MENU
|
ខេត្តបាត់ដំបង៖ កាលពេលព្រឹកថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៦ នៅវេលាម៉ោង ៨ៈ៣៥ នាទីសកម្មភាពចុះត្រួតពនិត្យរោងចក្រទើបតែសាងសង់ថ្មីនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង។ ដែលដឹកនាំដោយឯកឧត្តមនៃគណះអភិបាលខេត្តបាត់ដំបងច័ន្ទ សុផល និងអភិបាលរង ងួន រតនៈនិងមន្រ្តីជុំវិញខេត្ត ។
រោងចក្រតំណាប់ផ្លែឈើគ្រប់ប្រភេទដែលជាចំហ៊ានដំបូងនៃប្រទេសកម្ពុជានៃខេត្តបាត់ដំបងដែលជាផលលិទ្ធផលធ្វើអំពីរុក្ខជាតិដូចជា ស្វាយ ល្ហុង ម្នាស់ ខ្ញី ចេក។ រោងចក្រផលលិទ្ធផលដែលមានទំហំ ៦៤ m × ២៥ m ដែលទើបនិងសាងសងថ្មីដែលមានឈ្មោះ( មិសុតាហ្វូតន៌ )(food )COMBODIA .FOOD .DEVELOPMENT )
ហើយម៉ាស៊ីនសំងួតនោះក្នុង១ថ្ងៃអាចសំងួតបាន២តោននៃផលលិទ្ធផលនីមួយៗដោយមានការរៀបចំតាមខ្នាតអន្តរជាតិនិងស្ទង់ដាពិសេសទៀតផង។ និងមានអនាម័យល្អព្រមទាំងប្រព័ន្ធស្វាយប្រវត្តន៏និងបច្ចេកទេសសំខាន់ទៀតផង ។
ឯកឧត្តមតាន់ មីសែលនិងលោកជំទាវឈុយ សុធី លោកបានប្រាប់ដល់នាក់យកព័តមានថានេះជាចំហ៊ានដំបូងនៃការផលលិទ្ធក្នុងស្រុកដើម្បីធ្វើការប្រគួតប្រជែងជាមួយនិងប្រទេសជិតខាងនិងដណ្តើមទីផ្សារអន្តរជាតិហើយនិងទទួលយកកសិផលប្រជាពលរដ្ឋដែលខំដាំដុះរាល់ដំណាំគ្រប់្រភេទនៅតាមមូលដ្ឋាននិងជួយជុំរុញផ្នែកកសិកម្មនិងដាស់ស្មារតីបងប្អូនប្រជាពលរដ្ឋដើម្បីដាំដំណាំកសិកម្មថែមទៀត។ព្រមទាំងជួយកាត់បន្ថយពលករចំណាកស្រុកមួយចំនួនផងដែល។
ហើយឯកឧត្តមបានមានប្រសាសន៌បន្ថែមថាដណើរការដំបូងគឺត្រូវការបុគ្គលិក៥០ទៅ៦០នាក់ ដើម្បីជួយបំរើការងាររបស់រោងចក្រនិងបុគ្គលិកដែលបានមដល់កន្លែងធ្វើការងាររបស់រោងចក្រត្រូវផ្លាស់ប្តូរសំលៀកបំពាក់តាមខ្នាតរបស់ក្រុមហ៊ុនហើយផលលិតផលដែលទទួលបានត្រូវនាំចេញយកទៅលក់នូវឯទីផ្សារអន្តរជាតិនិងទីផ្សារអឺរ៉ុបព្រមកំរិតខ្ពស់និងមានអនាម័យល្អក្នុងការនាំចេញទៅក្រៅប្រទេស ។
នៅចុងបញ្ចប់ឯកឧត្តមនិងខំប្រឹងប្រែងជួយដល់កសិករខ្មែរនិងផលដំណាំដែលប្រជាពលរដ្ឋខំដាំដុះបានមិនមានតម្លៃនិងធ្វើឲ្យមានតម្លៃដូចទីផ្សារដ៏ទៃ ៕