាលស្ពានច្រកទ្វាអន្តរជាតិប៉ោយប៉ែតត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន។
ជនរងគ្រោះមានឈ្មោះ ឈាន ពិសិទ្ធិ (មានឋានន្តរសក្តិវរះសេនិយ៍ត្រី)តួនាទីជាអនុប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែតនិងជនសង្ស័យដែលមានឈ្មោះ ឌិន ពុទ្ធិ មានតួនាទីជាប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ។
មន្ត្រីនគរបាលអន្តោរប្រវេសន៍បានអោយដឹងថា៖នៅពេលគ្រោះថ្នាក់កើតឡើងគឺមានអ្នករត់ម៉ូតូឌុបបានធ្វើសកម្មរញ៉េររញ៉ៃប៉ះពាល់សណ្តាប់ធ្នាប់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតហើយពេលនោះជនរងគ្រោះឈ្មោះ ឈាន ពិសិទ្ធិ ដែលមានភារកិច្ចនិងតួនាទីបានអនុវត្តការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ទៅម៉ូតូឌុបម្តងជាពីរដងនិងហាមឃាត់។
មន្ត្រីនគរបាលអន្តោរប្រវេសន៍បានបន្តថា៖ពេលដែលហាមឃាត់ស្រាប់ឈ្មោះ ឌិន ពុទ្ធិ (មានតួនាទីជាប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ)បានជិះរថយន្តធុនLEXUS.RX300ពាក់ស្លាក់លេខបន្ទាយមានជ័យ2A.5484មកដល់បានហៅអ្នកម៉ូតូឌុបបង្កបញ្ហាឡើងជិះក្នុងរថយន្តហើយព្យាយាមបើកចេញតែជនរងគ្រោះដែលមានភារកិច្ចបានព្យាយាមឃាត់រថយន្តដែលដឹកអ្នកម៉ូតូឌុបបានបើករថយន្តរុលទៅមុខបណ្តាលបុកជនរងគ្រោះបណ្តាលដួលសន្លប់នៅមុខរថយន្តតែម្តង។
មន្ត្រីរូបនោះបានបន្តថា៖ក្រោយពេលជនរងគ្រោះឈ្មោះ ឈាន ពិសិទ្ធិ ដួលសន្លប់ត្រូវបានកម្លាំងនគបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលធ្វើការជាមួយគ្នាបានដឹកជនរងគ្រោះទៅគ្លីនិកឯកជនក្រុងប៉ោយប៉ែតឃើញថា៖ជនរងគ្រោះមានសភាពធ្ងន់ធ្ងរបានបន្តដឹកទៅមន្ទីពេទ្យស្រុកអារញ្ញខេត្តស្រះកែវប្រទេសថៃដើម្បីសង្គ្រោះបន្ទាន់គឺគ្រូពេទ្យពិនិត្យឃើញជនរងគ្រោះបណ្តាលរបួសភ្លៅខាងស្តាំមានជាំ។
មន្ត្រីនគរបាលអន្តោរប្រវេសន៍បានបញ្ជាក់ថា៖ឈ្មោះឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះធ្លាប់ធ្វើសកម្មភាពបង្កអនាធិបតេយ្យនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាច្រើនលើកនិងធ្វើសកម្មភាពញ៉ុះញ៉ង់កម្មករអូសរទេះនិងដឹកនាំធ្វើកូដកម្មនៅក្រុងប៉ោយប៉ែត។
ប្រជាពលរដ្ឋនិងអ្នករត់ម៉ូតូឌុបដែលឃើញហេតុការបានប្រាប់ថា៖មុនពេលមានសកម្ម ភាពកើតឡើងគឺមន្ត្រីនគរបាលអន្តោរប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាពិសេស ឈ្មោះ ឈាន ពិសិដ្ឋ ដែលមានតួនាទីជាអនុប៉ុស្តិ៍នគបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចាប់ម៉ូតូអ្នករត់ម៉ូតូឌុបហើយព្យាយាមឃាត់ខ្លួនម្ចាស់ម៉ូតូដើម្បីដាក់ប៉ុស្តិ៍នគបាលអន្តោរប្រវេសន៍ពេលដែលអ្នកម៉ូតូឌុបដូចគ្នាជួយអន្តរាគមន៍ហើយលោក ឌិន ពុទ្ធី ប្រ ធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធជិះយន្តមកដល់អ្នករត់ម៉ូតូឌុបបើកទ្វាររថយន្តឡើងអង្គុយជាមួយអោយជួយអន្តរាគមន៍។
ខណះពេលដែលអ្នករត់ម៉ូតូឌុបឡើងរថយន្តជាមួយលោក ឌិន ពុទ្ធី បានព្យាយាមបើករថយន្តចេញតែត្រូវបានឈ្មោះ ឈាន ពិសិដ្ឋ ជាមន្ត្រីនគបាលអន្តោរប្រវេសន៍មកឈពីមុខរថយន្តព្យាយាមរ៉ារ៉ាំងមិនអោយរថយន្តចេញទៅ។ហើយពេលនោះស្រាប់ឈ្មោះ ឈាន ពិសិដ្ឋ ធ្វើដួលនៅមុខរថយន្តដោយប្រើល្បិចចោទប្រកាន់ថា៖រថយន្តបុកទៅវិញធ្វើនេះពិតជាថោកទាមបំផុតក្នុងនាមជាស្ថាប័នសមត្តកិច្ចបម្រើប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋនិងអ្នកម៉ូតូឌុបសំណូមពរសុំអោយស្ថាប័អ្នកអនុវត្តច្បាប់ត្រូវស្រាវជ្រាវអោយបាច្បាស់លាស់ថា៖តើអ្នកណាខុសនិងអ្នកត្រូវអ្នកណាដែលប្រើល្បិចធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ហើយប្រជាពលរដ្ឋសួរថា៖ខ្លួនជាសមត្តកិច្ចប្រើល្បិចដួលថោកទាបធ្វើបាបប្រជាព លរដ្ឋតើត្រឹមត្រូវតាមច្បាប់រឺយ៉ាងណា។
គួរបញ្ជាក់ថា នៅពេលដែលអនុប៉ុស្តិ៍នគបាលអន្តោរប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែតដែលចោទប្រកាន់ថាប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធបើករថយន្តបុកបណ្តាលសន្លប់និងរបួសភ្លៅខាងស្តាំហើយភ្លាមៗនោះកម្លាំងនគបាលបានឃាត់ខ្លួនជនដែលបង្កត្រូវបានបញ្ជូនខ្លួនទៅស្នងការនគបាលខេត្តបន្ទាយមានជ័យ។ត្រូវបានចោទប្រកាន់ពីប៉ុនប៉ងមនុស្សឃាតដោយចេតនា៕