MENU
លោកដូណាលត្រាំឈរលំដាប់ទីពីរ បន្ទាប់ពីលោកពូទីន នៅក្នុងបញ្ចីមេដឹកនាំដែលមានឥទិ្ធពលបំផុត
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី១៥ ធ្វូ ២០១៦, ១៦:២៥ | ៤៥៣ ដង | ចុចបញ្ចេញមតិ (០)

ប្រធានាធិបតីពូទីនស្ថិននៅកំពូលតារាងនៃបុគ្គលដែលមានអំណាចបំផុតលើពិភពលោក របស់ទស្សនាវដ្តី​ Forbes  បន្ទាប់មកគឺប្រធានាធិបតីថ្មីអាមេរិកលោកដូណាលត្រាំ ដែលទបើតែបង្ហាញខ្លួននៅក្នុងឆាក់នយោបាយក៏ក្លាយជាបុគ្គលដែលមានអំណាចខ្ពស់បំផុតទីពីរលើពិភពលោក។ ចំណែកប្រធានាធិបតីជិតចប់អាណាត្តិលោកអូបាម៉ាឈរលំដាប់ទី​៤៨ឯណោះ។

នៅក្នុងប្រតិទិនឆ្នាំ​២០១៧ រូបភាពលោកពូទីនត្រូវបានគេបោះនៅលើប្រត្តិទិន្ន ដែលមានរូបលោក អោបសត្វឆ្មាន ឆ្កែ ជិះសេះជាដើម បានលក់ដាច់យ៉ាងខ្លាំងនៅក្នុងប្រទេសរុស្ស៊ីនាពេលចូលឆ្នាំថ្មីជិតមកដល់។

១លោកពូទីន ប្រធានាធិបតីរុស្ស៊ី៖

ទស្សនាវដ្តី​ Forbes អាមេរិកបានប្រកាស ជាប្រចាំឆ្នាំបង្ហាញឲ្យឃើញថា បុគ្គលដែលមានអំណាចបំផុតលើពិភពលោក គឺលោកពូទីន ស្ថិតនៅកំពូលតារាង​៤ឆ្នាំជាប់គ្នា ។  ទស្សនាវដ្តីខាងលើបានវាយតម្លៃថា បញ្ហាញនៅក្នុងប្រទេសស៊ីរី ការបោះឆ្នោតអាមេរិក និយាយរួមគឺអ្វីដែលលោកពូទីនបានលើកឡើងគឺលោកធ្វើបានសម្រេចទាំងអស់។ ទាំងនោះហើយទើបលោកសាកសមជាបុគ្គលមានអំណាចបំផុតលើពិភពលោក។

ទី​២ ប្រធានាធិបតីថ្មីអាមេរិកដូណាលត្រាំ

ស្តើតែមិនគួរឲ្យជឿរ ដំណែងបុគ្គលដែលមានឥទិ្ធពលបំផុតទីពីរបានមកលើលោកដូណាលត្រាំដែលជាបុគ្គលទើបតែបង្ហាញខ្លួននៅក្នុងឆាកនយោបាយមិនទាន់ក្លាយជាប្រធានាធិបតីផងនោះ។ កាលពីឆ្នាំ​២០១៥ លោកដូណាលត្រាំស្ថិតនៅក្នុងលំដាប់ទី​៧២ ពេលនេះឈានឡើងលំដាប់ទីពីរ ក្រោយពេលលោកទទួលបានជ័យជំនៈមិននឹកស្មានដល់នៅក្នុងការបោះឆ្នោត កន្លងមក។

កន្លងមកថ្មី ទស្សនាវដ្តី​ Times ក៏បានជ្រើរើសលោកត្រាំគឺជបុគ្គលប្រចាំឆ្នាំផងដែរ។ ចំណែកលោកអូបាម៉ា ដែលស្ថិតនៅលំដាប់ទី​ពីរកាលពីឆ្នាំ​២០១៥​ពេលនេះធ្លាកទៅដល់លេខ​៤៨ក្នុងចំណោមបុគ្គលមានឥទិ្ធពលលោកលោកទាំង​១០០នាក់។

ទី​៣ លោកស្រី Angela Merkel ​នាយករដ្ឋមន្ត្រីអាល្លឺម៉ង

​បុគ្គលដែលមានសិទ្ធអំណាចទី​៣បានទៅលើលោកស្រីម៉ាកគែល​ ដោយសារតែលោកស្រីមានឥទិ្ធពលបំផុតនៅក្នុងតំបន់អឺរ៉ុប និងនៅជុំវិញពិភពលោក។​លោកស្រីត្រូវបានគេចាត់ទុកថា ជាមូលដ្ឋានគ្រឹះនៃវិស័យសេដ្ឋកិច្ចអឺរ៉ុប ។ កន្លងមកទស្សនាវដ្តី​ Forbes ក៏បានចាត់ទុកលោកស្រីគឺជាស្ត្រីដែលមានអត្ថិពលបំផុតពី​១លើពិភពលោក។

ទី​៤ ប្រធានាធិបតីចិនលោកស៊ីជីងពីន

ប្រធានាធិបតីចិនលោកស៊ីជីងពីនស្ថិតនៅលំដាប់ទី​៤​ជាបុគ្គលដែលមានអត្ថិពលបំផុត ដោយសារតែលោកបានអនុវត្តគោលនយោបាយ​តឹងតែង ពិសេសគឺកម្ចាត់អំពើពុករលួយជាប្រព័ន្ធដោយមិនរើសមុខ។ អ្វីដែលធ្វើឲ្យលោកស៊ីជីងពីនកាន់តែមានអំណាចនោះគឺវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង ដែលលោកបញ្ចូនកម្លាំងទាហាន មកគ្រប់គ្រងនៅទីនោះនឹងបង្កើតកោះសិប្បនិមិត្ត ធ្វើជាទីតាំងយោធា របស់ខ្លួន បានធ្វើឲ្យអាមេរិកនិងប្រទេសក្នុងតំបន់ព្រួយបារម្ភយ៉ាងខ្លាំង។

ទី​៥ សម្តេចសង្ឃង ប៊ប  Francis

សម្តេចសង្ខកាតូលិច គឺជាបុគ្គលដែលមានអំណាចទី​៥លើពិភពលោក ដោយលោកមានអត្ថិពលទៅលើសាសនិក គ្រឹស្ត្រជាង ១ពាន់លាននាក់ជុំវិញពិភពលោក ។ លោកបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពមនុស្សធម៌ ជុំវិញពិភពលោក។

ទី​៦  លោកស្រី  Janet Yellen ប្រធានមូលនិធិ​ Fed

នៅក្នុងបញ្ចីបុគ្គលដែលមានអត្ថិពលបំផុតលើពិភពលោកឆ្នាំនេះមាន ស្ត្រីដល់ទៅ​២នាក់ស្ថិតនៅក្នុងចំណោមមនុស្ស​១០នាក់មានអត្ថិពលបំផុត  គឺលោកស្រី​Janet Yellen ប្រធានមូលនិធិ សហរដ្ឋអាមេរិក​ Fed  លោកស្រីគឺជាមេដឹកនាំខ្ពស់បំផុត​នៅក្នុង Fed។

ទី​៧ លោក​Bill Gate 

មហាសេដ្ឋីពិភពលោកលោកប៊ីលហ្គេត ​ស្ថិតនៅក្នុងបញ្ចីបុគ្គលមានអត្ថិពលបំផុត ដោយសារតទុកដែលលោកក្តាមនៅក្នុងដៃមានយ៉ាងច្រើន និមានបុគ្គលិកជាច្រើនអ្នកមកពីជុំវិញពិភពលោក ធ្វើការនៅក្រុមហ៊ុន​ microsoft របស់លោក។ អ្នកជំនាញ​អាយធី ភាគច្រើនគឺលោកទិញយកទៅបម្រើការនៅក្នុងក្រុមហ៊ុនរបស់លោកជាមួយនឹងប្រាក់ខែខ្ពស់។

ទី​៨ ប្រធានក្រុមហ៊ុន​ Google

អគ្គនាយកក្រុមហ៊ុនរ៉ុករកលើបណ្តាញ Google លោក​ ddLarry Page ​ឈរលំដាប់ទី​៨ នៅក្នុងបញ្ចីរបស់​ Fobes ។ ពលរដ្ឋជុំវីញពិភពលោករាប់រយលាននាក់បានប្រើប្រាស់បណ្តាញរ៉ុករករបស់លោក ។

ទី​៩នាយករដ្ឋមន្ត្រីឥណ្ឌា

នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra modi ​ស្ថិតនៅលំដាប់ទី​៩ ដោយសារតែលោកមានសកម្មភាព ជាច្រើនជុំវិញពិភពលោក​។ លោកបានជម្រុញឲ្យមានការដោះស្រាយវិបត្តិនៅសមុទ្រចិនភាគខាងត្បូងដោយមិនប្រើហឹង្សា​។ អ្វីដែលគួរឲ្យចាប់អារម្ភនោះលោកបានចំណាយប្រាក់ជាច្រើនក្នុងការទិញអាវុធការពារជាតិ​ក្នុងឆ្នាំ​២០១៦។

ទី​១០ អ្នកបង្កើតហ្វេសប៊ុក  Mark Zukerberg 

ម្ចាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសបុក លោក​ Mark Zukerberg ស្ថិតនៅក្នុងចំណោម បុគ្គលមានអត្ថិពលទី​១០លើពិភពលោកដោយសារតែ លោកបានទាក់ទាញ់មនុស្សរាប់រយលាននាក់ប្រើប្រាស់បណ្តាញរបស់លោក​។

នៅក្នុងបញ្ចីឈ្មោះឆ្នាំនេះមានបុគ្គលប្លែកៗជាច្រើន ស្ថិតនៅក្នុងបញ្ជី​​១០រូប  ពិសេសគឺមានស្ត្រីដល់ទៅពីររូប ។ អ្វីដែលចាប់អារម្ភនោះគឺលោកដូណាលត្រាំ ឈរលំដាប់ទីពីរ ដោយសារតែក្រោយពេលលោកជាប់ឆ្នោតភ្លាមស្ថានភាពពិភពលោកក៏បានប្រែប្រួលមិនតិចឡើយ។ ប្រទេសជាច្រើន ព្រួយបារម្ភពីគោលនយោយបាយខុសប្រក្រតី និងប្រទេសមួយចំនួនទៀតសម្បាយចិត្តពេលលោកជាប់ឆ្នោតក្នុងនោះមានរុស្ស៊ីជាដើម៕

 

 

Tags:
  • ដូណាលត្រាំ
  • ពូទីន
  • ឥទិ្ធពល
  • មេដឹកនាំ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥