រាជធានីភ្នំពេញ៖ បុរសម្នាក់ បុរសដែលដាច់ចិត្តចងកសម្លាប់ខ្លួនឈ្មោះនន់ សុខជា អាយុ៥៣ឆ្នាំមុខរបរកសិករស្នាក់នៅភូមិអន្លង់ក្ងានសង្កាត់ឃ្មួញខណ្ឌសែនសុខដាច់ចិត្តទៅចងកសម្លាប់ខ្លួននៅដើមព្រីងកណ្តាលវាលស្រែខណះដែលដល់ថ្ងៃកូនស្រីចូលរោងការ។ករណីនេះបង្ករការភ្ញាក់ផ្អើពីម៉ោង០៧និង០០នាទីនៅចំណុចវាលស្រែក្នុងភូមិអន្លង់ក្ងានសង្កាត់ឃ្មួញខណ្ឌសែនសុខ។
សមត្ថកិច្ចបានប្រាប់ថាមុនកើតហេតុមានប្រជាពលរដ្ឋបានដើរទៅមើលស្រែនៅក្បែកន្លែងខាងលើស្រាប់តែមើលទៅដើមព្រីងកណ្តាលដីវាលបានឃើញបុរសខាងលើងចងកនឹងមែកព្រីងដោយយកក្រម៉ាមកចងឃើញដូចនោះក៍បានរាយការណ៍ប្រាប់សមត្ថកិច្ចទើបបង្ករភ្ញាក់ផ្អើតែម្តង។
យុវជនឈ្មោះ បូរ រតនា អាយុ ២២ឆ្នាំត្រូវជាក្មួយអ្នក ចងកបានប្រាប់សមត្ថកិច្ចថាប៉ុន្មានថ្ងៃនេះអ៊ុំគាត់ចេះតែត្អូញត្អែប្រាប់ម្តាយគាត់ថាជិតដល់ថ្ងៃការកូនស្រីហើយនៅជាប់ខ្លួនមិនមានលុយកាកអ្វីទេ ពេលនោះម្តាយគាត់បានមកប្រាប់វិញថាបងកុំអោយពិបាកចិត្តអីរឿងលុយកាក់មិនបាច់កិតទេ។
យុវជនជាក្មួយជនរងគ្រោះបាននិយាយថា កាលពីយប់មុនកើតហេតុអ៊ុំគាត់ក៍បានទៅអង្គុយលេងជាមួយម្តាយគាត់មួយសារទៀតហើព្រឹកឡើងត្រូវចូលរោងការម្នាក់ៗជាប់រវល់នៅផ្ទះស្រាប់តែទទួលដំណឹងថាអ៊ុំគាត់ទៅចង(ក)សម្លាប់ខ្លួនបាតមទៅហើយ។ក្នុងករណីខាងលើនេះក្រោយពីសមត្ថកិច្ចចុះពិនិត្យនិងធ្វើកោសល្យវិច្ឆ័យហើយបានប្រាប់ថាបុរសខាងលើបានចង(ក)សម្លាប់ខ្លួនឯងពិតប្រាកដមែនហើយបានប្រគល់សពអោយក្រុមក្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។