![]() |
MENU
|

ខេត្តកំពង់ធំ៖ កម្លាំងជំនាញនៃខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំនិងផ្នែករដ្ឋបាលព្រៃឈើស្រុកសណ្តាន់ នៅរសៀលថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៦នេះ បានចុះផ្សព្វផ្សាយលិខិតបញ្ជារបស់ ឯកឧត្តម អភិបាលខេត្ត ស្តីពីការទប់ស្កាត់សកម្មភាពកាប់រានដីព្រៃខុសច្បាប់និងការដឹកជញ្ជូនឈើគ្មានលិខិតអនុញ្ញាតិ ដោយមានការចូលរួមពីប្រជាពលរដ្ឋនិងសហគមន៏ជិត២០០នាក់នៅឃុំមានរិទ្ធនិងឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោកតុងយី នាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានលើកឡើងថា!ដោយផ្នែកតាមស្មារតីអង្គប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្តកំពង់ធំ កាលពីថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០១៦នេះដែលមាន ឯកឧត្តម អ៊ុតសំអន ជាអភិបាលនៃគណៈអភិបាលខេត្តតកំពង់ធំបានសម្រេចដាក់ឲ្យលោកស្នងការខេត្តធ្វើផែនការគ្រប់គ្រងប្រជាពលរដ្ឋដែលរស់នៅទីនោះនិងជាពិសេសប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកឲ្យបានឆាប់បំផុតដើម្បីជូនមករដ្ឋបាលខេត្ត។
ចំនែកលោកអភិបាលស្រុកក្រុង ត្រូវមានវិធានការចំពោះអ្នកដឹកជញ្ជូនឈើអត់ច្បាប់ តែប្រសិនចាប់បានឡានឬគោយន្តលើកទី១ ត្រូវធ្វើកិច្ចសន្យាអប់រំ១សិន បើមានលើកក្រោយទៀតគឺអនុវត្តច្បាប់ហើយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រូវចុះផ្សព្វផ្សាយឲ្យបានច្រើនដង! តែបើអ្នកដឹកឈើមានច្បាប់ត្រូវអនុញ្ញតិឲ្យដឹកតែ១លើក ម្យ៉ាងវិញទៀតបើអ្នកនោះមិនមែនជាម្ចាស់សំណើរទេ មិនអនុញ្ញាតិឲ្យដឹកដាច់ខាត។
ចំពោះមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវរឹតបន្តឹងមន្ត្រីក្រោមឱវាទរបស់ខ្លួនក្នុងការចុះបំពេញភារៈកិច្ចនៅមូលដ្ឋាន! នៅថ្ងៃនោះដែរសមត្ថកិច្ចជំនាញបានផ្សព្វផ្សាយនិងធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋ ដែលធ្លាប់រកស៊ីដឹកឈើបន្តិចបន្តួចបាន៥០%ហើយដែរ។
ប្រជាពលរដ្ឋនៅតាមសហគមន៏ដែលប្រកបមុខរបរលើអនុផលព្រៃឈើដូចជាដងជ័រ វ័ល្ល ផ្តៅ កំពុងព្រួយបារម្មណ៏ខ្លាចបាត់មុខរបរចិញ្ញឹមជីវិតរបស់ពួកគាត់នៅពេលអាជ្ញាធរ បានរឹតបន្តឹងលើដែនសហគមន៏ហើយក៏បានអំពាវនាវដល់អាជ្ញាធរខេត្តកំពង់ធំថាសូមឲ្យសមត្ថកិច្ចអនុវត្តន៏ឲ្យបានស្នើភាពគ្នា កុំធ្វើបាបតែអ្នកតូចតាច កុំខ្លាចអ្នករកស៊ីខ្នាតធំ៕


