MENU
|
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦ចៅក្រមសាលឧទ្ធរណ៍លោក សេង ស៉ីវុត្ថា ប្រធានក្រុមប្រឹក្សាជំនុំជំរះបានទទួលប្តឹងទាស់របស់ជនជាប់ចោទឯកឧត្តម អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្តឹងទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១០ ខែតុលា បានផ្ដន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែនិងពិន័យ៤លានរៀល។
តុលាការក្រុងភ្នំពេញផ្តន្ទាទោសជនជាប់ចោទ ឯកឧត្តម អ៊ុំ សំអាន បន្ទាប់ពីរកឃើញមានចេតនាបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង ញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ តាមរយៈការសរសេរនិងអត្ថាធិប្បាយ ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ។
សាលដីកាសាលសាឧទ្ធរបានសម្រេចក្រោមពីធ្វើការជំនុំជំរះទៅលើសំណុំឯកឧត្តម អ៊ុំ សំអាន ចៅក្រមសាលឧទ្ធរណ៍លោក សេង ស៉ីវុត្ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសំរេចប្រកាសសាលដីកាតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែលគឺដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែនិងពិន័យ៤លានរៀល ។សវនាការនេះមិនមានវត្តមានជនជាប់ចោទឯកឧត្តម អ៊ុំ សំអាន ទេគឺមានមេធាវីការពារសិទ្ធិឲ្យលោកចំនួន៤រូប។
គួររំឮកផងដែរថា សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែតុលា បានផ្ដន្ទាទោសឯកឧត្តម អ៊ុំ សំអាន ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែនិងពិន័យ៤លានរៀលក្រោមការចោទប្រកាន់ពីរបទល្មើស គឺ បទញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និង ព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ។
លោកហែម សុជាតិមេធាវីការពារលោកអ៊ុំសំអានបាននិយាយថាក្នុងពេលសវនាការលោកបានលើកឡើងចំណុចចំនួន៤ដែលក្នុងនោះបញ្ហារិះគន់តាមសង្គមហ្វេសប៊ុកនៅកម្ពុជាច្បាប់ព្រហ្មទណ្ឌមិនបានកំណត់ថាមានទោសទេ។ព្រោះការបញ្ចេញមតិតាមសង្គមហ្វេសប៊ុកជាសិទ្ធិក្នុងការបញ្ចេញមតិមួយ។
លោកមេធាវីបានលើកឡើងថាជនជាប់ចោទលោកអ៊ុំសំអានជាអ្នកតំណាងរាស្រ្តដូច្នេះគាត់អាចធ្វើការរិះគន់តាមគ្រប់មធ្យោបាយ។អ្វីដែលលោកអ៊ុំសំអានបានធ្វើគឺដើម្បីប្រទេសជាតិការរិះគន់តាមបណ្តាញសង្គមហ្វេសប៊ុករបសើកូនក្តីលោកក្នុងន័យរិះគន់រដ្ឋាភិបាលទេដើម្បីស្ថាបនាដែលច្បាប់មិនបានកំណត់ថាជាបទល្មើសឡើយ។
លោកមេធាវីបានអះអាងថាបើមិនមានបទល្មើសតុលាការមិនអាចចោទប្រកាន់កូនក្តីរបស់លោកបានទេ។ដោយឡែកនៅក្នុងមាត្រ៨៦នៃច្បាប់ព្រហ្មទណ្ឌវិញលោកបានពន្យល់ក្នុងអង់សវនាការថាចំពោះបទល្មើសជាក់ស្តែងមានដូចជាការដេញចាប់និងមានធាតុផ្សំមួយចំនួនទៀត។តែសកម្មភាពរបស់កូនក្តីលោកមិនមែនជាបទល្មើសជាកស្តែងទេ។បើមិនមែនជាបទល្មើសជាក់ស្តែងទេទាមទារឲ្យតុលាការស្នើទៅសភាដើម្បីដកអភ័យឯកសិទ្ធិនៅពេលនេះគាត់នៅតែជាតំណាងរាស្រ្តមិនត្រូវបានដកអភ័យឯកសិទ្ធិនៅឡើយ៕