MENU
តុលាការកំពូលបើកសវនាការ បណ្តឹងសាទុក្ខអតីតនិស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ ប្រកាសសាលដីកាថ្ងៃទី២៩ធ្នូ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២៣ ធ្វូ ២០១៦, ១៥:០៩ | ៤៦៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ចៅក្រមជំនុំជម្រះក្តីតុលាការកំពូល នៅព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦បានលើកយកសំណុំរឿងបណ្តឹងសាទុក្ខរបស់អតីតនិស្សិតឈ្មោះ គង់ រ៉ៃយ៉ា ភេទប្រុសអាយុ២៦ឆ្នាំបានប្រកាសធ្វើបដិវត្តន៍ពណ៌មកសវនាការ។ ជនជាប់ចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

សវនាការនេះធ្វើឡើងជាសាធារណៈចំពោះមុខជនជាប់ចោទនិងដឹកនាំដោយលោកចៅក្រម ឃឹម ប៉ុន ប្រធានក្រុមប្រឹក្សាជំនុំជំរះ និងលោកអគ្គព្រះរាជអាជ្ញា ជុំ សំបាន ជាតំណាងមហាអយ្យការ។តែបន្ទាន់ពីសាកសួរដេញដោលតុលាការបានលើកពេលប្រកាសសាលដីកាដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០១៦ខាងមុខវិញ។

ជនជាប់ចោទឈ្មោះ គង់ រ៉ៃយ៉ា អតីតនិស្សិតឆ្នាំទី១ផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យខេមរៈពេលចេញពីបន្ទុប់សវនាការបានស្រែកថាតុលាការអយុត្តិធម៌ណាស់។ទោះជាយ៉ាងណានោះលោកចៅក្រម ឃឹម ប៉ុន ប្រធានក្រុមប្រឹក្សាជំនុំជំរះ បានសំរេចលើកពេលប្រកាសសាលដីកានៅព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៦ខាងមុខនេះ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២១ខែកក្កដា ឆ្នាំ២០១៦ថ្មីៗនេះសាលាឧទ្ធរណ៍ បានសំរេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែលគឺផ្តន្ទាទោសជនជាប់ចោទឈ្មោះ គង់ រ៉ៃយ៉ា ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ៦ខែ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ ឈ្មោះ  គង់ រ៉ៃយ៉ា អាយុ២៦ឆ្នាំ រហស្សនាមនៅក្នុងហ្វេសប៊ុក soriya koko បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា "តើមានអ្នក ណាហ៊ានធ្វើ បដិវត្ត ពណ៌ ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្ត ពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ " ។ ក្រោយការប្រកាសនេះ សមត្ថកិច្ចអគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនយុវជនរូបនេះ ដោយចាត់ទុក ការប្រកាសនេះ ធ្វើឱ្យមានភាពអសន្តិសុខក្នុងសង្គម ៕

Tags:
  • តុលាការ
  • សវនាការ
  • និស្សិត
  • បដិវត្តន៍ពណ៌
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥