MENU
នគរបាលបង្ក្រាបមុខសញ្ញា ក្រុមចោរប្លន់អ្នកលក់មាសនៅខេត្ត បាត់ដំបង និង មុខសញ្ញាចោរប្លន់ជាង១០ឆ្នាំមុនសរុប ៣នាក់
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១៨ កុម្ភៈ ២០១៦, ១១:៥៦ | ៥២៥ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង៖​​  មុខសញ្ញាក្រុមចោរប្លន់អ្នកលក់មាសកណ្តាលក្រុងបាត់ដំបង និងមុខសញ្ញាចោរប្លន់ជាង១០ឆ្នាំមុនសរុបចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបងសហការ ជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញបង្ក្រាបចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់អនុវត្តតាមដីកាចាប់ខ្លួនរបស់តុលាការខេត្តបាត់ដំបង។

មុខសញ្ញាក្រុមចោរប្លន់ទាំង៣នាក់នោះសមត្ថកិច្ចបង្ក្រាបកាលពីថ្ងៃទី១៥ និងទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញបង្ក្រាបបានជនសង្ស័យម្នាក់ មានឈ្មោះ សែម ប៊ុនសាធ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជាមុខសញ្ញាបក្ខពួកក្រុម ចោរប្លន់ អ្នកលក់មាសនៅក្រុងបាត់ដំបង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង បន្ទាប់ពីបក្ខពួកគេប្រុសស្រីចំនួន៦នាក់ទៀតត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងចាប់ឃាត់ខ្លួនដាក់ពន្ធនាគាររួចមកហើយនោះ និងជនសង្ស័យចោរប្លន់២នាក់ដែលបានធ្វើសកម្មភាពចូលប្លន់ផ្ទះប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹក និងស្រុកបវេល ខេត្តបាត់ដំបងជាង១០ឆ្នាំមុន ហើយបាន រត់គេចខ្លួនទើបចូលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួនវិញ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសហការនិងនគរបាលស្រុកភ្នំព្រឹកនិងស្រុកបវេលបង្រ្កាបបាន។

ជនសង្ស័យទាំង២នាក់មានឈ្មោះ រឿន ដួល ភេទប្រុស អាយុ៥០ឆ្នាំ រស់ នៅភូមិ បវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងនិងឈ្មោះចាន់ រុន ភេទប្រុស អា យុ៥៣ឆ្នាំ រស់នៅក្នុង ឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

កម្លាំងនគរបាលបង្ក្រាបចាប់ឃាត់ខ្លួនមុខសញ្ញាក្រុមចោរប្លន់ខាងលើបានសម្រេចជាបន្តបន្ទាប់នៅពេលនេះ ក្រោយពីមានសេចក្តីរាយការណ៍ឱ្យដឹងថា នគរបាលខេត្តបាត់ដំបង អនុវត្តតាមផែនការនិងបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ធ្លាប់បានបើកកិច្ចប្រជុំដាក់ផែនការដល់លោកស្នងការរងនីមួយៗ និងលោកអធិការនគរបាលស្រុកក្រុងទាំងអស់នៅក្នុងខេត្តបាត់ដំបងត្រូវចុះពង្រឹងរិតបន្តឹងសន្តិសុខឱ្យបានម៉ឺងម៉ាត់តាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនធ្វើយ៉ាងណាស្វែងរកចាប់ខ្លួនមុខសញ្ញាអនុវត្ត តាមដីកាតុលាការដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ហើយក៏ដើម្បីចូលរួមបង្កាទប់ស្កាត់អំពើប្លន់ប្រដាប់អាវុធនៅក្នុងខេត្តបាត់ដំបងនោះទៀតផង។

ជុំវិញបញ្ហាអំពើប្លន់នៅខេត្តបាត់ដំបក្នុងរយៈចុងក្រោយនេះកើតឡើងនៅស្រុកភ្នំព្រឹក ស្រុកកំរៀង ស្រុកថ្មគោល គេមើលឃើញថាក្រុមចោរប្លន់ទាំង នោះមិនទាន់ត្រូវ បានកម្លាំង សមត្ថកិច្ចបង្ក្រាបបាននៅឡើយនោះទេសមត្ថកិច្ចកំពុងតែតាមដានស្រាវជ្រាវស៊ើបអង្កេតសំណុំរឿងអំពើប្លន់ប្រដាប់អាវុធទាំងនោះ។

ករណីអំពើប្លន់មួយនៅស្រុកកំរៀង លោក អធិការ នគរបាលស្រុកកំរៀងម្នាក់ត្រូវបានលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបាត់ដំបង ប្រកាស ដកមុខតំណែងកាលពីកន្លងទៅថ្មីៗនេះផងដែរ៕

Tags:
  • បង្ក្រាបមុខសញ្ញា
  • បាត់ដំបង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥